
Xiaomi 17 និង Xiaomi 17 Ultra គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលត្រូវបានក្រុមហ៊ុននេះប្រកាសចេញជាផ្លូវការណ៌លើកដំបូងនៅលើប្រទេសចិន កាលពីត្រីមាសទី 3 ឆ្នាំមុននេះ។ នៅពេលនេះ ស្មាតហ្វូនជំនាន់ថ្មីទាំងនេះ គឺមានការបង្ហាញវត្តមាននៅលើទីផ្សារសកលហើយ។ សម្រាប់ម៉ូដែល Xiaomi 17 Ultra ត្រូវបានគេមើលឃើញថា បាននាំមកនូវសមត្ថភាពខ្លាំងមែនទែនសម្រាប់អ្នកប្រើប្រាស់ ដោយនៅលើស្មាតហ្វូននេះ គឺមានការបំពាក់នូវកាមេរ៉ា 50MP គាំទ្រដោយសិនស័ 1”-type Light Fusion 1050L និងមានមុខងារ LOFIC HDR ហើយនិងការពង្រឹងទៅលើផ្នែកជាច្រើនទៀតផង។
បន្ថែមពីនេះស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra ក៏មានការតម្លើងនូវកាមេរ៉ា 200MP Telephoto camera (1/1.4” sensor) ដែលមានមុខងារ variable focal length lens គាំទ្រដោយឡែនដែលអាចឆ្លាស់ពីទំហំ 75mm និង 100mm ផងដែរ។ សម្រាប់កាមេរ៉ាគ្រាប់ទី 3 វិញ គឺមានទំហំ 50MP 115° ultra-wide ខណៈដែលកាមេរ៉ាមុខទំហំ 50MP។ ទៅលើសមត្ថភាពនៃការថតនៅលើម៉ូដែល Ultra ថ្មីនេះគឺអាចថតបានកម្រិត Dolby Vision និង Log videos បានកម្រិត 4K ល្បឿន 120fps។

បើមើលទៅលើការឌីស្សាញរូបរាងវិញ Xiaomi 17 Ultra មានកម្រ៉ាស់គឺត្រឹម 8.3mm ស្តើងជាងម៉ូដែលមុនកម្រ៉ាស់ 9.4mm នឹងមានជម្រើសពណ៌ Starlit Green នឹង 2 ពណ៌ទៀតពណ៌ខ្មៅ និងពណ៌ស។ ស្មាតហ្វូននេះ មានអេក្រង់ទំហំធំដល់ទៅ 6.9” អ៊ីង LTPO display ធំជាងជំនាន់មុនត្រឹមតែ 6.73” និងគាំទ្រដោយកញ្ចក់ HyperRGB panel ដែលក្រុមហ៊ុន Xiaomi ហៅថា អេក្រង់ RGB stripe ពេញលេញ។

Xiaomi 17 Ultra មានជម្រើសពណ៌ខ្មៅពណ៌ស និងពណ៌បៃតងមានតម្លៃ €1,499/£1,299 សម្រាប់ ទំហំ 16GB/512GB ហើយស្មាតហ្វូននេះក៏មានទំហំ 1TB ផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុននេះ ក៏បានបញ្ចេញPhotography Kit សម្រាប់ Xiaomi 17 Ultra ផងដែរ ដោយមាន 3 ពណ៌ គឺមានខ្មៅ ស និងស្វាយ ហើយនិងមានតម្លៃ $199។
