ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

លក្ខណៈសម្បត្តិ និងតម្លៃ Galaxy A57 5G ត្រូវបានទម្លាយចេញនៅក្នុងវីដេអូថ្មីមួយ!

ដោយ

ជុំ ប៉េងលីន

21 មីនា 2026 06:22 ព្រលឹម

អាន 2 នាទី

Article image
លក្ខណៈសម្បត្តិ និងតម្លៃ Galaxy A57 5G ត្រូវទម្លាយនៅក្នុងវីដេអូថ្មីមួយ!
ថ្មីៗនេះ Galaxy A57 5G ដែលជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung ត្រូវបានគេទម្លាយរូបភាពចេញពីវីដេអូមួយមុនការប្រកាសជាផ្លូវការណ៌ ដោយក្នុងនោះ មានការបញ្ជាក់អំពីលក្ខណៈសម្បត្តិ និងតម្លៃរបស់ស្មាតហ្វូននេះផងដែរ។ យ៉ាងណាមិញ ក្រុមហ៊ុនមិនទាន់ប្រកាសស្មាតហ្វូននេះជាផ្លូវការនៅឡើយទេ ប៉ុន្តែស្មាតហ្វូននេះ ទំនងជាប្រកាសជាផ្លូវការនៅចុងខែនេះហើយ។

វីដេអូថ្មីមួយត្រូវបានទម្លាយដោយ YouTuber Maruf Mirzayev ដែលមានការលម្អិតអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះជាមួយនឹងកម្លាំងម៉ាស៊ីន និងការឌីស្សាញរបស់ស្មាតហ្វូននេះទៀតផង។ ស្មាតហ្វូននេនឹងដំណើរការនូវបន្ទះឈីប Exynos 1680 និងមាន 1,138,000 ទៅលើការតេស្ត AnTuTu។ ស្មាតហ្វូននេះ ប្រើប្រាស់នូវ One UI 8.5 ផ្អែកនៅលើ Android 16 ។ នៅក្នុងការតេស្តទៅលើការលេងហ្គេមនោះ វាក៏ទ្រទ្រង់នូវហ្គេម PUBG Mobile នៅក្នុងកម្រិត Extreme settings 60 FPS ។

ទៅលើរូបរាងស្មាតហ្វូននេះវិញ គឺមានបំពាក់នូវអេក្រង់ទំហំ 6.7-អ៊ីង Super AMOLED display ជាមួយនឹងល្បឿនកម្រិត 120Hz refresh rate និងពន្លឺអេក្រង់ 1200 nits។ អេក្រង់ស្មាតហ្វូននេះមានគែម bezels ស្តើង និងមានការការពារដោយកញ្ចក់រឹងមាំ Gorilla Glass Victus Plus។ ជាមួយគ្នានេះ ស្មាតហ្វូននេះ មានកម្រាស់ 6.9mm ដែលមានភាពស្តើងជាងស្មាតហ្វូន Galaxy A56 5G ដែលមានកម្រាស់ 7.4mm។

ស្មាតហ្វូន Galaxy A57 5G នេះនឹងមានកាមេរ៉ាគោលទំហំ 50MP, 13MP ultra-wide lens និង 5MP macro ។ កាមេរ៉ាតទាំងនេះ មានទ្រទ្រង់នូវ 4K video recording30 FPS។ សម្រាប់បច្ចេកវិទ្យា Stabilisation ក៏មានការពង្រឹងច្រើនជាងមុនផងដែរ។ ទៅលើថាមពលថ្មនៅលើស្មាតហ្វូននេះ គឺមានទំហំ 5000mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា 45W fast charging ។ ស្មាតហ្វូននេះ ក៏មានការទ្រទ្រង់នូវ Bluetooth 5.4 និង IP67 សម្រាប់ការពារទឹក និងធូលីផងដែរ។
Article image
បើមើលទៅលើតម្លៃវិញនោះ សម្រាប់ទំហំ 128GB អាចនឹងមានតម្លៃចន្លោះពី 440$-450$ ខណៈពេលដែលទំហំ 256GB អាចនឹងមានតម្លៃចន្លោះពី 475$ -485$ ។ ការបែកធ្លាយមុននេះ ក៏មានការទម្លាយអំពីតម្លៃស្រដៀងគ្នាសម្រាប់ទីផ្សារនៅអ៊ឺរ៉ុបផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

លក្ខណៈសម្បត្តិ និងតម្លៃ Galaxy A57 5G ត្រូវបានទម្លាយចេញនៅក្នុងវីដេអូថ្មីមួយ!