ការរចនារូបរាងដ៏ស្រស់ស្អាត គឺជាសម្រស់ដ៏ល្អឥតខ្ចោះសម្រាប់រថយន្ត ដែលមិនត្រឹមតែត្រូវប្រើប្រាស់នៅក្នុងកិច្ចការងារប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែរយថយន្ត ក៏ជួយបានការងារច្រើនថែមទៀតផងដែរ។ នៅពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បាននាំរថយន្តស៊េរីថ្មីចុងក្រោយរបស់ខ្លួនមកធ្វើដំណើរនៅលើផ្លូវក្រោមដីវិញម្តង។ ដែលនេះ គឺជាការបើកបរនៅលើផ្លូវធ្វើដំណើរដ៏អស្ចារ្យ Greatest Driving Roads series នៅក្នុងតំបន់អ៊ឺរ៉ុប ដែលសកម្មភាពនេះ មិនមែនជាអ្វីដែលអ្នកនឹងឃើញជារៀងរាល់ថ្ងៃនោះទេ។
ជឿជាក់ថា លោកអ្នកប្រហែលជាធ្លាប់ឃើញរួចមកហើយនូវរថយន្ត Mustang ដែលធ្វើដំណើរនៅលើផ្លូវ Transfagarasan Highway នៅក្នុងប្រទេសរ៉ូម៉ានី និងរថយន្ត Ford GT ធ្វើដំណើរនៅលើផ្លូវ Atlantic Ocean Road នៅក្នុងប្រទេសន័រវេ។ ប៉ុន្តែនៅក្នុងវីដេអូនេះ គឺជាការបើកបររបស់រថយន្តស៊េរីថ្មី Ford Fiesta ST នៅលើផ្លូវក្រោមដី ដែលមានជម្រៅ 400 meters (1,312 feet) ឯណោះ។
នៅក្នុងវីដេអូផ្សព្វផ្សាយរបស់រថយន្តស៊េរីថ្មីចុងក្រោយបំផុត Fiesta ST ដែលប្រើប្រាស់នូវម៉ាស៊ីន turbocharged firecracker ចំនួន 3 ស៊ីឡាំង ដែលមានកម្លាំងដល់ទៅ 200 សេះផងដែរ។ អ្នកបើកបររថយន្តនេះ គឺលោក Elfyn Evans ដែលចូលរួមនៅក្នុងការប្រកួតប្រជែងពានរង្វាន់ World Rally Championship ផងដែរ ហើយរថយន្តដែលលោកប្រើប្រាស់នោះគឺ Ford Fiesta ។