នៅពេលនេះ មានព័ត៌មានថ្មីៗជាច្រើនពីថេប្លេតប្រណិតម៉ូដែលថ្មីៗរបស់ក្រុមហ៊ុន Samsung បានចាប់ផ្តើមបែកធ្លាយនៅលើអ៊ីនធឺណិត ហើយសម្រាប់ព័ត៌មានបែកធ្លាយចុងក្រោយបំផុតនេះទម្លាយអំពីថេប្លេត Galaxy Tab S12+ ដែលមានការ upgrade ទៅលើលក្ខណៈសម្បត្តិមួយចំនួនផងដែរ។ យោងតាមរបាយការណ៍ជាច្រើនចេញពី SamMobile បានអោយដឹងថា ថេប្លេត Galaxy Tab S12+ ថ្មីនេះ នឹងមានបំពាក់នូវថាមពលថ្មដែលមានលេខកូដ EB-BX846AAE និង EB-BX846AAY ដែលថាមពលថ្មសរុបគឺ 10,392mAh។

តាមរយៈនៃរបាយការណ៌នេះ ក្រុមហ៊ុន Samsung អាចនឹងធ្វើទីផ្សារទំហំថ្មនេះទៅជាទំហំផ្លូវការណ៌ 10,500mAh និង 10,600mAh។ ទំហំថ្មថ្មីនេះ គឺមានការបង្កើនច្រើនជាងថាមពលថ្មនៅលើ Galaxy Tab S10+ ចំនួន 4%-5% ផងដែរ។
និយាយពីការឌីស្សាញថ្មីទៅលើថេប្លេតនេះ មិនមានការផ្លាស់ប្តូរច្រើននោះទេ។ ថេប្លេតនេះ នឹងមានអេក្រង់ទំហំ 12.4 អ៊ីងគាំទ្រជាមួយនឹងកញ្ចក់ OLED Display បង្ហាញចេញបាន QHD+ resolution និងមានល្បឿន 120Hz refresh rate។

ថេប្លេតនេះប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9500+ ដែលមានការបង្កើនទៅលើប្រសិទ្ធិភាព និងកម្លាំងម៉ាស៊ីនកាន់តែខ្លាំងក្លា។ ថេប្លេតនេះ នឹងមានទំហំ 12GB+256GB ហើយអាចបន្ថែមទិន្នន័យនៅលើ microSD Card ថែមទៀត។ នៅលើថេប្លេតនេះ នឹងមានបំពាក់នូវ Quad-Speaker គាំទ្រជាមួយនឹង Dolby Atmos, IP68 សម្រាប់ការពារទឹក និងធូលី ហើយក៏មាន S Pen ផងដែរ។ ល្បឿននៃការសាកថ្មនៅលើថេប្លេតថ្មីនេះ មានកម្លាំង 45W។ ថេប្លេត Galaxy Tab S12 Series នេះ អាចនឹងមានម៉ូដែល Galaxy Tab S12+ និង Galaxy Tab S12 Ultra ហើយអាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 ឆ្នាំ 2026 នេះ៕
