ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

បែកធ្លាយកាមេរ៉ា realme 17 Pro+ រួមទាំងកាលបរិច្ឆេតនៃការបង្ហាញចេញស្មាតហ្វូននេះផងដែរ

ដោយ

Penglin Chom

12 មីនា 2026 12:56 អធ្រាត្រ

អាន 2 នាទី

Article image
បែកធ្លាយកាមេរ៉ា realme 17 Pro+ រួមទាំងកាលបរិច្ឆេតនៃការបង្ហាញចេញស្មាតហ្វូននេះផងដែរ
នៅពេលនេះ មានការបែកធ្លាយលក្ខណៈសម្បត្តិ realme 17 Pro+ ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន realme របស់ហើយ ខណៈដែលការប្រកាសជាផ្លូវការរបស់ស្មាតហ្វូននេះ គឺនៅសល់ពេលច្រើនខែទៀតឯណោះ។ ផ្អែកតាមការបែកធ្លាយថ្មីមួយបានទម្លាយអំពីលក្ខណៈសម្បត្តិនៃ Hardware របស់ស្មាតហ្វូនេះ Realme 17 Pro+ រួមទាំងកាលបរិច្ឆេតនៃ ការបង្ហាញចេញស្មាតហ្វូននេះទៀតផង។

តាមការបញ្ជាក់របស់ Digital Chat Station បានអោយដឹងថា ក្រុមហ៊ុន realme មានគម្រោងក្នុងការប្រកាសចេញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅក្នុងឆមាសទី 2 ឆ្នាំនេះហើយ។ បើទោះបីជាអ្នកទម្លាយនេះ មិនទាន់បញ្ជាក់អំពីឈ្មោះរបស់ស្មាតហ្វូននេះ នៅឡើយ ស្មាតហ្វូននេះ ត្រូវគេដឹងថា គឺជាស្មាតហ្វូន realme 17 Pro+ រួចហើយ។ បន្ថែមពីនេះ ការបែកធ្លាយនេះបានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ អាចនឹងបំពាក់នូវអេក្រង់ដែលមានកម្រិតភាពច្បាស់ខ្ពស់ ប៉ុន្តែទំហំភិចសែល និង resolution របស់ស្មាតហ្វូននេះ នៅមិនទានបានទម្លាយនៅឡើយទេ។
Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងបំពាក់នូវសិនស័រកាមេរ៉ាគោលទំហំ 200MP Samsung HP5 ហើយនឹងមានអមដំណើរជាមួយនូវកាមេរ៉ា 50MP Samsung JN5 Periscope telephotoដែលទ្រទ្រង់ទៅលើ 3.5x optical zoom ផងដែរ។ សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុន realme ទើបតែបង្ហាញស្មាតហ្វូន realme 16 Pro និង realme 16 Pro+ នៅក្នុងប្រទេសឥណ្ឌា ខណៈពេលដែលប្រទេសផ្សេងទៀតទទួលបាននូវស្មាតហ្វូន realme 16 ប៉ុណ្ណោះ។

Article image
យោងតាមរបាយការណ៍ជាច្រើនមុននេះ បានបញ្ជាក់ថា ស្មាតហ្វូន realme 17 Pro series នេះ អាចនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 2 ឆ្នាំនេះ។ គួរបញ្ជាក់ថា បើមើលទៅលើស្មាតហ្វូនជំនាន់ថ្មី realme 15 series គឺបានបង្ហាញខ្លួនកាលពីខែកក្កដាឆ្នាំ 2025 ខណៈពេលដែលស្មាតហ្វូន realme 16 Pro បង្ហាញខ្លួនក្នុងខែមករាឆ្នាំនេះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

បែកធ្លាយកាមេរ៉ា realme 17 Pro+ រួមទាំងកាលបរិច្ឆេតនៃការបង្ហាញចេញស្មាតហ្វូននេះផងដែរ