បន្ទាប់ពីបានប្រកាសចេញព័ត៌មានស្តីពីការបង្ហាញខ្លួននៅលើទីផ្សារសកលរួចមក នៅថ្ងៃនេះ មានរបាយការណ៌ថ្មីនិយាយថា ស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra និង vivo X300 FE គឺនឹងមានប្រកាសចេញនៅលើទីផ្សារប្រទេសឥណ្ឌានាពេលឆាប់ៗនេះហើយ។ ផ្អែកតាមសារបែកធ្លាយនេះ មានការបញ្ជាក់ច្បាស់ថា ក្រុមហ៊ុននេះ នឹងមានការប្រកាសចេញនូវ X300 Ultra និង X300 FE នៅលើទីផ្សារប្រទេសឥណ្ឌា រួមជាមួយនិង telephoto extenders ផងដែរ។

សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra នឹងមានការប្រើប្រាស់ជាមួយនូវ vivo ZEISS Telephoto Extender Gen 2 Ultra រួមនិង vivo Imaging Grip Kit ទៀតផង។ ទៅលើ X300 FE វិញ ក៏នឹងអាចប្រើប្រាស់នូវ vivo ZEISS Telephoto Extender Gen 2 ហើយនិង vivo ZEISS Telephoto Extender Accessories Set ដូចគ្នា។ ប្រភពខាងលើនេះបន្តថា សម្រាប់របស់លេងថ្មីៗទាំងនេះ គឹតម្រូវទិញបន្ថែមពីលើតម្លៃស្មាតហ្វូនដែលមានលក់នៅលើទីផ្សារ។

ខណៈដែលមិនទាន់មានការបញ្ចេញនូវជម្រើសពណ៌របស់ X300 Ultra និង X300 FE នេះនៅឡើយនោះ មានការជឿជាក់ថា ស្មាតហ្វូនជំនាន់ថ្មី X300 FE នឹងមានមកជាមួយនូវជម្រើសពណ៌បៃតងផងដែរ សម្រាប់ទីផ្សារប្រទេសឥណ្ឌា។ ទៅលើលក្ខណៈសម្បត្តិផ្សេងៗទៀតនោះ សម្រាប់ស្មាតហ្វូនជំនាន់ថ្មី X300 Ultra និង FE គឺអាចនឹងប្រើប្រាស់លក្ខណៈសម្បត្តិដូចទីផ្សារផ្សេងទៀតផងដេរ។ X300 Ultra នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 SoC ខណៈដែល X300 FE នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 5។

