ស្វែងរកពួកយើង:

ឡានអគ្គិសនី MG 4X បំពាក់អាគុយ Liquid-Solid-State ប្រកាសលក់មុនតម្លៃ 1 ម៉ឺនស្តើង

ដោយ

ជុំ ប៉េងលីន

12 ឧសភា 2026 08:10 ព្រឹក

អាន 2 នាទី

ឡានអគ្គិសនី MG 4X បំពាក់អាគុយ Liquid-Solid-State ប្រកាសលក់មុនតម្លៃ 1 ម៉ឺនស្តើង
Article image

កាលពីថ្ងៃទី 11 ខែឧសភានេះ ក្រុមហ៊ុនម៉ាករថយន្ត MG របស់សម្ព័ន្ធក្រុមហ៊ុន SAIC Group បានធ្វើការប្រកាសជាផ្លូវការណ៌នូវការលក់មុនទៅលើឡានអគ្គិសនីសុទ្ធប្រភេទ SUV ដំបូងក្នុងគ្រួសារ GM4 ដែលមានឈ្មោះថា MG 4X របស់ខ្លួនហើយ ដោយមានតម្លៃត្រឹមតែ 14,700 ប៉ុណ្ណោះ។ សម្រាប់ម៉ូដែលនេះ គឺជាឡានអគ្គិសនី Compact SUV ស៊េរីថ្មី ដែលត្រូវបានក្រុមហ៊ុនធ្វើការផលិតឡើង ដោយផ្តោតសំខាន់ទៅលើទីផ្សារអ្នកប្រើប្រាស់ដែលជាយុវវ័យ។ MG 4X ជាម៉ូដែលរថយន្តស្ថិតនៅក្នុងស្រឡាយរថយន្ត Crossover ដែលផ្តោតទៅលើទីផ្សារប្រកូតប្រជែងជាមួយឡានប្រភេទ High-volume SUV segment។

ទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ MG 4X គឺនៅតែរក្សាអត្តសញ្ញាណដូចគ្នាទៅនឹងម៉ូដែល MG4 ដែលជាប្រភេទឡានអគ្គិសនី Hatchback គ្រាន់តែ MG 4X មានទំហំធំជាង កំពស់ខ្ពស់ជាង និងកំពស់ពីផ្ទៃបាតរថយន្តធៀបនឹងផ្ទៃដីខ្ពស់ជាង MG4 បច្ចុប្បន្នបន្តិច។ MG 4X មានតួរខ្លួនប្រវែង 4,395mm/ ទទឹង 1,842mm/ កំពស់ 1,551mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,750mm ជាមួយទំងន់សរុប 1,485kg។ ទៅលើប្រព័ន្ធកម្សាន្ត និងមុខងារប្រើប្រាស់ខាងក្នុងកាប៊ីនរបស់ MG4X គឺគាំទ្រដំណើរការដោយប្រព័ន្ធ Smart Cockpit ដែលសហការផលិតដោយក្រុមហ៊ុនផលិតស្មាតហ្វូន OPPO។

ចំនែកប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនួយការបើកបរ និងផ្នែក Hardware នៅលើ MG4X វិញត្រូវបានគេដឹងថា គឺមានការសហការអភិវឌ្ឍន៍ផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យា Horizon Robotics ដែលក្នុងនោះរួមមានទាំងមុខងារជំនួយការបើកបរនៅលើផ្លូវហាយវ៉េ ឬ high-speed Navigate on Pilot (NOA) និងមុខងារជំនួយការចូលចំណោតស្វ័យប្រវត្ត ឬ automatic parking assist ជាដើម។
Article image
ឡានអគ្គិសនី MG 4X មកជាមួយនូវជម្រើសពីរដោយទីមួយប្រើប្រាស់នូវម៉ូទ័រកម្លាំង 125 kW (168 hp) និងមានថ្មទំហំ 53.9 kWh lithium iron phosphate battery អាចបើកបរបាន 510 km តាមស្តង់ដារ CLTC range និងទីពីរមានម៉ូទ័រកម្លាំង 150 kW (201 hp) គាំទ្រដោយអាគុយទំហំ 64.2 kWh ដែលជាប្រភេទ lithium-ion (semi-solid) បើកបរបាន 610 km តាមស្តង់ដារ CLTC។
ឡានអគ្គិសនី MG 4X បំពាក់អាគុយ Liquid-Solid-State ប្រកាសលក់មុនតម្លៃ 1 ម៉ឺនស្តើង