យោងតាមរបាយការណ៌ថ្មីដែលចេញពី Macworld នៅថ្ងៃនេះ បានបង្ហើបពីជម្រើសពណ៌ថ្មីៗដែលនឹងមានការប្រើប្រាស់បនៅលើ iPhone 18 Pro series ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple គ្រោងនឹងចេញនៅខែកញ្ញាខាងមុខនេះហើយ។ ផ្អែកតាមប្រភព “sources familiar with Apple’s supply chain” បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី iPhone 18 Pro និង iPhone 18 Pro Max គឺនឹងមានការបង្ហាញវត្តមានជាមួយនិងជម្រើស 4 ពណ៌ រួមមានដូចជា Light Blue (Pantone 2121), Dark Cherry (Pantone 6076), Dark Gray (Pantone 426C) និង Silver (Pantone 427C)។

ព័ត៌មានថ្មីបង្ហើបថា iPhone 18 Pro series នឹងមានជម្រើសពណ៌ថ្មីទាំងនេះ!
យោងតាមរបាយការណ៌ថ្មីដែលចេញពី Macworld នៅថ្ងៃនេះ បានបង្ហើបពីជម្រើសពណ៌ថ្មីៗដែលនឹងមានការប្រើប្រាស់បនៅលើ iPhone 18 Pro series ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple គ្រោងនឹងចេញនៅខែកញ្ញាខាងមុខនេះហើយ។ ផ្អែកតាមប្រភព “sources familiar with Apple’s supply chain” បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី iPhone 18 Pro និង iPhone 18 Pro Max គឺនឹងមានការបង្ហាញវត្តមានជាមួយនិងជម្រើស 4 ពណ៌ រួមមានដូចជា Light Blue (Pantone 2121), Dark Cherry (Pantone 6076), Dark Gray (Pantone 426C) និង Silver (Pantone 427C)។
ថ្មីៗនេះ ក៏ធ្លាប់មានព័ត៌មានថា ស្មាតហ្វូនថ្មីនេះ ក៏នឹងមានជម្រើសពណ៌ deep red color ដែលគេជឿជាក់ថា នឹងមានការពេញនិយមសម្រាប់ស្មាតហ្វូនថ្មីៗទាំងនេះផងដែរ។ ទៅលើពណ៌ Dark Cherry ថ្មីនេះ គឺជាពណ៌ដិតថ្មីមួយដែលនឹងមានសម្រាប់ស្មាតហ្វូនជំនាន់ថ្មី iPhone Pro ហើយពណ៌នេះ ក៏ត្រូវបានគេហៅម្យ៉ាងទៀតថា គឺជា red wine color។ ពណ៌ននេះ នឹងមកជំនួសពណ៌ទឹកក្រូច Cosmic Orange hue ដែលជាពណ៌ល្បីជាងគេនៅលើម៉ូដែល iPhone 17 Pro series កន្លងមកផងដែរ។

ក្រឡេកមកមើលពណ៌ Light Blue គឺជាជម្រើសពណ៌ថ្មី ដែលគេរចនាចេញពីពណ៌ Mist Blue ដែលធ្លាប់ប្រើនៅលើ iPhone 17 កន្លងមកដូចគ្នា។ ក្រុមហ៊ុន Apple ក៏ត្រូវបានគេរាយការណ៌ថា នឹងនាំមកនូវពណ៌ true dark shade ដែលមើលទៅដូចគ្នាជាមួយនិងពណ៌ខ្មៅអញ្ចឹង ដែលពណ៌ថ្មីនេះ ត្រូវបានគេហៅថា Dark Gray។ បន្ថែមពីនេះក្រុមហ៊ុន Apple ក៏ត្រូវបានគេរំពឹងថា នឹងមាននាំមកវិញនូវពណ៌ silver shade ដែលមានឌីស្សាញចេញពីពណ៌ដែលប្រើប្រាស់នៅលើ iPhone 17 Pro និង 17 Pro Max កន្លងមកដូចគ្នា។
