ស្វែងរកពួកយើង:

ស្មាតហ្វូនស៊េរីថ្មី Huawei Pura 90 series នឹងប្រកាសជាផ្លូវការណ៌នៅថ្ងៃទី 20 នៅខែមេសាខាងមុខនេះ

ដោយ

ជុំ ប៉េងលីន

11 មេសា 2026 11:05 ថ្ងៃត្រង់

អាន 2 នាទី

Article image
ស្មាតហ្វូនស៊េរីថ្មី Huawei Pura 90 series នឹងប្រកាសជាផ្លូវការណ៌នៅថ្ងៃទី 20 នៅខែមេសាខាងមុខនេះ
យោងតាមព័ត៌មានថ្មី នៅពេលនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Huawei នឹងមានការដាក់សម្ពោធជាផ្លូវការណ៌ស្មាតហ្វូនស៊េរីថ្មី Pura 90 series flagship របស់ខ្លួននៅថ្ងៃទី 20 ខែមេសា ក្រោយចូលឆ្នាំនេះហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងមានការឌីស្សាញផ្នែកខាងក្រោយដូចទៅនឹងស្មាតហ្វូនជំនាន់មុនដែរ ប៉ុន្តែសម្រាប់មុខងារជាច្រើនថ្មីៗ របស់ស្មាតហ្វូននេះក៏មានការបន្ថែមផងដែរ។ ស្មាតហ្វូនថ្មីនេះ គឺមានការបន្ថែមនូវពណ៌ថ្មី គឺពណ៌ទឹកក្រូច និងខៀវ។

Article image
ទៅលើការឌីស្សាញគែមរបស់ស្មាតហ្វូនថ្មីនេះ គឺមានភាពរាបស្មើ ហើយកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនថ្មីនេះមានចំនួន 3 គ្រាប់ នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យា XMAGE imaging system សម្រាប់ការចាប់រូបភាព។ ក្រុមហ៊ុនចិនមួយនេះ នឹងប្រកាសចេញនូវជម្រើស 2 ទៅលើស្មាតហ្វូននេះ គឺមានដូចជា Huawei Pura 90 Pro និង Pura 90 Pro Max ។ សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Ultra អាចនឹងបង្ហាញខ្លួនតាមក្រោយ។

Article image
សូមជំរាបថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនដ៏ធំមួយនេះ បានបញ្ចេញនូវស្មាតហ្វូនចំនួន 3 ម៉ូដែល មានដូចជា Huawei Pura 80, Pura 80 Pro និង Huawei Pura 80 Ultra។ យ៉ាងណាមិញ ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែបញ្ចេញនូវឈ្មោះ Pro Max នៅលើស្មាតហ្វូនត្រកូល Pura 90 series របស់ខ្លួនផងដែរ។

Article image
ក្រៅពីនេះ ស្មាតហ្វូន Huawei Pura 90 series នេះ នឹងបំពាក់នូវបន្ទះឈីប Kirin ដែលវានឹងមានការពង្រឹងទៅលើបច្ចេកវិទ្យា AI និងការបំពាក់នូវ HarmonyOS 6 ថែមទៀត។ ក្រុមហ៊ុន Huawei ក៏ធ្វើការនៅលើ HarmonyOS ក្នុងការពង្រឹងទៅលើ performance ជាមួយនឹង system-level chip ដើម្បីបង្កើននូវប្រសិទ្ធិភាពកាន់តែខ្ពស់ក្នុងការប្រើប្រាស់។ ស្មាតហ្វូន Huawei Pura 90 series នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ២០ ខែមេសានេះជាមួយនឹងមុខងារថ្មីៗជាច្រើន៕
ស្មាតហ្វូនស៊េរីថ្មី Huawei Pura 90 series នឹងប្រកាសជាផ្លូវការណ៌នៅថ្ងៃទី 20 នៅខែមេសាខាងមុខនេះ