
ញាក់សាច់! vivo X300 Ultra អាចថតវិដេអូកម្រិត 4K ល្បឿន120fps Log បែប Cinema-Style
vivo X300 Ultra ដែលជាស្មាតហ្វូនជំនាន់ថ្មី មានសមត្ថភាពខ្ពស់កម្រិត Flagship ត្រូវបានការចែកចាយនូវព័ត៌មានលម្អិតជាច្រើននៅលើបណ្តាញអ៊ីនធឺណិត ខណៈដែលព្រឹត្តិការណ៍សម្ពោធជាផ្អូវការណ៌ស្មាតហ្វូននេះ នឹងធ្វើឡើងនៅថ្ងៃទី 30 ខែមីនាខាងមុខនេះហើយ។ ថ្មីៗនេះ លោក Han Boxiao ដែលជាប្រធានផ្នែកផលិត ផលរបស់ក្រុមហ៊ុន vivo ក៏ទើបតែចែករំលែកនូវសមត្ថភាពនៃការថតវីដេអូរបស់ស្មាតហ្វូននេះ ដែលមានការបញ្ជាក់ពីការពង្រឹងទៅលើការថត Recording កាន់តែឈានទៅកាន់កម្រិតអាជីពថែមទៀតផង។
តាមការបញ្ជាក់របស់ប្រធានផ្នែកផលិត ផលរបស់ក្រុមហ៊ុន vivo រូបនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra នេះ នឹងមានការអភិវឌ្ឍច្រើនទៅលើសមត្ថភាពនៃការថតវីដេអូ ប្រៀបធៀបជាមួយនឹងស្មាតហ្វូន vivo X200 Pro ដែលចេញកាលពីឆ្នាំមុន។ ដោយនៅលើស្មាតហ្វូនថ្មីនេះ គឺមានការផ្តោតខ្លាំងទៅលើការថតកម្រិតអាជីព ហើយក៏មានការពង្រឹងទៅលើផ្នែក hardware ដើម្បីគ្រប់គ្រងកាន់តែងាយស្រួលក្នុងការផលិតវីដេអូផងដែរ។

ចំណុចពិសេសមួយរបស់ស្មាតហ្វូននេះ គឺការទ្រទ្រង់ទៅលើ Full Focal Length កម្រិត 4K ល្បឿន 120fps ប្រភេទ 10bit Log recording។ ខណៈពេលដែលស្មាតហ្វូនជំនាន់មុនទ្រទ្រង់នូវ Full Focal Length កម្រិត 4K ល្បឿន 60fps Log video ប៉ុណ្ណោះ។ សម្រាប់ស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra នេះ ក៏មានការបង្កើនទៅលើ frame rate ដល់ទៅ 120fps ទៀតផង។ ការពង្រឹងនេះ គឺដើម្បីផ្តល់នូវវីដេអូរលូននៅក្នុងពេល editing តាមរយៈស្មាតហ្វូននេះ។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏មានមុខងារ Professional Video Mode កម្រិតខ្ពស់រួមជាមួយនឹង 3D LUT Color Profiles សម្រាប់ថតទៅលើ Log Footage ដែលអ្នកប្រើប្រាស់អាចមើលទៅលើពណ៌ និង Tone បានថែមទៀត។

ជាមួយគ្នានេះ ក៏មានរបាយការណ៍ជាច្រើនទៀត បានទម្លាយថា ក្រៅពីស្មាតហ្វូន vivo X300 Ultra ក៏នឹងមានការប្រកាសចេញស្មាតហ្វូនស៊េរីថ្មី vivo X300s និងថេប្លេត vivo Pad 6 Pro ផងដែរ នៅក្នុងព្រឹត្តិការណ៍សម្ពោធថ្ងៃទី 30 ខែមីនានេះ៕
