ផ្លួវការហើយ vivo X300 Ultra បំពាក់នូវកាមេរ៉ាគោល 200MP គាំទ្រដោយសិនស័រ Sony LYT-901
ថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍ MWC 2026 ក្រុមហ៊ុន vivo បានបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra ហើយ។ បន្ទាប់ពីក្រុមហ៊ុនបានទម្លាយនូវព័ត៌មានលម្អិតជាច្រើនអស់រយៈពេលជាយូរមកហើយ ក្នុងនោះក៏មានការបញ្ជាក់អំពីកាមេរ៉ារបស់ស្មាតហ្វូននេះផងដែរ។ នៅថ្ងៃនេះ យោងតាមអ្នកគ្រប់គ្រងផលិតផលក្រុមហ៊ុន vivo លោក Han Boxiao បានបញ្ជាក់អំពីព័ត៌មានលម្អិតនៃកាមេរ៉ាគោលរបស់ស្មាតហ្វូន X300 Ultra នេះហើយ។
តាមការបញ្ជាក់របស់លោក Han Boxiao បានអោយដឹងថា កំពូលស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra នេះ នឹងមានសិនស័រ Sony LYTIA-901 ហើយនឹងប្រើប្រាស់នូវឡែនកាមេរ៉ាគោលនេះទំហំ 35mm ទៀតផង ដែលនេះ គឺបង្ហាញពីការពង្រឹងទៅលើសមត្ថភាពនៃការថតរូបភាព និងវីដេអូបានយ៉ាងល្អជាមួយនឹង Focal Length ដ៏ខ្លាំងក្លាដែលមានបំពាក់នៅលើស្មាតហ្វូននេះ។ សម្រាប់កាមេរ៉ាគោលរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានទំហំ 200MP គាំទ្រដោយសិនស័រដែលមានទំហំ 1/1.12-អ៊ីង។
ក្រុមហ៊ុន vivo បានអះអាងថា ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានការបំពាក់នូវមុខងារ Stabilization ដែលមានការ Upgrade ពី CIPA 5.0 ទៅកាន់ CIPA 6.5 ផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន vivo ក៏ពង្រឹងទៅលើរចនាសម្ព័ន្ធនៃកែវឡែននៅក្នុងកម្រិត 7P ដោយជំនួសមកវិញពី 1G + 6P optical configuration។ ទៅលើប្រព័ន្ធថតរូបថ្មីនេះ ក៏មានប្រើប្រាស់នូវ ALD PRO coating សម្រាប់កាត់បន្ថយទៅលើ reflections បានដល់ទៅ 30% ទៀតផង។

សម្រាប់កាមេរ៉ាផ្សេងទៀតដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូន vivo X300 Ultra នេះ ប្រើប្រាស់នូវកាមេរ៉ា 50MP Sony LYT-828 ultra-wide និង 200MP Samsung HPB periscope telephoto។ ស្មាតហ្វូននេះ ក៏ប្រើប្រាស់នូវ 5MP Multispectral Sensor។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ វាក៏នឹងប្រើប្រាស់នូវទំហំ 50MP Autofocus Selfie ។

សូមជំរាបថា នៅក្នុងព្រឹត្តិការណ៍ MWC 2026 នេះ ក្រុមហ៊ុន vivo ក៏បង្ហាញនូវឡែន 400mm Teleconverter kit ដែលមានកម្រិតបាន 17x optical zoom ផងដែរ។ ដូច្នេះ ស្មាតហ្វូន X300 Ultra នេះ ក៏អាចប្រើប្រាស់ជាមួយនឹង Accessory នេះ ផលិតរូបភាពដូចអ្នកថតអាជីពអញ្ចឹង។ តាមការបែកធ្លាយថ្មីនេះ ក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុន vivo ក៏បានត្រៀមបញ្ចេញនូវ Teleconverter Kit ផ្សេងទៀតសម្រាប់អ្នកដែលស្រឡាញ់ការថតរូបភាពតាមស្មាតហ្វូន៕