ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

នៅថ្ងៃនេះ iPhone Fold ចេញគំនូសព្រាងថ្មីទៀតហើយ ដោយមានការបង្ហាញរូបរាងកាន់តែច្បាស់

ដោយ

Penglin Chom

10 មីនា 2026 12:49 អធ្រាត្រ

អាន 2 នាទី


បន្ទាប់ពីមានសេចក្តីរាយការណ៌ជាច្រើន និយាយថា iPhone Fold ដែលជាស្មាតហ្វូនអេក្រង់បត់បានដំបូង Apple នឹងមានការប្រកាសចេញជាមួយនិង iPhone 18 Pro series នៅពេលនេះ មានការចែកចាយនូវព័ត៌មានថ្មីៗជាច្រើនថែមទៀតហើយ ក្នុងនោះក៏មានការបញ្ជាក់ពីលក្ខណៈសម្បត្តិមួយចំនួនថែមទៀតផង។ យោងតាមការបែកធ្លាយនៅថ្ងៃនេះ មានការលេចចេញគំនូសព្រាងថ្មី iPhone Fold ទៀតហើយ! រូបភាពថ្មីនេះ គឺមានការចែកចាយដោយ Sonny Dickson ដែលថែមទាំងមានការបង្ហាញពីទម្រង់ឌីស្សាញជាច្រើនផងដែរ។
Article image
iPhone Fold ចេញគំនូសព្រាងថ្មីទៀតហើយ! បន្ទាប់ពីមានសេចក្តីរាយការណ៌ជាច្រើន និយាយថា iPhone Fold ដែលជាស្មាតហ្វូនអេក្រង់បត់បានដំបូង Apple នឹងមានការប្រកាសចេញជាមួយនិង iPhone 18 Pro series នៅពេលនេះ មានការចែកចាយនូវព័ត៌មានថ្មីៗជាច្រើនថែមទៀតហើយ ក្នុងនោះក៏មានការបញ្ជាក់ពីលក្ខណៈសម្បត្តិមួយចំនួនថែមទៀតផង។ យោងតាមការបែកធ្លាយនៅថ្ងៃនេះ មានការលេចចេញគំនូសព្រាងថ្មី iPhone Fold ទៀតហើយ! រូបភាពថ្មីនេះ គឺមានការចែកចាយដោយ Sonny Dickson ដែលថែមទាំងមានការបង្ហាញពីទម្រង់ឌីស្សាញជាច្រើនផងដែរ។
ក្រឡេកមើលរូបរាងដែលចាយកន្លងមក បានបង្ហាញថា iPhone Fold នឹងមានរូបរាងដូចគ្នាជាមួយនិងស្មាតហ្វូនអេក្រង់បត់បាន Pixel Fold ម៉ូដែលដំបូងគេរបស់ Google ដែលមានទទឹងធំ ឬហៅថា wide cover screen។ តាមពាក្យចចាមអារ៉ាមនោះ បាននិយាយថា អេក្រង់នេះ មានទំហំ 5.5 អ៊ីង ហើយនិងមានរន្ធមួយគ្រាប់លើអេក្រង់សម្រាប់កាមេរ៉ាមុខ។ ផ្អែកលើលក្ខណៈសម្បត្តិខាងលើនេះ បានបញ្ជាក់អោយដឹងថា អេក្រង់នេះ គឺមានខ្នាត 4:3 aspect ratio ដែលបង្ហាញចេញមានរាង 4 ជ្រុង។
Article image
ទៅលើរូបភាពខាងលើនេះ បង្ហាញថា iPhone Fold នឹងមានកាមេរ៉ា 2 គ្រាប់ និងអំពូល LED flash មួយគ្រាប់ហើយបើតាមការបែកធ្លាយមុននេះ បាននិយាយថា កាមេរ៉ាទាំងនេះ គឺអាចនឹងមានទំហំ 48MP ដូចគ្នា។ បន្ថែមពីនេះក៏មានការបញ្ជាក់ថា អេក្រង់ខាងក្នុងរបស់ iPhone Fold មានទំហំ 7.8 អ៊ីង ហើយនិងមានរន្ធ punch hole មួយគ្រាប់នៅលើជ្រុងខាងឆ្វេង ដែលគេរំពឹង កាមេរ៉ាមុខទាំងពីររបស់ស្មាតហ្វូនអេក្រង់បត់នេះ គឺមានទំហំ 18MP ដូចគ្នា។
Article image
iPhone Fold នេះត្រូវបានគេជឿជាក់ថា ក៏នឹងមានការប្រើប្រាស់នូវគន្លឹះ Liquid Metal Hinge ដែលមានការភ្ជាប់ដោយស៊ុមទីតានៀម ដែលរក្សាស្មាតហ្វូននេះ មានទម្ងន់នៅតែស្រាលដដែល។ ទៅលើថាមពលថ្ម iPhone Fold អាចនឹងមានទំហំ 5,500mAh ហើយបើនិយាយវិញគឺប្រហែលជាជាង $2,000 ដុល្លារ។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

នៅថ្ងៃនេះ iPhone Fold ចេញគំនូសព្រាងថ្មីទៀតហើយ ដោយមានការបង្ហាញរូបរាងកាន់តែច្បាស់