ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ឡានប្រណិត Maextro S800 និង Aito M9 ជំនាន់ថ្មី នឹងបំពាក់ប្រព័ន្ធសិនស័រកម្រិតខ្ពស់ជាងគេបំផុតនៅលើពិភពលោក នេះបើតាមការបញ្ជាក់ពី Huawei

ដោយ

ជុំ ប៉េងលីន

28 កុម្ភ: 2026 06:44 pm

2 min read

Maextro S800 និង Aito M9 ជំនាន់ថ្មី នឹងបំពាក់ប្រព័ន្ធសិនស័រកម្រិតខ្ពស់ជាងគេបំផុតនៅលើពិភពលោក នេះបើតាមការបញ្ជាក់ពី Huawei
Article image
ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានប្រកាសផ្លូវការណ៍ថា ឡានប្រណីត Maextro S800 និង Aito M9 ជំនាន់ថ្មី នឹងមានការដំឡើងនូវប្រព័ន្ធបច្ចេកវិទ្យាសែនស័រកម្រិតខ្ពស់បំផុតជាងគេក្នុងលោក ឬ “World’s Highest line-count mass-produced Lidar” ដែលជាកញ្ចប់ប្រព័ន្ធបច្ចេកវិទ្យាថ្មី ផ្តោតសំខាន់ទៅលើប្រព័ន្ធ “ultra-high definition, ultra-precision, និង ultra-long range”។

ឡានប្រណីតជំនាន់ថ្មីទាំងពីរម៉ូដែលនេះ ត្រូវបានគេរំពឹងថា នឹងមានការដំឡើងមកជាមួយបច្ចេកវិទ្យាជំនួយការសុវត្ថិភាពបើកបរជំនាន់ថ្មីចុងក្រោយរបស់ Huawei គឺ Qiankun ADS 5.0។ បើយោងទៅលើការបង្ហោះនៅលើគណនី Weibo ដែលមានឈ្មោះថា @FutureLearningNotes បានបង្ហើបថា សម្រាប់ Lidar model ត្រូវបានហៅថា D5 Max រីឯលក្ខណៈសម្បត្តិលម្អិតសម្រាប់បច្ចេកវិទ្យារថយន្តជំនាន់ថ្មីចុងក្រោយរបស់ Huawei អាចនឹងត្រូវបានធ្វើបទបង្ហាញនៅក្នុងព្រឹត្តិការណ៍ “HIMA Technology Renewal Launch Conference” ដែលរៀបចំធ្វើឡើងនៅថ្ងៃទី 04 ខែមីនា ស្អែកនេះ ក្នុងប្រទេសចិន។

កាលពីចុងខែមករា ឆ្នាំ 2026 ក្រុមហ៊ុន HIMA ត្រូវបានគេរាយការណ៍ថា នឹងមានការប្រកាសបង្ហាញចេញនូវប្រព័ន្ធសែនស័រ 500-line lidar ជំនាន់ថ្មីចុងក្រោយ។ ហើយជាមួយគ្នានេះស្ថាប័នចុះបញ្ចីរថយន្តថ្មីរបស់ប្រទេសចិនហៅកាត់ថា MIIT បានធ្វើការចុះបញ្ចីរថយន្តប្រណិត Maextro S800 ជំនាន់ថ្មីជាមួយការបំពាក់នូវប្រព័ន្ធសែនស័រកម្រិតខ្ពស់ 500-line lidar ផងដែរ។ ហើយ Maextro S800 ជំនាន់ថ្មីត្រូវបានគេរាយការណ៍ថា នឹងមានការបង្កើននូវបន្ទាត់សែនស័រឡើងដល់ 1000-line ឯណោះ។

បើធៀបនឹង Maextro S800 បច្ចុប្បន្ន ដែលប្រើប្រាស់ប្រព័ន្ធ Qiankun ADS 4.0 ជាមួយបណ្តុំសែនស័រដូចជា 192-line lidar, solid-state lidar 3-គ្រាប់, 4D millimeter-wave radar 4-គ្រាប់, និង ultrasonic radars 12-គ្រាប់។ ក្នុងខែមករា ឆ្នាំ 2026, Maextro S800 ជាប់ជារថយន្តប្រណិតដែលលក់ដាច់បំផុតឈានមុខគេក្នុងទីផ្សារប្រទេសចិន។ ដោយឡែកសម្រាប់ម៉ូដែល Aito M9 បច្ចុប្បន្ន ក៏គាំទ្រប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរ Qiankun ADS 4.0 រួមនឹងបណ្តុំប្រព័ន្ធសែនស័រដូចគ្នានឹងម៉ូដែល Maextro S800 ដែរ ។ គិតត្រឹមចុងខែកុម្ភៈ Aito M9 មានការនាំចេញបានចំនួន 270,000 គ្រឿង និងបានជាប់ជាឡាន SUV ប្រណិតតម្លៃលើសពី 500,000 យាន់ ឬប្រែល $72,900 ដែលលក់ដាច់បំផុតនៅក្នុងទីផ្សារប្រទេសចិន ក្នុងរយះពេល 21 ខែជាប់ៗគ្នាថែមទៀតផង៕
Gallery image 1
1 / 4

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

Copyright © Electronic World Magazine.

ឡានប្រណិត Maextro S800 និង Aito M9 ជំនាន់ថ្មី នឹងបំពាក់ប្រព័ន្ធសិនស័រកម្រិតខ្ពស់ជាងគេបំផុតនៅលើពិភពលោក នេះបើតាមការបញ្ជាក់ពី Huawei