កាលពីម្សិលមិញនេះ មានការបញ្ចេញនូវវីដេអូថ្មីមួយស្តីពីការធ្វើតេស្តភាពធន់ទៅលើស្មាតហ្វូនជំណាន់ថ្មីរបស់ Samsung Galaxy S26 Ultra ដែលមានការបង្ហាញពីការកោសឆ្កួត ការដុតទៅលើអក្រង់រួមជាមួយនិងការកាច់បត់ទៅលើតួទាំងមូលថែមទៀតផង។ វីដេអូខាងលើនេះ ត្រូវបានធ្វើឡើងដោយយូធូបឆាណែលដែលមានឈ្មោះថា JerryRigEverything ដែលគ្រប់គ្នាប្រាកដជាបានឃើញច្រើនហើយនាពេកកន្លងមក។

តេស្តរួចហើយ Samsung Galaxy S26 Ultra រឹងមាំណាស់ កាច់អត់កោងទេ!
កាលពីម្សិលមិញនេះ មានការបញ្ចេញនូវវីដេអូថ្មីមួយស្តីពីការធ្វើតេស្តភាពធន់ទៅលើស្មាតហ្វូនជំណាន់ថ្មីរបស់ Samsung Galaxy S26 Ultra ដែលមានការបង្ហាញពីការកោសឆ្កួត ការដុតទៅលើអក្រង់រួមជាមួយនិងការកាច់បត់ទៅលើតួទាំងមូលថែមទៀតផង។ វីដេអូខាងលើនេះ ត្រូវបានធ្វើឡើងដោយយូធូបឆាណែលដែលមានឈ្មោះថា JerryRigEverything ដែលគ្រប់គ្នាប្រាកដជាបានឃើញច្រើនហើយនាពេកកន្លងមក។
តាមរយៈនៃការតេស្តនេះ គឺមានដូចជាការកោសឆ្កួតទៅលកញ្ចក់អេក្រង់នៅលើស្មាតហ្វូននេះ ហើយថែមទាំងដុតកំដៅទៅលើអេក្រង់ផងដែរ។ ជាមួយនិងភាពធន់របស់ Galaxy S26 Ultra គឺមិនធ្វើអោយហ្វេនៗខកចិត្តននោះទេសម្រាប់ឆ្នាំនេះ ដោយស្មាតហ្វូនជំនាន់ថ្មីនេះ គឺពិតជាអាចទប់ទល់បានទៅលើការធ្វើតេស្តដ៏ធ្ងន់ធ្ងរទាំងនេះ
ទៅលើការតេស្តទៅលើអេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S26 Ultra នេះ គឺចាប់ផ្តើមពីកោសឆ្កូរទៅលើតួរបស់ស្មាតហ្វូននេះ ដោយកម្រិតលេខ 6 មានស្នាមតិចៗប៉ុណ្ណោះ រហូតដល់កម្រិតលេខ 7 ទើបមើលឃើញច្បាស់។ លទ្ធផលខាងលើនេះ គឺបង្ហាញថា ស្មាតហ្វូននេះធន់ជាង Galaxy S25 Ultra ដោយម៉ូដែលមុននេះបានត្រឹមតែកម្រិត 6 ប៉ុណ្ណោះ។

ទៅលើគែមជុំវិញនៃស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការឌីស្សាញឡើងពីអាលុយមីនីញ៉ូម ខណៈដែលអេក្រង់ស្មាតហ្វូននេះ គឺអាចទ្រទ្រង់ជាមួយនិងការដុតភ្លើងរយៈពេលដល់ទៅ 20 វីនាទី ទើបហើបឡើងប៉ុន្តែមិនបានខូចទៅលើកម្រិតភិកសែលនោះទេ។ សម្រាប់ដំណាក់កាលខ្លាំងជាងគេ និងធ្ងន់ធ្ងរជាងគេនោះ គឺការកាច់បត់ទៅលើស្មាតហ្វូននេះ។ Galaxy S26 Ultra ពិតជាមានតួរឹងមាំណាស់ កាច់អត់កោងនោះទេ! គ្រប់គ្នាអាចទស្សនាវីដេអូខាងក្រោមបាន https://www.youtube.com/watch?v=aJY_JuGDWSU

1 / 5




