ស្វែងរកពួកយើង:

Loading Ad...

មជ្ឈមណ្ឌលតោន និងបាញ់ថ្នាំទំនើប Premium Body Shop ប្រកាសបើក សម្ពោធជាផ្លូវការណ៌នៅកម្ពុជាហើយ

ដោយ

ជុំ ប៉េងលីន

07 កក្កដា 2026 03:57 រសៀល

អាន 3 នាទី

Article image
មជ្ឈមណ្ឌលតោន និងបាញ់ថ្នាំទំនើប Premium Body Shop ប្រកាសបើកសម្ពោធជាផ្លូវការនៅកម្ពុជា
នៅថ្ងៃទី 02 ខែកក្កដា Premium Body Shop ដែលជាកន្លែងតោន និងបាញ់ថ្នាំសម្រាប់រថយន្តធំជាងគេនៅកម្ពុជាមានសុវត្ថភាពខ្ពស់យកទៅប្រើប្រាស់ ស្របតាមរោងចក្រអន្តរជាតិ បានប្រកាសបើកសម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ។ ព្រឹត្តិការណ៌នេះ ត្រូវបានរៀបចំធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ពីលោក ងន សំាង អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន RMA Cambodia រួមជាមួយនិងថ្នាក់ដឹកនាំក្រុមហ៊ុន ក៏ដូចជាដៃគូរសហការជាច្រើនរូប។

Article image
បើតាមប្រសាសន៌របស់ ងន សំាង អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន RMA Cambodia បានអោយដឹងថា ដោយមើលឃើញពីការកើនឡើងនៃការរំពឹងទុករបស់ម្ចាស់រថយន្ត ដែលមិនត្រឹមតែចង់បាននូវការជួសជុលរថយន្ត រួចរាល់ ប៉ុន្តែមិនស្របតាមការចង់បានទៅលើគុណភាព តម្លាភាព ទៅតាមការជួសជុលស្របតាមស្តង់ដាររោងចក្រនោះ ក្រុមហ៊ុន RMA Cambodia បានសម្រេចបង្កើតនូវ Premium Body Shop ដែលជាកន្លែងតោន និងបាញ់ថ្នាំសម្រាប់រថយន្តធំជាងគេនៅកម្ពុជាមានសុវត្ថភាពខ្ពស់យកទៅប្រើប្រាស់ ស្របតាមរោងចក្រអន្តរជាតិឡើង ដើម្បីចូលរួមលើកកម្ពស់ស្តង់ដារសេវាកម្មតោន និងបាញ់ថ្នាំរថយន្តនៅកម្ពុជា អោយកាន់តែមានភាពប្រណិត និងជឿជាក់សម្រាប់អតិថិន។
Article image
Article image

Premium Body Shop គឺជាមជ្ឈមណ្ឌលតោន និងបាញ់ថ្នាំរថយន្តទំនើប ដែលផ្តល់សេវាកម្ម One Stop Service Center រួមមាន ការតោន និងបាញ់ថ្នាំ តម្រង់សាក់ស៊ី តម្រង់កង់ សេវាជំនួយបន្ទាន់តាមដងផ្លូវ ការដឹកសណ្តោង និងការវាយតម្លៃសទាមទារសំណងនៃការខូចខាត អតិថិជនអាចទទួលបានសេវាកម្មគ្រប់ជំហាននៅទីតាំងតែមួយ ប្រកបដោយភាពងាយស្រួល និងមានប្រសិទ្ធភាព។ មជ្ឈមណ្ឌលតោន និងបាញ់ថ្នាំទំនើប ទទួលជួសជុលរថយន្តគ្រប់ម៉ាកម៉ូឌែល និងគ្រប់ពណ៏ទាំងអស់រួមទាំងរថយន្តប្រណិតៗផងដែរ។

Article image
មជ្ឈមណ្ឌល Premium Body Shop នេះ ត្រូវបានបំពាក់ដោយឧបករណ៍ជួសជុលទំនើប ប្រព័ន្ធលាយពណ៌ដោយកុំព្យូទ័រ បន្ទប់បាញ់ថ្នាំស្តង់ដារខ្ពស់គ្មានធូលី និងក្រុមជាងបច្ចេកទេសដែលមានវិញ្ញាបនបត្រទទួលស្គាល់ពីរោងចក្រ ព្រមទាំងអនុវត្តប្រព័ន្ធត្រួតពិនិត្យគុណភាពយ៉ាងតឹងរ៉ឹង មុនពេលប្រគល់រថយន្តជូនអតិថិជន។ ជាមួយនិងការបង្កើតឡើងនូវ មជ្ឈមណ្ឌល Premium Body Shop នេះឡើង គឺក្រុមហ៊ុន RMA Cambodia មានគោលបំណងផ្លាស់ប្តូរបទពិសោធន៍របស់អតិថិជន ពីការព្រួយបារម្ភនៅពេលរថយន្តខូចខាត ទៅជាទំនុកចិត្ត និងភាពពេញចិត្តនៅពេលទទួលបានរថយន្តដែលត្រូវបានជួសជុលប្រកបដោយគុណភាព និងស្តង់ដារខ្ពស់។

Article image
Article image
ការបើកដំណើរការរបស់ Premium Body Shop មិនត្រឹមតែជាការពង្រីកសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ស្តង់ដារថ្មីនៃការតោន នឹងបាញ់ថ្នាំ និងការផ្តល់សេវាកម្មអតិថិជននៅកម្ពុជា ដោយធានាថា រថយន្តគ្រប់ប្រភេទដែលចាកចេញពីមជ្ឈមណ្ឌល មានគុណភាព និងរូបរាងស្រស់ស្អាត ដូចទើបតែចេញពីរោងចក្រ។ សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទនងតាមលេខទូរសព្ទ័ 092 888 755/ 010 888 755
Article image
Article image
Article image
Article image
មជ្ឈមណ្ឌលតោន និងបាញ់ថ្នាំទំនើប Premium Body Shop ប្រកាសបើក សម្ពោធជាផ្លូវការណ៌នៅកម្ពុជាហើយ