
ឆ្នាំនេះ Redmi K90 Ultra ត្រូវគេបញ្ជាក់ថា នឹងបង្ហាញខ្លួនយឺតជាងការរំពឺងទុក!
យោងតាមពាក្យចចាមអារ៉ាមជាច្រើនមុននេះ បានទម្លាយថា ស្មាតហ្វូនស៊េរីថ្មី Redmi K90 Ultra អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែកុម្ភៈកន្លងទៅនេះ ប៉ុន្តែអ្វីៗគឺមានការផ្លាស់ប្តូរទាំងស្រុង ដោយមកដល់ថ្ងៃនេះ ស្មាតហ្វូនថ្មីនេះ នៅមិនទាន់មានការបង្ហាញខ្លួនជាផ្លូវការណ៌នោះទេ។ ផ្អែកតាមការទម្លាយចេញពី Digital Chat Station នៅលើបណ្តាញសង្គម Weibo បានបញ្ជាក់ថា មានស្មាតហ្វូនជំនាន់ថ្មីរបស់ Xiaomi មួយគ្រោងនឹងបង្ហាញខ្លួននៅក្នុងខែមេសាខាងមុខវិញ។
ខណៈដែលការបង្ហោះនេះ មិនមានការបញ្ជាក់នូវឈ្មោះរបស់ស្មាតហ្វូននៅឡើយនោះ មានការសង្ស័យថានេះ គឺជាស្មាតហ្វូនជំនាន់ថ្មី Redmi K90 Ultra។ បើមើលទៅលើលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មី Redmi K90 Ultra នេះ នឹងបំពាក់នូវអេក្រង់ទំហំ 6.8 អ៊ីងគាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន 165Hz refresh rate។ ស្មាតហ្វូនថ្មីនេះ នឹងមានថាមពលថ្មទំហំដល់ទៅ 8,500mAh និងទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 100W charging។
ក្រឡេកទៅលើមុខងារជាច្រើនទៀតនៅលើស្មាតហ្វូននេះ មានដូចជាតួខ្លួនមានការឌីស្សាញគែមចេញ ពីលោហធាតុ បហើយនិងមានច្ចេកវិទ្យាសិនស័រ Ultrasonic នៅលើអេក្រង់ រួមនិងប្រព័ន្ធការពារជម្រាបទឹក និងធូលីជាដើម។ សម្រាប់ការបង្ហាញវត្តមាននៅលើទីផ្សារសកល ស្មាតហ្វូនថ្មីនេះ អាចនឹងមានឈ្មោះហៅថា Xiaomi 17T Pro ដែលជា version របស់ស្មាតហ្វូន K90 Ultra ដែលមានភ្ជាប់ជាមួយនឹងលេខកូដ 2602EPTC0G។

ប្រភពខាងលើនេះបានបន្តថា វត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Redmi K90 Ultra នៅក្នុងប្រទេសចិននាពេលខាងមុខនេះ ក៏អាចនឹងបង្ហាញខ្លួនជាមួយនឹងថេប្លេត Redmi K Pad 2 ផងដែរ ។ ថេប្លេតថ្មីនេះ ត្រូចបានគេទម្លាយថា អាចនឹងមានអេក្រង់ទំហំ 8.8 អ៊ីង កម្រិត 3K display និងដំណើរការនៅលើបបន្ទះឈីប Flagship ហើយនិងថាមពលថ្មទំហំ 9,000mAh៕

1 / 1
