សម្ព័ន្ធក្រុមហ៊ុនវិនិយោគទុនរួមគ្នារវាង SAIC និង AUDI ត្រៀមបើកទទួលការបញ្ជាទិញមុនសម្រាប់ឡានអគ្គិសនីស៊េរីថ្មីម៉ូដែល E7X ជាផ្លូវការណ៍នៅទីផ្សារប្រទេសចិននៅថ្ងៃទី 8 ខែឧសភា ខាងមុខនេះ។ ហើយការចេញលក់ផ្លូវការណ៍ក៏នឹងចាប់ផ្តើមនៅក្នុងឆមាសទីមួយនៃឆ្នាំ 2026 នេះ ផងដែរ។ AUDI E7X គឺជាឡានអគ្គិសនីម៉ូដែលទីពីររបស់ SAIC-Audi ហើយម៉ាកឡាននេះ ក៏ជាម៉ូដែលទីពីរផលិតដែរ ដែលមិនប្រើស្លាកសញ្ញាកងរង្វង់ប្រចាំត្រកូលរបស់ Audi ដោយវាត្រូវបានប្រើប្រាស់ស្លាកសញ្ញាអក្សរ AUDI ជំនូសវិញ។
AUDI E7X ជាឡានអគ្គិសនី SUV ដែលមានតួរខ្លួនប្រវែង 5,049mm/ទទឹង 2,002mm/កំពស់ 1,710mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,060mm។ ខាងមុខ និងខាងក្រោយរបស់ AUDI E7X មានការឌីស្សាញរំលេចជាមួយនឹងសំនុំអំពូល LED រចនាបែបរង្វង់ ជាមួយនឹងបណ្តុំចង្កៀង digital matrix LED headlights រៀបបញ្ឈរ អក្សរ AUDI នៅកណ្តាលជាប់គម្របក្បាលរថយន្ត និងផ្នែកចំហៀងបំពាក់ទ្វារដៃលាក់ ឬ Hidden-door handles។
កាប៊ីនខាងក្នុងរបស់ E7X មានបំពាក់នូវបច្ចេកវិទ្យាអេក្រង់លាតទ្រវែងទំហំ 59-inch Ultra-wide display ដែលរួមបញ្ចូលគ្នានូវអេក្រង់បង្ហាញព័ត៌មាន អេក្រង់កម្សាន្ត និងអេក្រង់ខាងមុខអ្នករួមដំណើរកៅអីខាងមុខ ព្រមទាំងអេក្រង់សងខាងសម្រាប់ប្រព័ន្ធកាមេរ៉ា Digital camera ដែលជំនួសឲ្យកញ្ចក់មើលក្រោយធម្មតាទៀតផង។ ជាងនេះទៅទៀតនៅមានអេក្រង់ Tablet ចំនួនពីរភ្ជាប់ខាងក្រោយកៅអីខាងមុខ និងអេក្រង់ភ្ជាប់ពិដានដំបូងសម្រាប់អ្នកដំណើរខាងក្រោយប្រើប្រាស់ផងដែរ។ ការដំណើរការទៅទៅក្នុងកាប៊ីនរបស់ AUDI E7X ពឹងផ្អែកលើប្រតិបត្តិការ AUDIOS operating system គាំទ្រដោយបន្ទះឈីប Qualcomm Snapdragon 8295។
ជាមួយគ្នានេះ AUDI E7X EV ក៏គាំទ្រនូវមុខងារជំនួយការប្រើប្រាស់ឆ្លាតវៃ AUDI Assistant, ផែនទី Baidu Maps navigation, កម្មវិធីកម្សាន្តដ៏សម្បូរបែប, មានមុខងារ CarPlay connectivity, អាចធ្វើបច្ចុប្បន្នភាពប្រព័ន្ធតាមរយះមុខងារ OTA និងប្រព័ន្ធបញ្ចាំងរូបភាព Panoramic imaging ទំហំ 540 ដឺក្រេជាដើម។ AUDI E7X ក៏មានជម្រើសម៉ូដែល ដែលមានការតុបតែងលម្អផ្នែកខាងក្នុងដោយប្រើឈើធម្មជាតិប្រណីត Openpore North American natural wood trim ដែលត្រូវបានរៀបចំជាដំណាក់ៗរហូតដល់ទៅ 28 ដង រួមនឹងកៅអីស្បែកពិសេសប្រភេទ FeinNappa ជាដើម។
ឡានអគ្គិសនីកូនកាត់ចិន-អាល្លឺម៉ង់មួយនេះមានជម្រើសម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយ និងម៉ូទ័រអគ្គិសនីពីរ។ ដោយម៉ូដែលប្រើម៉ូទ័រមួយអាចផលិតកម្លាំងបាន 402 សេះ ខណៈម៉ូដែលប្រើម៉ូទ័រពីរអាចផលិតកម្លាំងបាន 268 សេះ សម្រាប់ម៉ូទ័រមុខ និង 402 សេះ សម្រាប់ម៉ូទ័រខាងក្រោយ ហើយអាចជាន់ស្ទុះពីកុងទ័រ 0-100km/h ប្រើពេលខ្ទង់ 3.97 វិនាទី។ AUDI E7X គ្រប់ម៉ូដែលបំពាក់កញ្ចប់ថ្ម CATL ទំហំ 109kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 751km និងគាំទ្រប្រព័ន្ធសាកភ្លើងកម្លាំងខ្លាំងដល់ 900V high-voltage Fast Charging Architecture។
E7X ប្រើប្រាស់ប្រព័ន្ធសាក់ស៊ីប្រភេទ All-aluminium chassis ជាមួយប្រព័ន្ធបើកបរប៉ុងពីរ ឬហៅថា “quattro intelligent AWD”។ ទៅលើប្រព័ន្ធមុខងារជំនួយការសុវត្ថិភាពក្នុងការបើកបរវិញ AUDI បានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ flywheel large model ជំនាន់ចុងក្រោយរបស់ Momenta រួមនឹងប្រព័ន្ធសែនស័រ LiDAR ភ្ជាប់នៅលើដំបូង រួមនឹងសែនស័រជំនួយជាច្រើនផ្សេងទៀត។ AUDI E7X គឺជាឡានអគ្គិសនីម៉ូដែលទីពីររបស់ SAIC-Audi បន្ទាប់ពី E5 Sportback ដែលបានប្រកាសចេញកាលពីខែកញ្ញា ឆ្នាំ 2025 និងទទួលបានការបញ្ជាទិញមុនជាង 10,000 គ្រឿងត្រឹមរយះពេល 30 នាទី៕




