ថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍ SID Display Week 2026 ក្រុមហ៊ុនបច្ចេកវិទ្យាផលិតអេក្រង់ធំបំផុតក្នុងប្រទេសចិន TCL CSOT បានបង្ហាញនូវបច្ចេកវិទ្យាអេក្រង់ថ្មីក្រោមស្លាកថា “Screen Takeover” ដែលបច្ចេកវិទ្យាអេក្រង់ថ្មីសម្រាប់ប្រើនៅលើរថយន្តអគ្គិសនីនេះត្រូវបានក្រុមហ៊ុនហៅថា “Intelligent Cockpit Display Suite 3.0”។ បច្ចេកវិទ្យាអេក្រង់ថ្មីនេះ ត្រូវបាន TCL CSOT អាចធ្វើការផ្លាស់ប្តូររបៀបដែលអ្នកប្រើប្រាស់ធ្វើអន្តរកម្មជាមួយរថយន្តអគ្គិសនីរបស់ពួកគេ ដោយការជំនួសឱ្យអេក្រង់ផ្ទាំងដែលភ្ជាប់នៅលើតាប់ឡូរថយន្ត និងអាចគ្រប់គ្រងការបញ្ជាបានតែមុខងារ ឬកម្មវិធីមួយៗ គឺ TCL CSOT ចង់ដាក់អេក្រង់បច្ចេកវិទ្យាខ្ពស់ស្ទើរតែគ្រប់ទីកន្លែងក្នុងរថយន្ហត រួមទាំងកន្លែងដាក់ដៃជាប់កៅអីអង្គុយផងដែរ។
TCL CSOT គឺជាក្រុមហ៊ុនរងដែលស្ថិតក្នុងក្រុមហ៊ុនផលិតបច្ចេកវិទ្យាអេក្រង់ធំបំផុតរបស់ប្រទេសចិន TCL Technology។ នៅក្នុងគម្រោងផលិតបច្ចេកវិទ្យាអេក្រង់ថ្មី “Intelligent Cockpit Display Suite 3.0” ក្រុមហ៊ុនបានធ្វើការរួមបញ្ចូលនូវបច្ចេកវិទ្យាអេក្រង់ប្រភេទផ្សេងៗគ្នា ក្នុងនោះរួមមាន Inkjet-printed OLED (IJP OLED), Micro LED និង LCD។ បច្ចេកវិទ្យាអេក្រង់នីមួយៗត្រូវបានដាក់បញ្ចូលទៅខាងក្នុងរថយន្ត។ ជាមួយនឹងការរួមបញ្ចូលនូវបច្ចេកវិទ្យាចម្រុះទាំងនេះ TCL CSOT បានបង្កើតនៅផ្នែកកាប៊ីនរថយន្តដែលធ្វើឲ្យអ្នកប្រើប្រាស់មានអារម្មណ៍កាន់តែរីករាយដូចជា ការស្ថិតនៅក្នុងគេហដ្ឋាន ឬការិយាល័យដ៏ទំនើបឆ្លាតវៃ “Smart home or mobile office” នៅអំឡុងពេញធ្វើដំណើរ។
បច្ចេកវិទ្យាអេក្រង់ថ្មី Intelligent Cockpit Display Suite 3.0 គឺមានការផ្លាស់ប្តូរបទពិសោធន៍ការប្រើប្រាស់ថ្មីកាន់តែទំនើបជាងអេក្រង់បំពាក់ក្នុងរថយន្តនាពេលបច្ចុប្បន្ន។ បច្ចេកវិទ្យាអេក្រង់រថយន្តអគ្គិសនីថ្មីរបស់ TLC CSOT គឺមានទំហំ 28-inch ជាប្រភេទ IJP OLED Sliding Central Control Display ដែលវាត្រូវបានឌីស្សាញឡើងជាពិសេសដែលអាចលាក់ចូលនៅក្នុងតាប់ឡូរថយន្តនៅពេលរថយន្តចត និងបង្ហាញឡើងមកវិញ “Slide-out” នៅពេលរថយន្តចាប់ផ្តើមដំណើរការបើកបរការដោយគ្រាន់តែចុចមួយប៉ាច់ប៉ុណ្ណោះ។ អេក្រង់ថ្មីនេះអាចបង្ហាញរូបភាពពេញអេក្រង់ ឬអាចបែកចែក “Slit-into small sections” សម្រាប់ការប្រើប្រាស់កម្មវិធី ឬមុខងារប្រើប្រាស់ផ្សេងគ្នាក៏បាន។ ដូចនេះអ្នកបើកបរអាចបើកមើលផែនទី(Map) និងអ្នករួមដំណើរជាមួយអាចទស្សនាកម្មវិធីកម្សាន្តបានក្នុងពេលដំណាលគ្នា។
ចំនែកបច្ចេកវិទ្យាអេក្រង់ថ្មីមួយទៀត គឺបំពាក់នៅលើកន្លែងដាក់ដៃជាប់កៅអីជាប្រភេទអេក្រង់កោងដំបូងសម្រាប់រថយន្តមានទំហំ 28-inch IJP OLED Curved Armrest Display ជំនួសឲ្យអេក្រង់ Armrest screen នៅលើរថយន្តបច្ចុប្បន្នមានទំហំតូចជាប្រភេទ Flat-Screen។ អេក្រង់កោងថ្មីនេះអាចអនុញ្ញាតិឲ្យអ្នកដំណើរអាចធ្វើការបញ្ជា ឬគ្រប់គ្រង់ប្រព័ន្ធប្រើប្រាស់ក្នុងរថយន្តមួយចំនួនដូចជា គ្រប់គ្រង់ទៅលើម៉ាស៊ីនត្រជាក់ក្នុងរថយន្ត និងកំណត់របៀបប្រើប្រាស់កៅអីអង្គុយជាដើម។ ជាមួយគ្នានេះ TCL CSOT ក៏បានធ្វើការអភិវឌ្ឍន៍លើបច្ចេកវិទ្យាអេក្រង់ Head-up display “HUD” ចំនួនពីរផងដែរ ដោយក្នុងនោះមានទំហំ 4.6-inch ប្រភេទ Micro-LED AR-HUD ដែលអេក្រង់តូចនេះអាចធ្វើការបញ្ចាំងរូបភាពទៅកាន់កញ្ចក់ដំបូលខាងមុខរថយន្តជាមួយកម្រិតពន្លឺភ្លឺច្បាស់រហូតដល់ទៅ 18,000nits អាចបង្ហាញមុខងារសំខាន់ៗជាច្រើនដែលជាជំនួយដល់អ្នកបើកបរ។

ចំនែកអេក្រង់ទីពីរមានទំហំ 12-inch ត្រូវបានក្រុមហ៊ុនហៅថា “P-HUD” វាត្រូវបានឌីស្សាញឡើងយ៉ាងពិសេស ដោយផ្តោតទៅលើកម្រិតល្បឿនបើកបរ ការបង្ហាញផ្លូវ “Navigation direction” និងការប្រមានផ្នែកសុវត្ថិភាពជាដើម។ បច្ចេកវិទ្យាអេក្រង់ HUD ថ្មីនេះ ប្រើប្រាស់ថាមពលតិចតួចបំផុត ដែលមានប្រយោជន៍សម្រាប់រថយន្តអគ្គិសនី។ TCL CSOT កំពុងប្រែក្លាយរថយន្តទៅជាមជ្ឈមណ្ឌលប្រកបដោយភាពឆ្លាតវៃ។ ជាមួយការប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ផ្សេងៗគ្នាដូចជា Micro LED និង IJP OLED ក្រុមហ៊ុននេះ បាននឹងកំពុងធ្វើឱ្យផ្នែកខាងក្នុងរថយន្តមើលទៅដូចជារឿងប្រឌិតបែបវិទ្យាសាស្ត្រសម្រាប់ពេលអនាគតអីចឹង៕