ស្វែងរកពួកយើង:

បែកធ្លាយ Galaxy Z Fold 8 Wide បង្ហើបថា ស្មាតហ្វូននេះមានទំហំធំជាងគូប្រជែង iPhone Fold

ដោយ

ជុំ ប៉េងលីន

28 មីនា 2026 11:13 ថ្ងៃត្រង់

អាន 2 នាទី

Article image

ថ្មីៗនេះ មានការទម្លាយចេញនូវគំនូសព្រាងរបស់ Galaxy Z Fold 8 ដែលបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី ដែលត្រៀមនឹងប្រកាសចេញនៅឆ្នាំនេះ គឺនឹងមិនមានកាអាប់ដែតទៅលើផ្នែកជាច្រើនទេប្រៀបធៀបជាមួយនិងជំនាន់មុន។ ប៉ុន្តែអ្វីដែលប្លែកនោះ គឺក្រុមហ៊ុនបាននឹងកំពុងតែធ្វើការនៅលើម៉ូដែលថ្មីមួយទៀត ដែលពាក្យចចាមអារ៉ាមនិយាយថា នឹងមានឈ្មោះថា Samsung Galaxy Z Fold 8 Wide។ 
បែកធ្លាយ Galaxy Z Fold 8 Wide បង្ហើបថា ស្មាតហ្វូននេះមានទំហំធំជាងគូប្រជែង iPhone Fold ថ្មីៗនេះ មានការទម្លាយចេញនូវគំនូសព្រាងរបស់ Galaxy Z Fold 8 ដែលបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី ដែលត្រៀមនឹងប្រកាសចេញនៅឆ្នាំនេះ គឺនឹងមិនមានកាអាប់ដែតទៅលើផ្នែកជាច្រើនទេប្រៀបធៀបជាមួយនិងជំនាន់មុន។ ប៉ុន្តែអ្វីដែលប្លែកនោះ គឺក្រុមហ៊ុនបាននឹងកំពុងតែធ្វើការនៅលើម៉ូដែលថ្មីមួយទៀត ដែលពាក្យចចាមអារ៉ាមនិយាយថា នឹងមានឈ្មោះថា Samsung Galaxy Z Fold 8 Wide។
ជាមួយគ្នានេះ នៅពេលនេះ ក៏មានការបញ្ចេញនូវរូបភាពរបស់ម៉ូដែលថ្មីនេះនៅលើអនឡាញជាលើកដំបួងផងដែរ។ យោងតាមរបាយការណ៌ថ្មី ដែលចេញពី Android Headlines បានបង្ហាញពីការឌីស្សាញរូបរាងរបស់ស្មាតហ្វូនជំនាន់ថ្មនីនេះហើយ ដោយមើលទៅគឺមានការឌីស្សាញប្រហាក់ប្រហែលគ្នាជាមួយនិងស្មាតហ្វូនអេក្រង់របស់ iPhone ដែលក្រុមហ៊ុនអាមេរិកាំងមួយនេះ ត្រៀមនឹងបង្ហាញចេញជាមួយនិងឈ្មោះថា iPhone Fold អញ្ចឹង។

ផ្អែកតាមរូបភាព CAD បង្ហាញថា Galaxy Z Fold 8 Wide នេះ នឹងមានទំហំ 123.9x82.2x9.8mm នៅពេលបត់ ខណៈដែលបើកអេក្រង់មានកម្រ៉ាស់ត្រឹមតែ 4.9mm ប៉ុណ្ណោះ គឺពិតជាស្តើងខ្លាំងមែនទែន។ ទៅលើទំហំអេក្រង់ខាងក្នុងក៏មានទំហំធំផងដែរ ដោយអេក្រង់ខាង់ក្រៅមានទំហំ 5.4 អ៊ីង ខណៈដែលអេក្រង់ខាងក្នុងមានទំហំ 7.6 អ៊ីង។

Article image
Galaxy Z Fold 8 Wide ត្រូវគេរំពឹងថា នឹងប្រើប្រាស់ឈីប Snapdragon 8-series ផ្តាច់មុខហើយនិងមានរ៉េមទំហំ 16GB អង្គចងចាំទំហំ 1TB ស្របពេលដែលថាមពលថ្ម អាចនឹងមានទំហំ 5000mAh គាំទ្រដោយកម្លាំងសាក 45W និង 25W wireless charging។