ថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែបង្ហាញចេញស្មាតហ្វូនបត់បានចុងក្រោយរបស់ខ្លួន OPPO Find N6។ នៅពេលនេះ ការលក់ដំបូងរបស់ស្មាតហ្វូនថ្មីនេះ បង្ហាញថា មានតម្រូវការខ្ពស់ខ្លាំងមែនទែនប្រៀបធៀបជាមួយនិងជំនាន់មុនៗ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេមើលឃើញថា មានការផ្តោតទៅលើការពង្រឹងនៃគុណភាពបត់បានយ៉ាងប្រណិត ហើយនិងមានលក្ខណៈសម្បត្តិល្អបំផុតនៅក្នុងការប្រើប្រាស់។ ម៉ូដែលថ្មីនេះ ទទួលបាននូវការចាប់អារម្មណ៍ខ្លាំង ក្រោយពេលដែលប្រកាសលក់ជាផ្លូវការនៅក្នុងប្រទេសចិន។

OPPO Find N6 មានតម្រូវការខ្ពស់ជាងស្មាតហ្វូនអេក្រង់បត់បានជំនាន់មុនៗ
ថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែបង្ហាញចេញស្មាតហ្វូនបត់បានចុងក្រោយរបស់ខ្លួន OPPO Find N6។ នៅពេលនេះ ការលក់ដំបូងរបស់ស្មាតហ្វូនថ្មីនេះ បង្ហាញថា មានតម្រូវការខ្ពស់ខ្លាំងមែនទែនប្រៀបធៀបជាមួយនិងជំនាន់មុនៗ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេមើលឃើញថា មានការផ្តោតទៅលើការពង្រឹងនៃគុណភាពបត់បានយ៉ាងប្រណិត ហើយនិងមានលក្ខណៈសម្បត្តិល្អបំផុតនៅក្នុងការប្រើប្រាស់។ ម៉ូដែលថ្មីនេះ ទទួលបាននូវការចាប់អារម្មណ៍ខ្លាំង ក្រោយពេលដែលប្រកាសលក់ជាផ្លូវការនៅក្នុងប្រទេសចិន។
តាមរយៈរូបភាព Poster ថ្មីរបស់ក្រុមហ៊ុន OPPO ដែលបានចេញផ្សាយពេលថ្មីៗនេះ បានអះអាងថា ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N6 ថ្មីបានបំបែកនូវកំណត់ត្រានៃការលក់ទៅលើគ្រប់ស្មាតហ្វូនបត់បានទាំងអស់នៅក្នុងឆ្នាំមុននេះ។ នៅក្នុងប្រទេសចិន ស្មាតហ្វូននេះ មានតម្លៃ 9,999 យ៉ន់ (~$1,450)។ ផ្អែគតាមទិន្នន័យចេញពី e-commerce platforms នៅក្នុងប្រទេសចិន ស្មាតហ្វូននេះទទួលបាននូវកំណត់ត្រានៃការលក់ខ្ពស់បំផុតនៅថ្ងៃលក់ដំបូងរបស់ខ្លួន។

ក្រុមហ៊ុននេះ ក៏បានបញ្ចេញនូវស្មាតហ្វូនទំហំ 1TB ពណ៌ទីតាញ៉ូមសម្រាប់ហាង Offline ជាច្រើន ដែលលក់ដាច់អស់រលីងតែម្តងត្រឹមតែមួយភ្លែតប៉ុណ្ណោះ។ ស្មាតហ្វូនបត់បាន OPPO Find N6 នេះ នឹងផ្តល់នូវបទពិសោធន៍នៃការបត់បានកាន់តែអស្ចារ្យ ហើយវាក៏មានការពង្រឹងទៅលើ Hinge ទីតាញ៉ូម និងកញ្ចក់ការពារបានយ៉ាងល្អថែមទៀត។ ស្មាតហ្វូននេះ ទទួលបាននូវវិញ្ញាបនបត្រដែលពង្រឹងទៅលើភាពធន់របស់វា និងការប្រើប្រាស់សម្រាប់ការងារប្រចាំថ្ងៃប្រកបដោយភាពជឿជាក់។
ស្មាតហ្វូនបត់បាន OPPO Find N6 នេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 និងមានកាមេរ៉ាខាងក្រោយ 4 គ្រាប់ជាមួយនឹងសិនស័រទំហំ 200MP ហើយនិងមានថាមពលថ្មទំហំ 6,000mAh។ ស្មាតហ្វូននេះ ក៏មានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿនកម្លាំង 80W wired charging និង 50W wireless charging ថែមទៀតផង។ ស្មាតហ្វូន Find N6 នេះ នឹងបង្ហាញខ្លួននៅទីផ្សារសកលមួយចំនួននៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះហើយ៕