
តម្លៃនិងលក្ខណៈសម្បត្តិនៅលើ Motorola Razr Fold ដែលជាស្មាតហ្វូនបត់បានថ្មីត្រូវទម្លាយពេញលេញហើយ!
នៅក្នុងព្រឹត្តិការណ៍ MWC 2026 នេះ ក្រុមហ៊ុន Motorolaបញ្ជាក់ជាផ្លូវការក្នុងការបង្ហាញស្មាតហ្វូនបត់បាន Motorola Razr Fold ដែលជាស្មាតហ្វូនដែលមានទម្រង់ Book-Style Foldable ដូចគ្នាទៅនឹងស្មាតហ្វូនអេក្រង់បត់ galaxy Z Fold7 អញ្ចឹងដែរ។ នៅក្នុងការបង្ហាញចេញនូវស្មាតហ្វូនថ្មីនេះ DXOMARK ក៏បានធ្វើតេស្តកាមេរ៉ាស្មាតហ្វូនផងដែរ។ ស្មាតហ្វូននេះ ទទួលបាននូវពិន្ទុចំនួន 164 ហើយនឹងទទួលបាននូវរហ័សនាម Gold Label សម្រាប់បច្ចេកវិទ្យាថតរូបភាព ដ៏អស្ចារ្យសម្រាប់ស្មាតហ្វូនបត់បានថែមទៀតផង ។

ស្មាតហ្វូនបត់បាន Motorola Razr Fold ថ្មីនេះ មានអេក្រង់ខាងក្រៅទំហំ 6.6 អ៊ីង pOLED ជាមួយនឹងកម្រិតភាពច្បាស់ ទំហំ 2520x1080 resolution ល្បឿន 165Hz refresh rate និងមាន peak brightness 6000 nits ហើយនឹងមានការ ការពារដោយកញ្ចក់ Gorilla Glass Ceramic 3 ទៀតផង។ ទៅលើអេក្រង់ខាងក្នុងស្មាតហ្វូននេះ វិញ គឺមានទំហំ 8.1 អ៊ីង LTPO រត់ជាមួយនឹងល្បឿន 120Hz refresh rate បង្ហាញចេញបាន 2484x2232 resolution និង peak brightness 6200 nits។ អេក្រង់ទាំងពីរនេះ ទ្រទ្រង់នូវកម្រិត 10-bit colour, HDR10+, Dolby Vision និងវិញ្ញាបនបត្រ Pantone ផងដែរ។ ស្មាតហ្វូនថ្មីនេះ មានកម្រាស់ 4.6mm នៅពេលដែលបើក និងបិទមានកម្រាស់ 9.9mm ហើយវាមានទម្ងន់ 244g។
ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 5 ជាមួយនឹងរ៉េមទំហំ 16GB LPDDR5X RAM និង 1TB storage ហើយនិងដំណើរការនៅលើ Android 16 ហើយនិងអាចអាប់ដេត OS ដល់ទៅ 7 ឆ្នាំ។ នៅលើស្មាតហ្វូនបត់ បានថ្មីនេះ មានថាមពលថ្មទំហំ 6,000mAh silicon-carbonដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា 80W wired charging, 50W wireless charging និង 5W reverse wired charging ។
និយាយពីកាមេរ៉ាស្មាតហ្វូននេះវិញ គឺមានកាមេរ៉ាទំហំ 50MP Sony LYTIA 828 មកជាមួយនឹង OIS, 50MP ultra-wide មកជាមួយនឹង macro និង 50MP periscope telephoto មកជាមួយនឹងមុខងារហ៊្សូម 3x optical zoom ហើយនិង OIS។ អេក្រង់ខាងក្រៅស្មាតហ្វូននេះ គឺមានកាមេរ៉ាមុខទំហំ 32MP ខណៈដែលអេក្រង់ខាងក្នុងវាក៏មានកាមេរ៉ាទំហំ 20MP។
ស្មាតហ្វូន Motorola Razr Fold នេះ មានតម្លៃ 1,999 យូរ៉ នៅក្នុងទីផ្សាអ៊ឺរ៉ុប។ ស្មាតហ្វូននេះ នឹងមានដាក់លក់មុនគេនៅអ៊ឺរ៉ុប ហើយបន្ទាប់មកទៅកាន់អាមេរិកខាងជើងនៅក្នុងពេលប៉ុន្មានខែបន្ទាប់ ខណៈពេលដែលស្មាតហ្វូននេះនៅក្នុងប្រទេសចិនអាចនឹងបង្ហាញខ្លួនឆាប់ៗនេះ។ ស្មាតហ្វូនថ្មីនេះ នឹងមានពណ៌ Pantone Blackened Blue និង Pantone Lily White ។ ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 2 ឆ្នាំនេះ៕

1 / 1
