ស្វែងរកពួកយើង:

Loading Ad...

ដំណឹងចុងក្រោយ: OPPO Find X10 Pro Max អាចនឹងបំពាក់នូវកាមេរ៉ា 200MP បីគ្រាប់ជាមួយគ្នាតែម្តង

ដោយ

ជុំ ប៉េងលីន

14 កក្កដា 2026 03:06 រសៀល

អាន 2 នាទី

Article image
Find X10 Series ដែលជាស្មាតហ្វូនថ្នាក់ប្រណិតស៊េរីថ្មីចុងក្រោយរបស់ OPPO ដែលនឹងប្រកាសចេញនាពេលខាងមុខនេះ គឺនឹងមានជម្រើស 3 ម៉ូដែលផ្សេងគ្នា ដែលក្នុងនោះ មានដូចជា Find X10, Find X10 Pro និង Find X10 Pro Max។ សម្រាប់ម៉ូដែលមានសមត្ថភាពខ្ពស់ជាងគេ Find X10 Ultra ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញខ្លួននៅឆ្នាំ 2027 ហើយម៉ូដែល Pro Max គឺនឹងក្លាយជាម៉ូដែលថ្មីរបស់ OPPO ដែលធំជាងគេបំផុតសម្រាប់ឆ្នាំនេះ។ 
 
ផ្អែកតាមរបាយការណ៌ថ្មីៗកន្លងមក បាននិយាយថា កាមេរ៉ានៅលើស្មាតហ្វូននេះ នឹងមានសមត្ថភាពខ្ពស់បំផុតប្រៀបធៀបជាមួយនិងជំនាន់មុន។ នៅពេលនេះ ដើម្បីជ្រាបច្បាស់នោះ អ្នកទម្លាយ Digital Chat Station បានបញ្ចេញនូវព័ត៌មានចុងក្រោយសម្រាប់ប្រព័ន្ធកាមេរ៉ាដែលមាននៅលើ Find X10 Pro Max នេះហើយ។ នៅក្នុងនោះ អ្នកទម្លាយរូបនេះ បានបញ្ជាក់ថា នៅលើ OPPO Find X10 Pro Max នឹងមានការដាក់អោយដំណើរការនៅលើបន្ទះឈីប 2nm Dimensity 9600 Pro ដែលបានធ្វើតេស្តជាមួយនិងសិនស័រកាមេរ៉ាក្រោយទំហំ 200MP ចំនូនដល់ទៅ 3 គ្រាប់នៅលើស្មាតហ្វូនតៃមួយទៀតផង។

Article image
ទៅលើកាមេរ៉ាគោល គឺមានទំហំ 200MP គាំទ្រសិនស័រ 1/1.3 អ៊ីង និងមួយគ្រាប់ទៀតទំហំ 200MP ជាឡែន ultra-wide camera គាំទ្រដោយសិនស័រ 1/1.5 អ៊ីង។ សម្រាប់មួយគ្រាប់ចុងក្រោយ ក៏ទំហំ 200MP ដូចគ្នា តែនេះ គឺជា Periscope telephoto មាបការប្រើប្រាស់សិនស័រទំហំ 1/1.3 អ៊ីង។ ក្រោយការលេចចេញនូវព័ត៌មាន តាមអ្នកទម្លាយរូបនេះ បានបង្ហាញនូវសេចក្តីសង្ឃឹមថា OPPO គឺនឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាថ្មីនេះនៅលើស្មាតហ្វូនថ្មីនេះជាក់ជាមិនខាន។ស្មាតហ្វូននេះអាចនឹងមកដល់នៅខែកញ្ញា ឬតុលាជាមួយនិងស្មាតហ្វូនថ្មីៗជាច្រើនទៀតផងដែរ។

សូមជំរាបថា កាលពីខែមុននេះ Find X10 Pro Max ត្រូវបានគេទម្លាយថា នឹងមានអេក្រង់ទំហំ 6.89 អ៊ីង ដែលបន្ទះអេក្រង់របស់ BOE ប្រភេទ LTPO OLED display បង្ហាញចេញបាន 2K resolution ល្បឿន 144Hz refresh rate ហើយនឹងមានការទ្រទ្រង់ជាមួយនូវ BT.2020 color gamut និង and ultra-thin bezels ថែមទៀតផង។

Article image
Find X10 Pro Max នឹងមានការប្រើប្រាស់នូវស្បែកកម្មវិធី ColorOS 17 ផ្អែកលើ Android 17 ខណដែលនៅលើម៉ូឌុលកាមេរ៉ាក្រោយរបស់ស្មាតហ្វូននេះក៏មានការបំពាក់់នូវសិនស័រa 3-megapixel multispectral sensor សម្រាប់ជំនួយដល់ការចាក់ពណ៌ផងដែរ។ សម្រាប់កាមេរ៉ាមុខ គឺនឹងមានទំហំ 50MP Autofocus Camera។ ព័ត៌មានខាងលើនេះ មិនទាន់មានការបង្ហាញពីថាមពលថ្ម និងកម្លាំងសាកនៅឡើយទេ។