ក្រុមហ៊ុន Chery បានបោះជំហ៊ានថ្មីមួយទៀតដោយត្រៀមបំពាក់បច្ចេកវិទ្យារថយន្តបើកបរស្វ័យប្រវត្តិ “Self-driving tech” សម្រាប់រថយន្តដែលចេញលក់នៅលើទីផ្សារសកល បន្ទាប់ពីជោគជ័យក្នុងការបំពាក់នៅលើរថយន្តដែលចេញលក់នៅទីផ្សារក្នុងស្រុក (ចិន)។ ក្រុមហ៊ុននេះ បានបង្ហាញពីការបំពាក់នូវប្រព័ន្ធសែនស័រ LiDAR នៅលើម៉ូដែលរថយន្តថ្មីសម្រាប់ការនាំចេញមួយចំនួន។ ក្នុងពេលថ្មីៗនេះ គេឃើញមានរថយន្តស៊េរីថ្មីរបស់ Chery Tiggo 8 Pro Max និង Lepas L6 បានចុះក្នុងបញ្ចីរបស់ស្ថាប័នចុះបញ្ចីរថយន្តថ្មីរបស់ប្រទេសចិន MIIT ដោយមានបំពាក់នូវស៊ិនស័រ LiDAR នៅលើដំបូលរបស់រថយន្ត។
ប្រព័ន្ធស៊ិនស័រ LiDAR សម្រាប់ប្រើជាសកលរបស់ Chery កន្លងមកធ្លាប់បានបង្ហាញនៅលើរថយន្តថ្មីសម្រាប់ការនាំចេញម៉ូដែល Jaecoo J5 ជាមួយការគាំទ្រដោយប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរ Falcon 700 Assisted-driving system របស់ Chery។ សម្រាប់រថយន្តរបស់ Chery ដែលបំពាក់ប្រព័ន្ធបច្ចេកវិទ្យានេះ គឺមានតែសម្រាប់ប្រទេសចិនតែប៉ុណ្ណោះ ប៉ុន្តែ នៅពេលនេះ Chery ត្រៀមពង្រីកទៅលើការបំពាក់នៅលើរថយន្តសម្រាប់ការនាំចេញផ្សេងទៀតរបស់ក្រុមហ៊ុនផងដែរ។
ប្រព័ន្ធ Falcon 700 ADS ត្រូវបានកម្លាយចេញពីប្រព័ន្ធកម្មវិធី “robotaxi” Program ដែលប្រព័ន្ធនេះ គាំទ្រដោយការបំពាក់នូវស៊ិនស័រសរុបចំនួន 27 គ្រាប់ មានដូចជា ស៊ិនស័រកាមេរ៉ា 11 គ្រាប់, Ultrasonic radar 12 គ្រាប់, mmWave radar 3 គ្រាប់ និង LiDAR sensor នៅលើដំបូលខាងមុខមួយគ្រាប់។ ប្រព័ន្ធបច្ចេកវិទ្យានេះ អាចធ្វើឲ្យរថយន្ត គាំទ្រនូវមុខងារ end-to-end “Navigate-on-Autopilot” (NOA) និង valet parking ជាដើម។ Chery Tiggo 8 Pro ឬ Tiggo 8 គឺជារថយន្តប្រភេទ mid-size SUV ដែលនៅក្នុងទីផ្សារប្រទេសចិនត្រូវបានចេញលក់ក្រោមឈ្មោះថា Tiggo 8 Plus។

ដោយឡែកបើតាមរូបភាពដែលបានបែកធ្លាយបង្ហាញថា រថយន្តស៊េរីថ្មីសម្រាប់ទីផ្សារសកល ឬ Tiggo 8 Pro Max ជាប្រភេទ Plug-in-hybrid (PHE) ព្រោះឃើញមានកន្លែងសាកភ្លើង និងកន្លែងចាក់សាំងស្ថិតនៅលើត្រគៀកខាងក្រោយសងខាងរបស់រថយន្ត។ ទោះជាយ៉ាងណាទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ Tiggo 8 Pro Max ថ្មីនេះ គឺមិនមានការកែប្រែថ្មីពីម៉ូដែលចេញលក់នៅទីផ្សារប្រទេសចិននោះទេ ប៉ុន្តែ កន្លែងដែលមានការកែប្រែថ្មីនោះ គឺការបំពាក់នូវនៅស៊ិនស័រ solid-state LiDAR នៅលើដំបូងតែប៉ុណ្ណោះ ដែលដូចគ្នានឹងម៉ូដែលរថយន្តគាំទ្រប្រព័ន្ធ Falcon 700 របស់ Chery ក្នុងទីផ្សារប្រទេសចិន។
Lepas ដែលជាម៉ាកយីហោរថយន្តរងមួយក្នុងចំណោមម៉ាករថយន្តរងផ្តាច់មុខសម្រាប់ការនាំចេញចុងក្រោយបំផុតរបស់ Chery។ ម៉ាកយីហោនេះ ត្រូវបានបន្សំគ្នារវាងពាក្យ “leap” និង“passion”។ ចំនែករថយន្តថ្មីម៉ាក Lepas L6 ត្រូវបានគេដឹងថា ជាម៉ូដែលមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយ Jaecoo J7។ ក្នុងរូបភាពបែកធ្លាយបង្ហាញឲ្យឃើញថា នៅលើដំបូងខាងមុខរបស់ Lepas L6 មានបំពាក់នូវស៊ិនស័រ solid-state LiDAR ដែលបញ្ជាក់ច្បាស់ថា រថយន្ត mid-size SUV ថ្មីនេះ ក៏នឹងគាំទ្រប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិ Falcon 700 ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ រថយន្ត SUV ថ្មីដែលបំពាក់ LiDAR Sensor ក៏ឆ្លុះបញ្ចាំងពីការជំរុញថ្មីរបស់ Chery នៅក្នុងទីផ្សារពិភពលោកផងដែរ។ ដូច្នេះ យើងត្រូវរង់ចាំមើលថាតើបច្ចេកវិទ្យា “រថយន្តបើកបរដោយខ្លួនឯង (Self-driving)” អាចទាក់ទាញអ្នកទិញនៅទីផ្សារបរទេសកាន់តែច្រើនមកលើរថយន្តរបស់ Chery ដែរឬទេ៕