ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ស្ងាត់ៗ Subaru បង្ហាញចេញនូវឡាន SUV Off-Road អគ្គិសនីសុទ្ធ សាកភ្លើងម្តងជិះបានជិត 500km

ដោយ

Penglin Chom

10 មីនា 2026 10:53 ព្រឹក

អាន 3 នាទី

ថ្មីៗនេះ ក្រុមហ៊ុន Subaru បង្ហាញចេញនូវឡានអគ្គិសនីថ្មីរបស់ខ្លួនម៉ូដែល Subaru Uncharted នៅលើទីផ្សារសហរដ្ឋអាមេរិក ដែលជាឡានប្រភេទ SUV Off-Road និងតម្លៃចាប់ពីខ្ទង់ $30,000 ឡើងទៅ។ តាមការបញ្ជាក់ពីក្រុមហ៊ុននេះ បានអោយដឹងថា ឡាន SUV ដែលដំណើរការដោយអគ្គិសនីមួយនេះ គឺបានខ្ចីតួខ្លួន និងបច្ចេកវិទ្យារបស់ឡានអគ្គិសនី Toyota C-HR មកប្រើ ហើយថែមទាំងបានបំពាក់គ្រោងឆ្អឹង e-TNGA របស់ក្រុមហ៊ុន Toyota រួមនិងកញ្ចប់អាគុយទំហំ 74.7 kWh ទៀតផង។
Article image
Subaru បង្ហាញចេញនូវឡានអគ្គិសនីសុទ្ទ ប្រភេទ SUV Off-Road សាកភ្លើងម្តងជិះបានជិត 500km ថ្មីៗនេះ ក្រុមហ៊ុន Subaru បង្ហាញចេញនូវឡានអគ្គិសនីថ្មីរបស់ខ្លួនម៉ូដែល Subaru Uncharted នៅលើទីផ្សារសហរដ្ឋអាមេរិក ដែលជាឡានប្រភេទ SUV Off-Road និងតម្លៃចាប់ពីខ្ទង់ $30,000 ឡើងទៅ។ តាមការបញ្ជាក់ពីក្រុមហ៊ុននេះ បានអោយដឹងថា ឡាន SUV ដែលដំណើរការដោយអគ្គិសនីមួយនេះ គឺបានខ្ចីតួខ្លួន និងបច្ចេកវិទ្យារបស់ឡានអគ្គិសនី Toyota C-HR មកប្រើ ហើយថែមទាំងបានបំពាក់គ្រោងឆ្អឹង e-TNGA របស់ក្រុមហ៊ុន Toyota រួមនិងកញ្ចប់អាគុយទំហំ 74.7 kWh ទៀតផង។
វឡានអគ្គិសនីសុទ្ទ ប្រភេទ SUV Off-Road ម៉ូដែល Subaru Uncharted ដែលបង្ហាញខ្លួននៅពេកនេះ នឹងផ្តល់ជម្រើសចំនួន 3 ម៉ូដែល រួមមានទី 1 ម៉ូដែល Premium FWD ប្រើម៉ូទ័រអគ្គិសនី 1 និង ប៉ុង 1 (FWD) មានកម្លាំង 221 សេះ មានមសមត្ថភាពអាចបើកបរបានចម្ងាយ 492 KM នៅពេលសាកភ្លើងពេញម្តង។ និងទី 2 ម៉ូដែល Sport ប្រើម៉ូទ័រអគ្គិសនី 2 និង ប៉ុង 2 (Symmetrical All-Wheel Drive System) ជាមួយមុខងារ Off-road X-Mode មានកម្លាំង 338 សេះ មានសមត្ថភាពអាចបើកបរបានចម្ងាយ 467KM និងអាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេល 5 វិនាទី។ ហើយនិងទី 3 គឺម៉ូដែល GT មាន Performance ដូចម៉ូដែល Sport ដែរ

Article image
ក្រុមហ៊ុនបានបន្ថែមថា ឡានអគ្គិសនីថ្មីនេះ គឺមានការបំពាក់រន្ធសាកភ្លើង ប្រភេទ NACS មកស្តង់ដារទាំងអស់តែម្តង ហើយជាពិសេស គឺមានគាំទ្រការសាកភ្លើងល្បឿនលឿន កម្លាំងដល់ 150 kW ដោយអាចសាកពី 10-80% ប្រើពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ។ ក្រុមហ៊ុន Subaru បានឲ្យដឹងទៀតថា Uncharted មាន Performance នៅលើផ្លូវត្រង់រាបស្មើគួរឲ្យភ្ញាក់ផ្អើល ព្រមទាំង មានការទប់លំនឹង, លំនឹងចង្កូត និង ការខ្ញាំជាប់ជាមួយផ្លូវបានយ៉ាងល្អ នៅលើផ្លូវគ្រួស, ផ្លូវភក់ និងផ្លូវទឹកកក។

Article image
ទៅលើការឌីហ្សាញកាប៊ីនខាងក្នុងរបស់ Subaru Uncharted វិញ គឺមានភាពស្រដៀងគ្នាទៅនឹង Toyota C-HR EV អញ្ចឹង គឺមានដូចជា អេក្រង់កម្សាន្តទំហំ 14 អ៊ីង, កុងទ័រឌីជីថល, ដៃចង្កូតឌីហ្សាញស្មើលើស្មើក្រោម, ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ, ដំបូលកញ្ចក់ធំ Panoramic Moonroof, កៅអីមុខមានមុខងារត្រជាក់, កញ្ចក់មើលក្រោយឌីជីថល និង ប្រព័ន្ធសំឡេង Harman Kardon ទៀតផង៕
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ស្ងាត់ៗ Subaru បង្ហាញចេញនូវឡាន SUV Off-Road អគ្គិសនីសុទ្ធ សាកភ្លើងម្តងជិះបានជិត 500km