ស្វែងរកពួកយើង:

ស្មាតហ្វូនអេក្រង់បត់ថ្មី vivo X Fold 6 នឹងបំពាក់នូវបន្ទះឈីប Dimensity 9500, កាមេរ៉ា 200MP និងថ្មទំហំ 7,000mAh

ដោយ

ជុំ ប៉េងលីន

02 ឧសភា 2026 09:03 ព្រឹក

អាន 2 នាទី

ស្មាតហ្វូនអេក្រង់បត់ថ្មី Vivo X Fold 6 នឹងបំពាក់នូវបន្ទះឈីប Dimensity 9500, កាមេរ៉ា 200MP និងថ្មទំហំ 7,000mAh
Article image
ក្រឡេកទៅមើលទីផ្សារស្មាតហ្វូនអេក្រង់បត់បាននៅក្នុងឆមាសទី 1 ឆ្នាំ 2026 នេះ កន្លងទៅនេះ ឃើញថា មានការទម្លាយនូវស្មាតហ្វូនបត់បានជាច្រើនរបស់ក្រុមហ៊ុន Honor និង OPPO ដែលនៅក្នុងនោះ ស្មាតហ្វូនបត់បានដែលមានការចាប់អារម្មណ៌មានដូចជា Honor Magic V6 និង OPPO Find N6 ដែលម៉ូដែលថ្មីៗនេះ គឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ដូចគ្នា។

នៅពេលនេះ ក្រុមហ៊ុន vivo ដែលជាគូប្រជែងរបស់ក្រុមហ៊ុនធំៗទាំងនេះ ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញស្មាតហ្វូនបត់បាន vivo X Fold 6 នៅក្នុងប្រទេសចិន នាខែមិថុនានៅឆ្នាំនេះ។ គួរបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 5 ដែលចេញមុននេះ គឺមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 នោះ ដូច្នេះសម្រាប់ស្មាតហ្វូនជំនាន់ថ្មីនេះរបស់វា គឺអាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 5។ សូមជំរាបថា ការបែកធ្លាយថ្មីមួយនាពេលថ្មីៗនេះ ក៏មានការទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វុននេះដែលមានដូចជាអេក្រង់ កាមេរ៉ា និងថាមពលថ្មរបស់ស្មាតហ្វូន X Fold 6 ផងដែរ។

Article image
តាមការបញ្ជាក់របស់អ្នកទម្លាយ Digital Chat Station មុននេះ បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 6 នេះ នឹងមានអេក្រង់បត់បានខាងក្នុងទំហំ 8.01 អ៊ីង និងអេក្រង់ខាងក្រៅទំហំ 6.51-អ៊ីង។ ខណៈពេលដែលព័ត៌មានលម្អិតអំពីអេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះនៅមិនទាន់មានទេ។ អេក្រង់ខាងក្នុងរបស់ស្មាតហ្វូនថ្មីនេះ មានកម្រិតភាពច្បាស់ 2K resolution និង UTG layer ថែមទៀតផង។

ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 6 នេះ នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9500 ដែលជាបន្ទះឈីបដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន MediaTek ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប 7,000mAh ។ ស្មាតហ្វូននេះនឹងទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន wireless charging។ បើនិយាយអំពីកាមេរ៉ាវិញ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនអេក្រង់បត់បាននេះ មានកាមេរ៉ាគោទំហំ 200MP អមជាមួយនឹងកាមេរ៉ា 50MP ដែលជា កាមេរ៉ា ultra-wide និង periscope telephoto។

Article image
ទៅលើការសែលហ្វីវិញ ស្មាតហ្វូនអេក្រង់បត់បាននេះ មានកាមេរ៉ាខាងមុខទំហំ 20MP នៅលើអេក្រង់ខាងក្រៅ និងមួយទៀតទំហំ 20MP នៅលើអេក្រង់ខាងក្នុង។ សម្រាប់ប្រព័ន្ធសុវត្ថិភាពនោះ ស្មាតហ្វូន Vivo X Fold 6 នេះ ប្រើប្រាស់នូវសិនស័រ side-mounted fingerprint sensor។ នៅលើស្មាតហ្វូននេះ ក៏មានប្រើប្រាស់នូវ IP58/IP59 សម្រាប់ការពារការជ្រាបទឹកបានផងដែរ៕