
ថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើន បាននិយាយពីស្មាតហ្វូនជំនាន់ថ្មីរបស់ OPPO Find X9 Series បានបន្តបែកធ្លាយនៅលើអ៊ីនធឺណិតថែមទៀតហើយ។ ស្មាតហ្វូនជំនាន់ថ្មី OPPO Find X10 Series ដែលត្រៀមនឹងមកដល់ឆាប់ៗនេះ នឹងមាន 3 ម៉ូដែលរួមមានដូចជា Find X10, Find X10 Pro និង Find X10 Pro Max។ ទៅលើការបែកធ្លាយមួយចេញពីអ្នកទម្លាយ Digital Chat Station នៅលើ Weibo បានអះអាងថា ស្មាតហ្វូនស៊េរីថ្មី Find X10 នឹងមានអេក្រង់ទំហំ 6.59-អ៊ីងគាំទ្រជាមួយនឹងកម្រិតអេក្រង់ 1.5K flat OLED panel។
សូមជំរាបថា របាយការណ៍មុននេះ ធ្លាប់បានអះអាងថា ស្មាតហ្វូនជំនាន់ថ្មី Find X10 Series នេះ នឹងបំពាក់នូវកាមេរ៉ាទំហំ 200MP សម្រាប់កាមេរ៉ាគោល និងគ្រាប់ទីពីរ 200MP periscope telephoto។ កាមេរ៉ាទាំងពីរនេះប្រើប្រាស់នូវសិនស័រ 1/1.3-inch sensors ដូចគ្នា។ ជាមួយគ្នានេះ ការបែកធ្លាយខាងលើនេះ ក៏បានទម្លាយអំពីថាមពលថ្មរបស់ស្មាតហ្វូននេះផងដែរ។

ស្មាតហ្វូនជំនាន់ថ្មី OPPO Find X10 នេះ នឹងបំពាក់នូវថាមពលថ្មទំហំ 8,000mAh ដែលមានទំហំធំជាងម៉ូឌែលមុនដល់ទៅ 1,000mAh។ សម្រាប់ស្មាតហ្វូន OPPO Find X9 នេះ បំពាក់នូវថាមពលថថ្មទំហំ 7,025mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W wired និង 50W wireless charging។ ក្រៅពីនេះ ស្មាតហ្វូន OPPO Find X10 ក៏តេស្តទៅលើបន្ទះឈីប Dimensity 9500 Plus ដែលប្រើប្រាស់នូវដំណើរការ 3nm ។

សម្រាប់ស្មាតហ្វូន Pro និង Pro Max នឹងប្រើប្រាស់នូវបន្ទះឈីប 2nm Dimensity 9600-series ។ របាយការណ៍មុននេះទម្លាយថា ស្មាតហ្វូននេះ អាចនឹងប្រើប្រាស់នូវ LPDDR6 RAM និង UFS 5.0 storage បើធៀបជាមួយនឹងស្មាតហ្វូន Find X9 series ប្រើប្រាស់នូវរ៉េម LPDDR5X RAM និង UFS 4.1 storage។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Find X9 បង្ហាញខ្លួនកាលពីខែតុលាឆ្នាំមុននេះ ហើយនៅឆ្នាំនេះ ក្រុមហ៊ុន OPPO អាចនឹងបង្ហាញស្មាតហ្វូន Find X10 series ក្នុងខែតុលាផងដែរ៕
