ស្វែងរកពួកយើង:

Loading Ad...

ស្មាតហ្វូនអេក្រង់បត់ vivo X Fold 6 នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅថ្ងៃទី 26 ខែមិថុនាខាងមុខនេះហើយ

ដោយ

ជុំ ប៉េងលីន

17 មិថុនា 2026 09:53 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូនអេក្រង់បត់ vivo X Fold 6 នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅថ្ងៃទី 26 ខែមិថុនាខាងមុខនេះហើយ
បន្ទាប់ពីមានការបញ្ចេញនូវព័ត៌មានថ្មីៗអស់ជាច្រើនសប្តាហ៌មក នៅថ្ងៃនេះ ក្រុមហ៊ុន vivo បានចេញមកបញ្ជាក់ច្បាស់ហើយថា ខ្លួននឹងមានការដាក់សម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី X Fold 6 នៅថ្ងៃទី 26 ខែមិថុនាខាងមុខនេះហើយ។ ខណៈពេលនេះ ស្មាតហ្វូននេះ ក៏មានការដាក់អោយមានការបញ្ជាទិញបាននៅលើ Online នៅទូទាំងប្រទេសចិនផងដែរ ហើយសម្រាប់អ្នកបញ្ជាទិញពេលនេះ ក៏នឹងមានការឱកាសឈ្នោះរង្វាន់ស្មាតហ្វូននេះទៀតផង។

Article image
សូមជំរាបថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី vivo X Fold 6 គឺមានការឌីស្សាញម៉ូឌុលកាមេរ៉ាក្រោយធំមានរាងមូល ហើយនិងមានជម្រើសពណ៍ខៀវលាយបៃតង។ ក្រុមហ៊ុនបានបញ្ជាក់ថា ពណ៌ថ្មីនេះ គឺមានឈ្មោះថា “Blue Hole” ដែលជាពណ៌មួយដែលឌីស្សាញចេញពីជម្រើសពណ៌ deep-sea blue sinkholes។ នៅជុំវិញស្មាតហ្វូននេះ គឺមានការឌីស្សាញស៊ុមលោហៈបែប 2.5D នឹងមានគែមកោងលើជ្រុងទាំង 4។

Article image
vivo X Fold 6 ត្រូវបានក្រុមហ៊ុនដាក់ឈ្មោះថាជា “foldable mini DSLR.” ដែលមានការបំពាក់នូវកាមេរ៉ាគោលទំហំ 200MP និងមានការគាំទ្រដោយសិនស័រ Foldable Zeiss APO Super Periscope Telephoto Lens ដំបូងគេផងដែរ។ ជាមួយគ្នានេះនៅលើស្មាតហ្វូននេះ ក៏មានការតម្លើងនូវបន្ទះឈីប Blueprint V3+ ដែលគាំទ្រសម្រាប់ Vivo Zeiss G2 teleconverter (equivalent to 200mm) ហើយថែមទាំងមានជម្រើសពណ៌ច្រើនទៀតផង។

ទៅលើអេក្រង់ខាងក្នុង និងអេក្រង់ខាងក្រៅ គឺមានការប្រើប្រាស់នូវវត្ថុធាតុដើមជំនាន់ចុងក្រោយបំផុត។ សម្រាប់អេក្រង់ខាងក្រៅ គឺប្រើប្រាស់បន្ទះអេក្រង់ Samsung M14 ផ្តល់នូវពន្លឺខ្ពស់ និងមានការសន្សំសំចៃថាមពលថ្មបានច្រើនជាងមុន។ ទៅលើកម្លាំងម៉ាស៊ីន X Fold 6 គឺដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 9500 Super Edition ដែលមាន NPU ខ្លាំងជាងមុនដល់ទៅ 111% ប្រៀបធៀបជាមួយនិងជំនាន់មុន ហើនិងមានកាសន្សំសំចៃថាមពលបាន 56%។
Gallery image 1
1 / 8
ស្មាតហ្វូនអេក្រង់បត់ vivo X Fold 6 នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅថ្ងៃទី 26 ខែមិថុនាខាងមុខនេះហើយ