ស្វែងរកពួកយើង:

Loading Ad...

ច្បាស់ហើយ! Xiaomi 18 Pro Max នឹងប្រើឈីប 2nm កាមេរ៉ា 200MP ពីរគ្រាប់ និងថ្មធំជាងមុន

ដោយ

ជុំ ប៉េងលីន

07 កក្កដា 2026 10:45 ព្រឹក

អាន 2 នាទី


Article image
នៅពេលនេះ មានការបញ្ជាក់ជាថ្មីពីស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតរបស់ Xiaomi ថែមទៀតហើយ ដោយរបាយការណ៌នេះ គឺមានការចែកចាយដោយអ្នកទម្លាយ Digital Chat Station បង្ហោះនៅលើបណ្តាញ Weibo កាលពីពេលថ្មីៗនេះ។ តាមរយៈនៃការផុសនេះ គឺបានបញ្ជាក់ពីលក្ខណៈសម្បត្តិទូទៅនៅលើស្មាតហ្វូន Xiaomi 18 Pro Max ថ្មីនេះស្ទើរតែទាំងស្រុងហើយ។

បើតាមអ្វីដែលបង្ហើបនៅលើនេះ គឺបញ្ជាក់ថា Xiaomi 18 Pro Max ថ្មីនេះ នឹងមានអេក្រង់រាបស្មើរ ហើយនឹងមានគែមអេក្រង់កាន់តែតូច ជាពិសេសនោះ គឺមានជ្រុងទាំង 4 កោងទាក់ទាញខ្លាំងមែនទែន។ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.9 អ៊ីងកម្រិត 2K OLED screen ហើយនឹងមានការប្រើប្រាស់នូវបន្ទះឈីបកម្រិត 2nm របស់ Snapdragon។

ទៅលើកាមេរ៉ាវិញ គឺមានការប្រើកាមេរ៉ាគោល 200MP ដែលមកជាមួយបច្ចេកវិទ្យា LOFIC ផ្តល់នូវពន្លឺខ្ពស់ និងមានការពង្រឹងលើ dynamic range កាន់តែខ្លាំងនៅពេលថតពន្លឺខ្សោយ។ សម្រាប់គ្រាប់ទីពីរក៏មានទំហំ 200MP ដូចគ្នា ដែលនេះ គឺជាឡែនសម្រាប់ថត Telephoto និង Macro។ តាមរបាយការណ៌កន្លងមកធ្លាប់ បានទម្លាយដូចគ្នាថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ា 200MP ចំនួន 2 គ្រាប់ ដូចនេះដែរ ដោយឡែននោះ គឺអាចហ៊្សូមបាន 3x zoom។

Article image
ចំពោះថ្មវិញ គឺមានការបញ្ជាក់ថា នឹងមានទំហំ “8K++,” ដែលមានន័យថា ស្មាតហ្វូននេះ អាចនឹងមានថ្មទំហំចាប់ពី 8,000mAh។ គួរបញ្ជាក់ថាមុននេះ មានការទម្លាយថា ស្មាតហ្វូននេះ អាចនឹងមានថ្មទំហំ 8,500 mAh ហើយនឹងមានកម្លាំងសាក 100W រួមនិងបច្ចេកវិទ្យាសាកឥតខ្សែរ 50W wireless support។ ហើយនៅលើស្មាតហ្វូននេះ ក៏មានការ Dual speakers និង Larger haptic motor ទៀតោផង។
Article image
ច្បាស់ហើយ! Xiaomi 18 Pro Max នឹងប្រើឈីប 2nm កាមេរ៉ា 200MP ពីរគ្រាប់ និងថ្មធំជាងមុន