ស្វែងរកពួកយើង:

ការប្រគល់ឡានអគ្គិសនី Xiaomi SU7 ឆ្នាំ 2026 ឈានដល់ 4,000 គ្រឿង ទៅ 5,000 គ្រឿងនៅសប្តាហ៌ដំបូងនេះ

ដោយ

ជុំ ប៉េងលីន

31 មីនា 2026 07:49 ព្រឹក

អាន 3 នាទី

Article image
នៅដើមសប្តាហ៌នេះ លោក Lei Jun ដែលជា អគ្គនាកគ្រប់គ្រង និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា នៅសប្តាហ៌ដំបូងនេះ ការប្រគល់ឡានអគ្គិសនី Xiaomi SU7 ឆ្នាំ 2026 បានឈានដល់ 4,000 គ្រឿង ទៅ 5,000 គ្រឿងហើយ នេះបើតាមការបង្ហោះរបស់លោកកាលពីថ្ងៃទី 29 ខែមីនានេះ។ សូមជំរាបថា ឡានអគ្គិសនី Xiaomi SU7 ឆ្នាំ 2026 នេះ គឺបានប្រកាសសម្ពោធជាផ្លូវការណ៌កាលពីថ្ងៃទី 19 ខែមីនា និងបានប្រគល់ជូនអតិថិជនជាលើកដំបូងនៅថ្ងៃទី 23 ខែមីនាដដែល។ 

ការប្រគល់ឡានអគ្គិសនី Xiaomi SU7 ឆ្នាំ 2026 ឈានដល់ 4,000 គ្រឿង ទៅ 5,000 គ្រឿងនៅសប្តាហ៌ដំបូងនេះ នៅដើមសប្តាហ៌នេះ លោក Lei Jun ដែលជា អគ្គនាកគ្រប់គ្រង និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា នៅសប្តាហ៌ដំបូងនេះ ការប្រគល់ឡានអគ្គិសនី Xiaomi SU7 ឆ្នាំ 2026 បានឈានដល់ 4,000 គ្រឿង ទៅ 5,000 គ្រឿងហើយ នេះបើតាមការបង្ហោះរបស់លោកកាលពីថ្ងៃទី 29 ខែមីនានេះ។ សូមជំរាបថា ឡានអគ្គិសនី Xiaomi SU7 ឆ្នាំ 2026 នេះ គឺបានប្រកាសសម្ពោធជាផ្លូវការណ៌កាលពីថ្ងៃទី 19 ខែមីនា និងបានប្រគល់ជូនអតិថិជនជាលើកដំបូងនៅថ្ងៃទី 23 ខែមីនាដដែល។
លោក Lei Jun បានបន្ថែមថា ក្រុមហ៊ុន Xiaomi មានគោលដៅពង្រឹងបន្ថែមកាន់តែខ្លាំងទៅលើពេលវេលានៃការផលិត ក៏ដូចជាការត្រៀមស្តុកសម្រាប់ម៉ូដែលថ្មីនេះ។ យោងតាមព័ត៌មានថ្មីចេញពី CarNewsChina បាននិយាយថា កាលពីថ្ងៃទី 19 ខែមីនាកន្លងទៅនេះ ឡានអគ្គិសនី Xiaomi SU7 ឆ្នាំ 2026 នេះ គឺមានការបញ្ជាទិញមុនដល់ទៅ 15,000 គ្រឿងត្រឹមែ 34 នាទីប៉ុណ្ណោះ។

Article image
គួរបញ្ជាក់ថា Xiaomi SU7 ជំនាន់ទីពីរ ឆ្នាំ 2026 នេះ មានជម្រើសបីម៉ូដែល មាន Standard, Pro និង Max ហើយនិងមានតម្លៃចាប់ពីខ្ទង់ $31,950 ដល់ $43,950 តាមជម្រើសម៉ូដែល។ Xiaomi SU7 ឆ្នាំ 2026 មានការកែប្រែថ្មីមួយចំនួនដូចជាការឌីស្សាញខាងមុខថ្មី និងសែនស័រ LiDAR លើដំបូលមុខថ្មី ជាមួយសម្បកកង់ក្រោយមានទទឹងធំជាងមុនជាដើម។

Article image
ផ្នែកកាប៊ីនមានបំពាក់ដោយអេក្រង់បង្ហាញព័ត៌មាន Digital LCD Panel ភ្លឺច្បាស់ទំហំ 7.1-inch, អេក្រង់កម្សាន្តទំហំធំដល់ 16.1-inch ដំណើរការជាមួយប្រព័ន្ធ Xiaomi Smart Cockpit System មានមុខងារបញ្ជាការប្រើប្រាស់ដោយសំឡេង និងមុខងារ multi-screen ទៀតផង។ ឡានអគ្គិសនី Fastback sedan ស៊េរីថ្មីនេះមានប្រវែងតួរ 4,997 mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,000mm។ SU7 2026 មានជម្រើសប្រើកញ្ចប់ថ្ម ternary lithium battery pack ទំហំ 101.7kWh និង LFP Pack ទំហំ 96.3kWh សាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 720km សម្រាប់ម៉ូដែល Standard, 902km សម្រាប់ម៉ូដែល Pro និង 835km សម្រាប់ម៉ូដែល Max តាមស្តង់ដារ CLTC។

Xiaomi SU7 2026 គាំទ្រនូវប្រព័ន្ធភ្លើង SiC high-voltage platform កម្លាំង 752V នៅលើម៉ូដែល Standard និង Pro ខណៈម៉ូដែល Max មានកម្លាំង 897V ដែលសាក 15 នាទីអាចបើកបានចម្ងាយ 670km ហើយការសាកភ្លើងពី 10% ទៅ 80% ចាយពេលតែ 12 នាទីប៉ុណ្ណោះ។ ជាមួយគ្នានេះ Xiaomi ក៏បានពង្រឹងទៅលើភាពធន់រឹងមាំទៅលើការឌីស្សាញរបស់ SU7 Series 2026 ដោយក្នុងនោះមានការប្រើប្រាស់ដែកថែបកម្រិតរឹងមាំដល់ 2200MPa នៅផ្នែកសំខាន់ៗ ក៏ដូចជាបំពាក់ពោងសុវត្ថិចំនួន 9 គ្រាប់ ជាមួយនឹងការប្រើគ្រោងឆ្អឹងរចនាថ្មីហៅថា “Dragon Chassis” ភ្ជាប់ជាមួយប្រព័ន្ធដៃឃ្លោងថ្មី “double-wishbone suspension” នៅផ្នែកខាងមុខ និងប្រព័ន្ធ rear five-link suspension នៅផ្នែកខាងក្រោយ។

Article image
ចំនែកម៉ូដែល SU7 Max បានបំពាក់បន្ថែមនូវប្រព័ន្ធប៉ូមខ្យល់ dual-chamber air suspension ភ្ជាប់ជាមួយមុខងារ Adaptive Damping ផ្តល់នូវសុវត្ថិភាពខ្ពស់ក្នុងការបើកបរបានគ្រប់ស្ថានភាពផ្លូវ។ ទៅលើប្រព័ន្ធជំនួយការអ្នកប្រើបរវិញ ក៏មានការពង្រឹងកាន់តែខ្លាំងជាងមុនផងដែរជាមួយការបំពាក់នូវសែនស័រ LiDAR , 4D millimeter-wave radar គាំទ្រដំណើរការដោយបន្ទះឈីបឆ្លាតវៃ Nvidia Thor-U compute platform មានកម្រិតឆ្លាតវៃខ្ពស់ក្នុងការគណនាដល់ 700TOPS ក៏ដូចជាប្រព័ន្ធ Xiaomi HAD driver-assistance system ជាដើម៕
ការប្រគល់ឡានអគ្គិសនី Xiaomi SU7 ឆ្នាំ 2026 ឈានដល់ 4,000 គ្រឿង ទៅ 5,000 គ្រឿងនៅសប្តាហ៌ដំបូងនេះ