
ស្មាតហ្វូនបត់បានជំនាន់ទី 2 របស់ Huawei Pura នឹងមានគែម Bezel ស្តើងដ៏ទាក់ទាញ
ស្មាតហ្វូនបត់បាន Huawei Pura ជំនាន់ទី 2 ត្រូវបានគេរំពឹងថា នឹងមានការ Upgrade ច្រើន បើប្រៀបធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុន Pura X ដែលចេញលក់កន្លងមក។ ទៅលើម៉ូដែលថ្មីនេះ គឺមានការឌីស្សាញអេក្រង់ថ្មី មានគែម Bezels ស្តើងដ៏ទាក់ទាញសម្រាប់ការប្រើប្រាស់។ ការឌីស្សាញទម្រង់ Clamshell នេះ គឺបង្ហាញអំពីភាពទាន់សម័យ និងស្ទាយ៍ដ៏ទាក់ទាញបំផុត។
យោងតាមការបញ្ជាក់របស់អ្នកទម្លាយ @DirectorShiGuan បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បាន Huawei Pura wide ជំនាន់ទី 2 នេះ នឹងមានអេក្រង់ធំជាងមុន និងអេក្រង់មានគែម bezels ស្តើងជាងមុន។ ទៅលើការបែកធ្លាយនេះ ថែមទាំងមានការបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យបំផុត។ ស្មាតហ្វូន Huawei Pura X2 នេះនឹងក្លាយជាស្មាតហ្វូនដ៏សក្តិសមសម្រាប់អ្នកដែលចង់ទស្សនាខ្សែភាពយន្ត។ ផ្នែកមួយដ៏សំខាន់នៃការឌីស្សាញស្មាតហ្វូនថ្មីនេះ គឺទៅលើគែម Bezel។

តាមការបែកធ្លាយខាងលើនេះ ស្មាតហ្វូនអេក្រង់បត់បាន Pura X2 Clamshell នេះនឹងផ្តល់នូវបទពិសោធន៍នៃការទស្សនាកម្រិតថ្មីមួយទៀត ដោយមិនចាំបាច់បង្កើនទៅលើទំហំស្មាតហ្វូននោះទេ។ គិតមកដល់ពេលនេះ ស្មាតហ្វូនអេក្រង់បត់បាន Huawei Pura ជំនាន់ទី 2 នេះ នៅសល់ពេលវេលាក្នុងការអភិវឌ្ឍបន្ថែមទៀត នៅមុនការប្រកាសជាផ្លូវការនោះ៕
