ស្វែងរកពួកយើង:

Loading Ad...

អេក្រង់នៅលើខ្នងក្រោយរបស់ Xiaomi 18 Pro លឺថា នឹងពង្រីកទំហំធំជាងជំនាន់មុន

ដោយ

ជុំ ប៉េងលីន

06 មិថុនា 2026 02:23 រសៀល

អាន 2 នាទី

Article image

កាលពីខែកញ្ញាឆ្នាំ 2025 កន្លងទៅនេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី Xiaomi 17 Pro និង Xiaomi 17 Pro Max របស់ខ្លួន នៅលើទីផ្សារ ដោយស្មាតហ្វូនម៉ូដែលថ្មីទាំងពីរនេះ គឺមានការឌីស្សាញមកជាមួយនូវអេក្រង់តូចមួយនៅលើខ្នងក្រោយដួចៗគ្នា។ ប៉ុន្តែសម្រាប់អេក្រង់ដែលបំពាក់នៅលើ Xiaomi 17 Pro គឺមានទំហំ 2.7 អ៊ីង។ នៅថ្ងៃនេះ យោងតាមពាក្យចចាមអារ៉ាមថ្មី បានបង្ហាញពីព័ត៌មានថ្មីៗរបស់ស្មាតហ្វូនជំនានៈថ្មី Xiaomi 18 Pro ថែមទៀតហើយ។

យោងតាមការបង្ហោះនៅលើបណ្តាញ Weibo បានបង្ហាញថា អេក្រង់ដែលបំពាក់នៅលើខ្នងក្រោយរបស់ស្មាតហ្វូនថ្មីនេះ គឺនឹងមានការពង្រីកទំហំធំដល់ទៅ 4 អ៊ីងដែលធំជាងជំនាន់មុខនរបស់ខ្លួនច្រើនមែនទែន។ បន្ថែមពីនេះ ក៏មានការបង្ហើបថា នៅលើអេក្រង់នេះ ក៏នឹងមានការបន្ថែមនូវកម្រិតពន្លឺខ្ពស់ជាង Xiaomi 17 Pro រួមនិងទំហំនៃការបង្ហាញចេញខ្ពស់ជាងផងដែរ។

ជាមួយយគ្នានេះ អេក្រង់ស្មាតហ្វូននេះ ក៏មានការគែមកោងនៅគ្រប់ជ្រុងផងដែរ។ អ្វីដែលពិសេសនោះ អ្នកទម្លាយខាងលើនេះ ក៏បានបញ្ជាក់ពីមុខងារ "privacy protection" ដែលមានសមត្ថភាពដូចគ្នាជាមួយនិងអេក្រង់ Samsung Galaxy S26 Ultra ផងដែរ ប៉ុន្តែអាចមានតែនៅលើអេក្រង់ខាងមុខរបស់ Xiaomi 18 Pro តែប៉ុណ្ណោះ។


Article image
ប្រភពខាងលើនេះ បានបន្ថែមថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 18, Xiaomi 18 Pro និង Xiaomi 18 Pro Max អាចនឹងបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិន នាខែកញ្ញាខាងមុខនេះហើយ ខណៈដែលម៉ូដែល Pro គឺនឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 6 Pro SoC ខណៈដែលម៉ូដែលស្តង់ដារ គឺនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 6។
Article image
អេក្រង់នៅលើខ្នងក្រោយរបស់ Xiaomi 18 Pro លឺថា នឹងពង្រីកទំហំធំជាងជំនាន់មុន