
ស្មាតហ្វូនអេក្រង់បត់ដែលគ្រោងនឹងបង្ហាញខ្លួននៅព្រឹត្តិការណ៌ Galaxy Unpacked ត្រូវបានគេទម្លាយរូបភាពហើយ
ជឿជាក់ថា បងប្អូនទាំងអស់គ្នា បានប្រាកដជាដឹងហើយថា ក្រុមហ៊ុន Samsung នឹងមានការរៀបចំនូវព្រឹត្តិការណ៌ Galaxy Unpacked event នៅសប្តាហ៌ក្រោយនេះហើយ ដោយនៅក្នុងនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ នឹងមានការបង្ហាញចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Series និងនាឡិកាឆ្លាតវៃ Galaxy Watches។ នៅថ្ងៃមុនការសម្ពោធមកដល់ មានការចែកចាយនូវរូបភាពថ្មីរបស់ផលិតផលថ្មីៗទាំងនៅលើអនឡាញហើយ។
នៅក្នុងការបែកធ្លាយខាងលើនេះ គឺមានការបញ្ចេញនូវជម្រើសពណ៌ថ្មីសម្រាប់ wide Galaxy Z Fold8 និង the Galaxy Z Flip8 ផងដែរ។ មួយវិញទៀតនៅលើរូបភាពខាងលើនេះ ក៏មានការបង្ហាញរូបរាងរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy Z Fold8, Galaxy Z Fold8 Ultra និង Galaxy Z Flip8 គ្រប់ម៉ូដែលថែមទៀតផង។ សម្រាប់រូបមួយទៀតវិញ គឺមានការបង្ហាញពី Galaxy Z Fold8 និង Galaxy Z Fold8 Ultra ជាមួយនិង Galaxy Watch9 ហើយនិង Galaxy Watch Ultra 2 ផងដែរ។

នៅលើបណ្តាញផ្សព្វផ្សាយខាងលើនេះ ក៏មានការបញ្ចេញនូវជម្រើសពណ៌ online-exclusive Pistachio finish សម្រាប់ Galaxy Z Fold8 និង Mint color របស់ Galaxy Z Flip8 ដូចគ្នា។ សម្រាប់រូបចុងក្រោយនៃគំនូសព្រាង គឺមានការបង្ហាញនូវនាឡិកា Galaxy Watch9 និង Galaxy Watch Ultra 2។ សូមជំរាបថា Samsung នឹងមានការប្រកាសចេញនូវ Galaxy Z Fold8 series, Galaxy Z Flip8, Galaxy Watch9 និង Galaxy Watch Ultra 2 នៅក្នុងព្រឹត្តិការណ៌ Galaxy Unpacked event នៅទីក្រុងឡុង នាថ្ងៃទី 22 ខែកក្កដាខាងមុខនេះ



