ស្វែងរកពួកយើង:

Loading Ad...

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Redmi Note 17, 17 Pro, 17 Pro Max ត្រូវទម្លាយ!

ដោយ

ជុំ ប៉េងលីន

01 កក្កដា 2026 08:54 ព្រឹក

អាន 2 នាទី

Article image
លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Redmi Note 17, 17 Pro, 17 Pro Max ត្រូវទម្លាយ!
ក្រុមហ៊ុន Redmi ត្រូវគេរំពឹងថា នឹងប្រកាសចេញស្មាតហ្វូន Redmi Note 17 series នៅក្នុងប្រទេសចិន នៅខែនេះហើយ។ ស្មាតហ្វូននេះ នឹងមាន 3 ម៉ូដែលរួមមានដូចជា Note 17, Note 17 Pro និង Note 17 Pro Max។ តាមការបញ្ជាក់នៅក្នុងការបែកធ្លាយថ្មីមួយ បានទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនត្រកូល Pro និង Pro Max នេះហើយ។ នៅពេលនេះ ការបែកធ្លាយថ្មីមួយចេញពី Experience More បានបញ្ជាក់នូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មី Note 17 ថែមទៀតហើយ។

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Redmi Note 17
តាមការបញ្ជាក់របស់អ្នកទម្លាយនេះ ស្មាតហ្វូន Redmi Note 17 នេះ មានអេក្រង់ទំហំ 6.83 អ៊ីងFlat OLED Panel បង្ហាញចេញជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution។ ស្មាតហ្វូនថ្មីនេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 6s Gen 4។ ខណៈនៅមិនទាន់មានព័ត៌មានអំពីទំហំនៃថាមពលថ្មរបស់ស្មាតហ្វូននេះ ស្មាតហ្វូនថ្មីនេះ នឹងមានបច្ចេកវិទ្យាសាកថ្មលឿន 67W fast charging។ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50MP និងសិនស័រស្កែន Optical។

លក្ខណៈសម្បត្តិនៃស្មាតហ្វូន Redmi Note 17 Pro

ស្មាតហ្វូន Redmi Note 17 Pro មានអេក្រង់កម្រិត 1.5K Flat display Panel ប៉ុន្តែទំហំជាក់ស្តែងរបស់ស្មាតហ្វូននេះមិនទាន់មានការទម្លាយនៅឡើយទេ។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 6 Gen 5 និងថាមពលថ្មទំហំ ដល់ទៅ 9,000mAh។ ស្មាតហ្វូន Pro នេះ នឹងមានកាមេរ៉ាគោលទំហំ 50MP រួមនិង Dual-Speakers និងមុខងារការពារការជ្រាបទឹកថែមទៀតផង។

លក្ខណៈសម្បត្តិនៃស្មាតហ្វូន Redmi Note 17 Pro Max
សម្រាប់ទំហំអេក្រង់របស់ស្មាតហ្វូន Pro Max edition មិនទាន់បញ្ជាក់នៅឡើយទេ ប៉ុន្តែស្មាតហ្វូននេះ នឹងមានអេក្រង់រាបស្មើជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution។ ទៅលើកម្លាំងវិញ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Dimensity 7500 នឹងមានថាមពលថ្មទំហំ 10,100mAh។ ស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 200MP។ ស្មាតហ្វូននេះ ក៏មានការបំពាក់នូវ Dual Speakers រួមនិងមុខងារការពារការជ្រាបទឹកដូចគ្នា។
Article image
Article image
លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Redmi Note 17, 17 Pro, 17 Pro Max ត្រូវទម្លាយ!