ឡានអគ្គិសនីស៊េរីថ្មីប្រភេទ fastback EV ម៉ូដែល Hyundai Ioniq V ដែលមានការឌីស្សាញស្រដៀងគ្នានឹង Toyota Prius ជំនាន់ចុងក្រោយបានបង្ហាញខ្លួននៅជិតរោងចក្រផលិតក្នុងប្រទេសចិន។ Hyundai Ioniq V ត្រូវបានធ្វើការឌីស្សាញឡើងបែបស្ទាយថ្មី Fastback ជាមួយតួរខ្លួនប្រវែង 4.9m, មានកញ្ចក់ទ្វារជាប្រភេត Frameless door, ផ្នែកខាងមុខឌីស្សាញបែបជម្រាលទាបចុះក្រោម ឬ low-slung aerodynamic និងមានបណ្តុំចង្កៀងភ្លើងឌីស្សាញបែប cyber-styled lighting signature។

Hyundai Ioniq V បានបង្ហាញខ្លួនលើកដំបូងនៅក្នុងព្រឹត្តិការណ៍ពិពណ៌រថយន្ត Beijing International Auto Show 2026 និងបានបង្ហាញលក្ខណៈសម្បត្តិមួយចំនួនតាមរយះការចុះបញ្ចីរបស់ស្ថាប័ន MIIT របស់ប្រទេសចិន។  តាមរយះទិន្នន័យបង្ហាញនៅលើការចុះបញ្ចីរបស់ MIIT បង្ហាញថា Hyundai Ioniq V មានប្រវែងតួរខ្លួន 4,900mm/ ទទឹង 1,890mm/ កំពស់ 1,470mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,900mm ដែលវាត្រូវបានចាត់ចូលក្នុងចំណាត់ថ្នាក់រថយន្តប្រភេទ mid-size electric sedan។

រូបរាងខាងក្រៅយរបស់ Ioniq V មានការឌីស្សាញបែប Fastback-style roofline ជាមួយកញ្ចក់ទ្វារគ្មានស៊ុម “Frameless-door”, ដៃទ្វារលាក់ពាក់កណ្តាល ឬ semi-hidden-door-handle និងផ្នែកខាងក្រោយមានរំលេចជាមួយភ្លើងបែបស្ទាយ full-width light bar  និងមានប្រព័ន្ធ  diffuser-style lower bumper ផងដែរ។

ផ្នែកខាងក្នុងរបស់ Hyundai Ioniq V មានបំពាក់ប្រព័ន្ធអេក្រង់ Dual-screen ទំហំ 27-inch កម្រិតបង្ហាញ 4K និងមានប្រព័ន្ធ Head up display។ ប្រព័ន្ធដំណើរការទូទៅខាងក្នុងកាប៊ីនរបស់ Ioniq V គាំទ្រដោយបន្ទះឈីប Qualcomm Snapdragon 8295 និងមានមុខងារបញ្ជាការប្រើប្រាស់ដោយសំឡេង និង Vehicle Functions។

ឡានអគ្គិសនី Fastback sedan នេះ បំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាជំនួយការអ្នកបើកបររបស់ក្រុមហ៊ុន Momenta កម្រិត L2+ assisted driving system ដែលរួមបញ្ចូលនូវមុខងារ highway navigation assistance, urban NOA functions, និង automated parking ជាដើម។ បន្ថែមពីនេះ នៅខាងក្នុងក៏មានប្រព័ន្ធ ambient lighting ថែមទៀតផង។

Hyundai Ioniq V នឹងមានជម្រើសម៉ូដែលប្រើអគ្គិសនីសុទ្ធ BEV និង EREV។ ឡានអគ្គិសនីស៊េរីថ្មីនេះ ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយមានកម្លាំង 190 សេះ និង 228 សេះ ដោយម៉ូទ័រអគ្គិសនីរបស់Ioniq V គាំទ្រដំណើរការដោយប្រព័ន្ធថាមពលកម្លាំងខ្លាំងដល់ 800V high-voltage និងប្រើកញ្ចប់អាគុយរបស់ក្រុមហ៊ុន CATL ដែលគាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនផងដែរ។

ទោះជាយ៉ាងណាសម្រាប់ទំហំកញ្ចប់ថ្មរបស់ Ioniq V មិនទាន់ត្រូវបានក្រុមហ៊ុនបង្ហាញលម្អិតនៅឡើយទេក្នុងពេលនេះ។Hyundai Ioniq V គឺជាម៉ូដែលរថយន្តអគ្គិសនីថ្មីមួយក្នុងចំណោមម៉ូដែលរថយន្តអគ្គិសនីជាច្រើនទៀតដែលបានគ្រោងទុកសម្រាប់ការផលិតផលរបស់ Hyundai នៅក្នុងប្រទេសចិន៕