
ពេញភ្នែកហើយពេលនេះ! Honor Magic 9 Pro នឹងបំពាក់នូវកាមេរ៉ា 200MP ចំនួន 2 គ្រាប់
ថ្មីៗនេះ នៅលើបណ្តាញសារព័ត៌មានធំៗត្រូវបានគេមើលឃើញថា គឺមានការទម្លាយព័ត៌មានជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មី Honor Magic 9 Series ដែលមានការបញ្ជាក់ពីការឌីស្សាញរូបរាង ក៏ដូចជាផ្នែកសំខាន់ៗជាច្រើន។ ហើយសម្រាប់ថ្ងៃនេះវិញ គឺមានចែកចាយព័ត៌មានបន្ថែមទៀតហើយទាក់ទងជាមួយនិងស្មាតហ្វូនស៊េរីថ្មី Magic 9 Pro។ បើតាមការបញ្ជាក់ចេញពីអ្នកទម្លាយ Digital Chat Station អោយដឹងថា ក្រុមហ៊ុន Honor បាននឹងកំពុងតែតេស្តទៅលើស្មាតហ្វូន Magic 9 Pro ជាមួយនិងការដាក់អោយប្រើប្រាស់នូវកាមេរ៉ាក្រោយទំហំ 200MP មានចំនួនដល់ទៅ 2 គ្រាប់ ដោយមួយជាកាមេរ៉ាមួយជាកាមេរ៉ាគោល និងមួយទៀតជាកាមេរ៉ា Periscope-Style Telephoto Lens។
អ្នកទម្លាយរូបនេះ បានធ្វើការកត់សម្គាល់ថា បើមើលទៅលើផ្នែកមួយដ៏គួរអោយចាប់អារម្មណ៍ទៅលើប្រព័ន្ធថតរូបនៅលើស្មាតហ្វូនជំនាន់ថ្មីនេះ គឺទៅលើសិនស័រ។ ស្មាតហ្វូនថ្មីនេះ អាចនឹងមានការបំពាក់នូវសិនស័រកាមេរ៉ា OmniVision OV52B ឬ OmniVision OVB0D ដែលមានទំហំ 200MP ដែលភាពខុសគ្នាទៅលើសមត្ថភាព អាចនឹងខុសគ្នាបន្តិចប៉ុណ្ណោះ។ សម្រាប់សិនស័រ OV52B គឺមានការទ្រទ្រង់នូវកម្រិត 1/1.3 អ៊ីង format ដែលនឹងមានប្រើប្រាស់ច្រើននៅលើស្មាតហ្វូនជំនាន់ថ្មីលំដាប់ Flagship ជាច្រើននៅឆ្នាំ 2026 នេះ។
តាមការបញ្ជាក់កន្លងមក អោយដឹងថា សិនស័រនេះ ត្រូវបានឌីស្សាញឡើងសម្រាប់គណនាទៅលើមុខងារ Balance High Resolution មានការគាំទ្រជាមួយនឹងការពង្រឹងទៅលើ Dynamic Range បានច្បាស់នៅពេលថតក្នុងទីតាំងកន្លែងងងឹត។ ប៉ុន្តែបើមើលទៅលើសិនស័រ OVB0D វិញ គឺមានទំហំ 1/1.12 អ៊ីងទ្រទ្រង់ទៅលើបច្ចេកវិទ្យា OmniVision LOFIC Gen 2 HDR technology ដែលមានការផ្តោតទៅលើអ្នកប្រើប្រាស់ចង់បានគុណភាពរូបភាពខ្ពស់នៅកន្លែងខ្វះពន្លឺ។


សម្រាប់ពេលនេះ នៅមិនទាន់មានព័ត៌មានលម្អិតអំពីបន្ទះឈីប ការឌីស្សាញ ឬថាមពលថ្មរបស់ស្មាតហ្វូននេះ នៅឡើយទេ។ អ្នកទម្លាយនេះ បានបន្ថែមថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic 9 Pro ក៏នឹងមានការបំពាក់នូវអេក្រង់ទំហំធំដល់ទៅ 6.85 អ៊ីងផងដែរ។ ក្រុមហ៊ុន Honor ត្រូវបានគេរាយការណ៌ថា អាចនឹងបង្ហាញចេញស្មាតហ្វូនថ្មីនេះ នៅក្នុងខែតុលាឆ្នាំ 2026 ខាងមុខ៕
