Jetour ដែលជាម៉ាកយីហោរថយន្តស្ថិតក្រោមដំបូលក្រុមហ៊ុន Chery បានធ្វើការប្រកាសដាក់លក់មុន (Pre-sale) រថយន្ត Plug-in-hybrid Pick up ស៊េរីថ្មីម៉ូដែល Zongheng F700 នៅទីផ្សារប្រទេសចិនដោយមានតម្លៃខ្ទង់ $53,874។

ជាមួយគ្នានេះ Jetour ក៏បានប្រកាសបន្ថែមគ្រឿងបំពាក់ដោយឥតគិតថ្លៃក្នុងនោះរួមមានដូចជា ឃ្លប់រ៉ូតទ្រុងក្រោយ “Custom roller shutter cover” ដែលមានតម្លៃខ្ទង់ $885, ពណ៌ប្រផេះពិសេស “Kunlun Grey Custom Paint” មានតម្លៃត្រឹមតែ $591 ខណៈតម្លៃដើម គឺខ្ទង់ $1,181 ក៏ដូចជាការដំឡើងជូនឆ្នាំងសាកតាមផ្ទះឥតគិតថ្លៃ និងការធានារយះប្រើប្រាស់គ្មានដែនកំណត់សម្រាប់អតិថិជនដំបូងគេបង្អស់ថែមទៀតផង។

Zongheng F700 ដំណើរការដោយប្រព័ន្ធ Kunpeng Super Hybrid CDM-O plug-in hybrid system របស់ Chery ប្រព័ន្ធនេះគាំទ្រដំណើរការដោយម៉ាស៊ីន 2.0TD dedicated hybrid engine កម្លាំង 155kW និងកម្លាំងរមួល 340N.m ជាមួយប្រសិទ្ធិភាពថាមពលចំហេះខាងក្នុង “terminal efficiency” 45.5%។ បើតាមការបង្ហាញនៅលើបញ្ចីឯកសាររបស់ Jetour បង្ហាញថា Zongheng F700 អាចបើកបរបានចម្ងាយសរុបដល់ទៅ 1,300km តាមស្តង់ដារ CLTC។

Zongheng F700 គាំទ្រប្រព័ន្ធភ្លើងកម្លាំងខ្លាំងកម្រិតស្តង់ដារ 800V high-voltage ជាមួយបច្ចេកវិទ្យាកញ្ចប់ថ្ម 4C double-layer Shenxing lithium iron phosphate battery pack និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដែលការសាកភ្លើងចូលពី 20% ទៅ 80% ចាយពេលប្រមាណតែ 10 នាទីប៉ុណ្ណោះ។

Zongheng F700 មានប្រវែងដងខ្លួន 5,495mm/ ទទឹង 2,050mm/ កំពស់ 1,985mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,350mm។ ចំពោះគ្រែដឹកក្រោយរបស់ F700 អាចដឹកទំងន់បានចន្លោះពី 181kg ទៅ 223kg ទៅតាមជម្រើសម៉ូដែល។ ផ្នែកកាប៊ីនរបស់ Zongheng F700 មានបំពាក់នូវប្រព័ន្ធអេក្រង់ចំនួនពីរក្នុងនោះមានអេក្រង់កណ្តាល “Floating Central display” មានទំហំ 15.6-inch គាំទ្រដំណើរការដោយប្រតិបត្តិការ Zongheng OS និងអេក្រង់នៅលើ Dashboard ក្រោមកញ្ចក់ដំបូលមុខមានទំហំធំដល់ទៅ 35.4-inch៕