ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ហេតុអ្វីបាន Toyota Prius នៅតែមានការពេញនិយមខ្លាំង រហូតមកដល់បច្ចុប្បន្ននេះ មិនថាស៊េរីចាស់ ឬស៊េរីថ្មី?

ដោយ

ជុំ ប៉េងលីន

24 មីនា 2026 01:57 យប់ជ្រៅ

អាន 3 នាទី

Article image
មូលហេតុអីបាន Toyota Prius នៅតែពេញនិយមខ្លាំង មិនថាស៊េរីចាស់ ឬស៊េរីថ្មី?
ជឿជាក់ថា មកដល់ពេលនេះ បងប្អូនទាំងអស់គ្នា ប្រាកដជាបានស្គាល់ច្បាស់ហើយឡាន Toyota Prius ពីព្រោះថា ឡាន Hybrid មួយនេះ គឺបានចូលមកកាន់ទីផ្សារកម្ពុជា អស់រយ់ពេលជាច្រើនឆ្នាំមកហើយ ដោយទទួលបាននូវការពេញនិយម និងគាំទ្រជាខ្លាំង មិនថាតែស៊េរីខ្ពស់ ឬស៊េរីទាបនោះទេ។ គិតមកដល់ពេលនេះ ឡាននេះ គឺបានធ្វើអោយអ្នកប្រើប្រាស់មានការឌិតដាមអារម្មណ៌ខ្លាំងណាស់ ទាំងអារម្មណ៍ល្អ និងអារម្មណ៌ទៅលើការប្រើប្រាស់។ មានសំណួរបានតើហេតុអ្វីបាន Toyota Prius នៅតែមានការពេញនិយមខ្លាំង រហូតមកដល់បច្ចុប្បន្ននេះ មិនថាស៊េរីចាស់ ឬស៊េរីថ្មី?
Article image
ចម្លើយគឺថា Toyota Prius គឺជាឡាន Hybrid ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ ហើយវាក៏ជាអ្នកត្រួសត្រាយផ្លូវ សម្រាប់ឡានប្រភេទ Hybrid ព្រមទាំងជាឡាន Toyota ដែលលក់ដាច់បំផុតមួយ ផងដែរ។ ក្រៅពីនោះក៏នៅមានចំណុចមួយចំនួនទៀតដូចជា៖
ទី 1 ការសន្សំសំចៃ៖ Toyota Prius មានកម្រិតស៊ីសាំងជាមធ្យម ត្រឹមតែ 4L/100KM ប៉ុណ្ណោះ ដែលធ្វើឲ្យអ្នកប្រើប្រាស់ភាគច្រើន ជាពិសេសអ្នកមានវ័យក្មេង ពេញចិត្តយ៉ាងខ្លាំង។

ទី 2 ការឌីហ្សាញ៖ រហូតមកដល់ពេលនេះ Toyota Prius មានសរុបចំនួន 5 ជំនាន់ ហើយការឌីហ្សាញរបស់វា មានភាពទាក់ទាញម្យ៉ាងម្នាក់ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺ Toyota Prius ឆ្នាំ 2025 បានផ្លាស់ប្តូរការឌីហ្សាញថ្មី យ៉ាងទាក់ទាញ ទាំងផ្នែកខាងក្រៅ និងខាងក្នុង តែម្តង។

ទី 3 បទពិសោធន៍នៃការបើកបរ៖ Toyota Prius ជំនាន់ថ្មីគ្រប់ម៉ូដែលទាំងអស់ គឺប្រើម៉ាស៊ីន Hybrid ចំណុះ 2.0L ទំហំ 4 ស៊ីឡាំង មានកម្លាំង 150 HP ហើយមានជំនួយពីម៉ូទ័រអគ្គិសនី 1 នៅកង់មុខ ដែលបង្កើនកម្លាំងសរុបដល់ 194 HP សម្រាប់ប្រភេទប្រើប៉ុងមុខ (FWD) និង កម្លាំង 196 HP សម្រាប់ប្រភេទប្រើប៉ុង 2 (AWD) និង មានកម្លាំងរមួល 188 NM ដែលធ្វើឲ្យការបើកបរមានភាពរលូន និងស្ទុះល្អ។

ទី 4 ពានរង្វាន់៖​ Toyota Prius ធ្លាប់បានឈ្នះពានរង្វាន់ Car of the Year របស់ស្ថាប័ន MotorTrend ចំនួន 2 ដង គឺ នៅក្នុងឆ្នាំ 2004 និង 2024។

Article image
មិនតែប៉ុណ្ណោះ Toyota Prius ឆ្នាំ 2025 ក៏មានបំពាក់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 មកស្តង់ដារដែរ ដោយក្នុងនោះ រួមមានមុខងារជាច្រើន ដូចជា៖
- ប្រព័ន្ធភ្លើងហ្វាកូតអូតូ Automatic High Beams
 -ប្រព័ន្ធហ្វ្រាំងអូតូ Pre-Collision System with Pedestrian Detection
- ប្រព័ន្ធរក្សាឡានឲ្យនៅក្នុងគន្លង Lane Tracing Assist
- ប្រព័ន្ធចាប់សម្គាល់ស្លាកសញ្ញាចរាចរ Road Sign Assist
- ប្រព័ន្ធផ្តល់សញ្ញាពេលចាកចេញពីគន្លង ជាមួយមុខងារជំនួយដៃចង្កូត Lane Departure Alert with Steering Assist 
- ប្រព័ន្ធកំណត់ល្បឿនថេរតាមយានយន្តខាងមុខ Full-speed Range Dynamic Radar Cruise Control
- ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គនៅចំហៀង Blind-spot Monitor
- ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គនៅខាងក្រោយ Rear Cross-traffic Alert
- ព្រមទាំង ប្រព័ន្ធជំនួយហ្វ្រាំងលើផ្លូវកោង Proactive Driving Assist ផងដែរ

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ហេតុអ្វីបាន Toyota Prius នៅតែមានការពេញនិយមខ្លាំង រហូតមកដល់បច្ចុប្បន្ននេះ មិនថាស៊េរីចាស់ ឬស៊េរីថ្មី?