យោងតាមការពាក្យចចាមអារ៉ាមថ្មីៗនេះ បានបង្ហើបថា iPhone Fold ស្មាតហ្វូនអេក្រង់បត់បានដំបូងគេរបស់ Apple ដែលគ្រោងនឹងប្រកាសចេញនៅលើទីផ្សារនាចុងឆ្នាំនេះ គឺនឹងមានការប្រើប្រាស់នូវអេក្រង់ខាងក្នុងមានទម្រង់ផ្តេកមានភាពទូលាយ ហើយនិងបង្ហាញចេញនៅលើខ្នាត 4:3 aspect ratio ទៀតផង។ នៅថ្ងៃនេះ ផ្អែកតាមព័ត៌មានថ្មីពីលោក Mark Gurman ដែលជាអ្នកវិភាគប្រចាំនៅ Bloomberg បានទម្លាយនូវព័ត៌មានថ្មីស្តីពី software experience ដែលមាននៅលើស្មាតហ្វូនអេក្រង់បត់ថ្មីរបស់ Apple នេះហើយ។

មានការបង្ហើបថាអេក្រង់ខាងក្នុង iPhone Fold នឹងប្រើប្រាស់ UI ដូច iPad អញ្ចឹង
យោងតាមការពាក្យចចាមអារ៉ាមថ្មីៗនេះ បានបង្ហើបថា iPhone Fold ស្មាតហ្វូនអេក្រង់បត់បានដំបូងគេរបស់ Apple ដែលគ្រោងនឹងប្រកាសចេញនៅលើទីផ្សារនាចុងឆ្នាំនេះ គឺនឹងមានការប្រើប្រាស់នូវអេក្រង់ខាងក្នុងមានទម្រង់ផ្តេកមានភាពទូលាយ ហើយនិងបង្ហាញចេញនៅលើខ្នាត 4:3 aspect ratio ទៀតផង។ នៅថ្ងៃនេះ ផ្អែកតាមព័ត៌មានថ្មីពីលោក Mark Gurman ដែលជាអ្នកវិភាគប្រចាំនៅ Bloomberg បានទម្លាយនូវព័ត៌មានថ្មីស្តីពី software experience ដែលមាននៅលើស្មាតហ្វូនអេក្រង់បត់ថ្មីរបស់ Apple នេះហើយ។
យោងតាមការបញ្ជាក់ពីលោក Gurman បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បានថ្មី iPhone Fold គឺនឹងមានកានាំមកនូវកម្មវិធី iOS ដែលមានអភិវឌ្ឍថ្មី ដែលមានរួមបញ្ចូលទាំងមុខងារប្រើប្រាស់ច្រើនសំបូរបែប ដែលច្នៃប្រឌិតចេញ iPadOS ទៀតផង។ តាមការបញ្ជាក់របស់លោក បានអោយដឹងទៀតថា អេក្រង់ខាងក្នុងរបស់ស្មាតហ្វូនបត់បានថ្មីនេះ គឺនឹងមានការទ្រទ្រង់នូវ ‘iPad-like layouts’ និង side-by-side apps ផងដែរ។
របាយការណ៌ខាងលើនេះបានបន្ថែមថា នៅលើអក្រង់ក្នុងរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺនឹងមានការបង្ហាញចេញទំហំដូចគ្នាជាមួយនិង iPad mini ហើយនឹងមានការប្រើប្រាស់នូវ iOS App ដែលមានការអភិវឌ្ឍមុខងារថ្មីៗ ហើយនិងមាន navigation elements ដូចជា iPad-style sidebars ជាដើម។ ប៉ុន្តែនៅលើស្មាតហ្វូនថ្មីនេះ គឺមិនមានការទ្រទ្រង់នូវ windowed multitasking ដូច iPad នោះទេ តែនឹងអាចដំណើរការនៅលើ iPad apps បាន។

ក្រៅពីអេក្រង់ធំ ហើយនិងប្រើប្រាស់បានជាមួយ Tablet-Style Interface បាននោះ នៅលើអេក្រង់បត់បានថ្មីនេះ គឺនឹងរត់នៅលើ iOS។ ជាមួយគ្នានេះលោក Gurman ក៏បានធ្វើការកត់សម្គាល់ថា អេក្រង់ស្មាតហ្វូនថ្មីនេះ នឹងធ្វើការបានល្អជាងអេក្រង់ Full Desktop ដែលយើងធ្លាប់ឃើញនៅលើ iPadOS 26។ យោតាមរបាតយការណ៌ថ្មីនេះ បានបន្ថែមថា iPhone Fold ក៏នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ថ្មី ដែលកាត់បន្ថយស្នាមផ្នត់ ហើយនិងមានភាពធន់ខ្លាំងទៀតផង។ ជាមួយគ្នានេះ នោលើស្មាតហ្វូននេះ ក៏នឹងមានរន្ធអេក្រង់ hole-punch នៅលើអេក្រង់ខាងក្រៅផងដែរ។
