Lexus IS 2026 ដែលបង្ហាញខ្លួនលើទីផ្សារអាមេរិក លែងមានម៉ាស៊ីន 4 និង 8 ស៊ីឡាំងទៀតហើយ
ថ្មីៗនេះ Lexus បានបង្ហាញខ្លួនជាផ្លូវការណ៌នូវឡាន Lexus IS ស៊េរីឆ្នាំ 2026 នៅលើទីផ្សារសហរដ្ឋអាមេរិក ដោយមកលើកនេះ ក្រុមហ៊ុនមិនមានចេញនូវជម្រើសម៉ាស៊ីនទំហំ 4 និង 8 ស៊ីឡាំងទៀតទេ ដោយគ្រប់ម៉ូដែលឡាន Lexus IS ឆ្នាំ 2026 ទាំងអស់ នឹងបំពាក់ម៉ាស៊ីនចំណុះ 3.5L ទំហំ 6 ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន 314 សេះ និង កម្លាំងរមួល 379 NM ហើយដំណើរការដោយប្រអប់លេខអូតូ 8 វគ្គ សម្រាប់ជម្រើសប៉ុងក្រោយ (RWD) និងប្រអប់លេខអូតូ 6 វគ្គ សម្រាប់ជម្រើសប៉ុង 2 (AWD)។

ឡាន Lexus IS ឆ្នាំ 2026 នឹងត្រូវដាក់លក់នៅលើទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃថ្មីចាប់ពីខ្ទង់ $46,000 ឡើង។ នៅលើម៉ូដែលថ្មី Lexus IS 2026 ត្រូវបានអាប់ដេតបន្ថែមទៅលើប្រព័ន្ធចង្កូត និងប្រព័ន្ធជើងក្រោម កាន់តែប្រសើរជាងមុន ដើម្បីជួយឲ្យអ្នកបើកបរទទួលបានអារម្មណ៍បើកបរ កាន់តែល្អជាងមុន ផងដែរ។
បន្ថែមពីលើនេះ ឡាន Sedan របស់ជប៉ុនដ៏ពេញនិយមនេះ ក៏បានកែកុនការរចនាផ្នែកខាងមុខបន្តិចបន្តួច ដែលជួយឲ្យវាកាន់តែកាចជាងមុន អមដោយការប្រើយ៉ាន់កង់ថ្មី ទំហំ 19 អ៊ីញ ហើយក៏មាន Option គម្របហ្វ្រាំងពណ៌ក្រហម, កាង Spoiler ខាងក្រោយធំជាងមុន និង ដកឡូហ្គូអក្សរ L ចេញ ជំនួសឲ្យពាក្យ Lexus វិញ ផងដែរ។

លើសពីនេះទីទៅទៀត នៅលើឡាន Lexus IS 2026 ថ្មីនេះ ក៏បានអាប់ដេតផ្នែកខាងក្នុងដែរ ដោយរចនាតាបឡូថ្មី, បន្ទះទ្វារថ្មី, រចនាប្លុកបញ្ជាកណ្តាលថ្មី ព្រមទាំង អេក្រង់ Touchscreen ទំហំ 12.3 អ៊ីញថ្មី ទៀតផង។ ជាមួយគ្នានេះដែរ Option ស្តង់ដារទំនើបៗផ្សេងទៀត មានដូចជា Speaker 10 គ្រាប់ តែអាចឡើងទៅ Mark Levinson ចំនួន 17 គ្រាប់បាន ព្រមទាំងមានប្រព័ន្ធជំនួយការបើកបរ Lexus Safety System+ 3.0 ផងដែរ៕