សម្រាប់អ្នកទស្សនាដែលចូលចិត្តអាននៅលើ PCMag សុទ្ធតែបានស្គាល់អំពីពានរង្វាន់ Editors’ Choice របស់យើងដែលពានរង្វាន់នេះ បង្ហាញអំពីតម្លៃ និងឧត្តមភាពនៃផលិតផលដែលយើងបានធ្វើការតេស្តយ៉ាងល្អិតល្អន់នៅក្នុងបន្ទប់ Labs របស់យើង។ សម្រាប់ឆ្នាំ 2026 នេះ យើងក៏បង្កើតនូវពានរង្វាន់ថ្មីមួយទៀតនោះគឺ PCMag Lab Awards សម្រាប់ប្រគល់ជូនទៅកាន់ផលិតផលទាំងណាដែលដែលមានសមត្ថភាពល្អជាងគេបន្ទាប់ពីការតេស្តរួចនៅក្នុង Lab ហើយអ្វីដែលពិសេសនោះវាក៏ជាការកំណត់នូវស្តង់ដារថ្មីនៃការតេស្តរបស់យើងផងដែរ។

នៅក្នុងធ្វើការតេស្តកុំព្យូទ័រចំណោម 200 មានតែម៉ូដែលមួយប៉ុណ្ណោះ ដែលអាចប្រើប្រាស់បានដល់ទៅ 40 ម៉ោង! តើដឹងទេថា នេះជាម៉ូដែលអ្វីទៅ?
សម្រាប់អ្នកទស្សនាដែលចូលចិត្តអាននៅលើ PCMag សុទ្ធតែបានស្គាល់អំពីពានរង្វាន់ Editors’ Choice របស់យើងដែលពានរង្វាន់នេះ បង្ហាញអំពីតម្លៃ និងឧត្តមភាពនៃផលិតផលដែលយើងបានធ្វើការតេស្តយ៉ាងល្អិតល្អន់នៅក្នុងបន្ទប់ Labs របស់យើង។ សម្រាប់ឆ្នាំ 2026 នេះ យើងក៏បង្កើតនូវពានរង្វាន់ថ្មីមួយទៀតនោះគឺ PCMag Lab Awards សម្រាប់ប្រគល់ជូនទៅកាន់ផលិតផលទាំងណាដែលដែលមានសមត្ថភាពល្អជាងគេបន្ទាប់ពីការតេស្តរួចនៅក្នុង Lab ហើយអ្វីដែលពិសេសនោះវាក៏ជាការកំណត់នូវស្តង់ដារថ្មីនៃការតេស្តរបស់យើងផងដែរ។
គ្រប់ផលិតផលទាំងអស់ដែលយើងបានបិទទៅលើផ្លាកសញ្ញា Lab Awards badge នេះ គឺបង្ហាញអំពីស្តង់ដារនៃបច្ចេក ទេសឈានមុខគេនៅក្នុងលក្ខណៈសម្បត្តិរបស់ផលិតផលនោះ ហើយវាក៏អាចជាកត្តាជម្រុញអោយអ្នកអានរបស់យើងអាចសម្រេចចិត្តក្នុងការទិញផលិតផលនេះផងដែរ។ ជាក់ស្តែង កុំព្យូទ័រ Laptops គឺជាចំណុចសំខាន់សម្រាប់ពានរង្វាន់ PCMag នេះ។ នៅក្នុងពានរង្វាន់ Lab Award នេះគឺផ្តោតសំខាន់ទៅលើថាមពលថ្មនៃការប្រើប្រាស់របស់កុំព្យូទ័រ។ តើវាអាចប្រើប្រាស់បានប៉ុន្មានម៉ោងបន្ទាប់ពីការសាកថ្មរួច? ពេលនេះ យើងបានធ្វើការវាយតម្លៃទៅលើសមត្ថភាពនៃកុំព្យូទ័រទាំងនេះហើយ។
PC Labs បានធ្វើតេស្តទៅលើកុំព្យូទ័រ 100 គ្រឿងក្នុងមួយឆ្នាំ ហើយនៅឆ្នាំ 2026 នេះ យើងបានធ្វើតេស្តកុំព្យូទ័រប្រហែលជា 200 គ្រឿងរួចហើយនៅក្នុង Database របស់យើងចាប់តាំងពីឆ្នាំ 2024 មក។ យើងបានតេស្តកុំព្យូទ័រច្រើនគ្រឿងគ្រប់ទំហំ ហើយអ្វីដែលអស្ចារ្យនោះគឺមានកុំព្យូទ័រម៉ូឌែល Prestige Flip 14 AI+ របស់ក្រុមហ៊ុន MSI ដែលអាចឆ្លងកាត់នូវការតេស្តថាមពលថ្មប្រើប្រាស់បានជាង 40 ម៉ោង។
យើងបានធ្វើតេស្តទៅលើការប្រើប្រាស់ថាមពលថ្មរបស់កុំព្យូទ័រតាមទម្រង់ខុសៗគ្នា។ ប្រសិនបើអ្នកចូលចិត្តធ្វើដំណើរច្រើន ការចេញទៅកាន់ទីកន្លែងឆ្ងាយៗ ឬការប្រើប្រាស់កុំព្យូទ័រច្រើនម៉ោងនោះ ថាមពលថ្មពិតជារឿងដ៏សំខាន់បំផុត។ វាពិតជាកាន់តែពិបាកថែមទៀតនៅក្នុងការតេស្តទៅលើវិធីទាំងនេះ ប៉ុន្តែប្រសិនបើអ្នកចង់ដោះស្រាយទៅលើបញ្ហានេះ កុំព្យូទ័រម៉ូឌែល MSI Prestige Flip 14 AI+ ពិតជាអាចដោះស្រាយទៅលើបញ្ហានេះបានដោយអ្នកមិនចាំបាច់ព្រួយបារម្ភទៅលើការភ្លេចយកឆ្នាំងសាកនោះទេ។
ទិន្ននាការឆ្នាំ 2026៖ ថាមពលថ្មនៃការប្រើប្រាស់ត្រូវតែបង្កើន
រហូតមកទល់ពេលថ្មីៗនេះ ការធ្វើតេស្តទៅលើថាមពលថ្មនៅតែបន្តជានិច្ច។ យើងបានធ្វើតេស្តទោលើម៉ាស៊ីនកុំព្យូទ័រ Windows ដែលអាចប្រើប្រាស់បានយូរបំផុតប្រហែលជាបាន 20 ម៉ោង។ សម្រាប់កុំព្យូទ័រ MacBooks មួយចំនួនរបស់ក្រុមហ៊ុន Apple ក៏អាចប្រើប្រាស់បានលើសពី 30 ម៉ោងផងដែរ។ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានឃើញនូវនិន្នាការថ្មីក្នុងការបង្កើនទៅលើរយៈពេលនៃការប្រើប្រាស់ថាមពលថ្មអោយបានកាន់តែយូរជាងមុន។
តាមរយៈការបញ្ចេញនូវបន្ទះឈីប Snapdragon X chips របស់ក្រុមហ៊ុន Qualcomm និង Core 200V (“Lunar Lake”) / Core Series 3 (“Panther Lake”) processor របស់ក្រុមហ៊ុន Intel ក៏បានជួយបង្កើននូវការប្រើប្រាស់ថាមពលថ្មបានដល់ទៅ 25 ម៉ោងផងដែរ ប៉ុន្តែការប្រើប្រាស់បានដល់ទៅ 30 ម៉ោងនៅមិនទាន់សម្រេចបាននៅឡើយទេ។ នៅក្នុងការតស្តចាប់តាំងពីឆ្នាំ 2024 ដល់ 2026 នេះ យើងបានតេស្តម៉ាស៊ីនកុំព្យូទ័រចំនួន 6 ដែលអាចប្រើប្រាស់បានជាង 30ម៉ោង ហើយមួយចំនួនទៀតក៏អាចប្រើប្រាស់បានត្រឹមតែ ២៨ ម៉ោងប៉ុណ្នោះ។
តើមានម៉ូឌែលណាដែលអាចដំណើរការថ្មបាន 40 ម៉ោង?
ពេលនេះ យើងបានរកឃើញអ្នកឈ្នះពានរង្វាន់ Lab Awards ដំបូងបំផុតទៅលើថាមពលថ្មនោះគឺកុំព្យូទ័រ Prestige 14 Flip AI+របស់ក្រុមហ៊ុន MSI ដែលជាប្រភេទកុំព្យូទ័រ 2-in-1 convertible laptop ដែលបានបំបែកកំណត់ត្រាថ្មទៅលើថាមពលថ្មប្រើប្រាស់របស់វាតាមរយៈការតេស្តរបស់យើងដេលអាចប្រើប្រាស់បានដល់ទៅ 42 ម៉ោង និង 6 នាទី។
កុំព្យូទ័រ Prestige 14 Flip AI+ ដែលយើងបានតេស្តនេះ ដំណើរការនូវបន្ទះឈីប Intel Core Ultra 3 Series processor, Intel Core Ultra X7 358H ។ បើធ្វើការធៀបជាមួយនឹងកុំព្យូទ័រ HP OmniBook 5 14 ដែលបំពាក់នូវបន្ទះឈីប Snapdragon X Plus processor គឺប្រើប្រាស់បានជិត ៣៥ ម៉ោងប៉ុណ្នោះ។ នៅក្នុងការតេស្តទៅលើថ្មដែលយើងបានធ្វើជាច្រើនឆ្នាំនេះ គឺការចាក់វីដេអូ Video-Playback ដើម្បីធានាថាវាអាចប្រើប្រាស់បានប៉ុន្មានម៉ោងក្រោយការសាកថ្មពេញ។ យើងក៏បានបិទទៅលើ keyboard backlighting ដើម្បីធានាថាអេក្រង់នេះមិនចូលទៅកាន់ sleep mode ឬផ្លាស់ប្តូរទៅលើកម្រិតពន្លឺ brightness នៅក្នុងពេលធ្វើការតេស្តនោះ។

ថាមពលថ្មចាប់ផ្តើមសាកពេញ 100% ហើយយើងក៏បានផ្តាច់កុំព្យូទ័រនេះ ចេញពីឆ្នាំងសាក ហើយចាប់ផ្តើមវីដេអូ Playback Loop និងដំណើរការកុំព្យូទ័រនេះរហូតទាល់តែវានៅដល់ 5%។ នៅពេលដែលវាសល់ថ្ម 5% កុំព្យូទ័រនេះបិទ (shut down) យើងធ្វើការឆែកមើលទៅលើ video player ដើម្បីដឹងថា វាប្រើប្រាស់បានប៉ុន្មានម៉ោង និងប៉ុន្មាននាទីមុនពេលដែលវីដេអូនេះត្រូវបានបិទ៕
