ថ្មីៗនេះ ក្រុមហ៊ុន Toyota បានបញ្ចេញនូវរថយន្តម៉ូដែលថ្មីរបស់ខ្លួន ម៉ូដែល Venza ស៊េរីឆ្នាំ 2021 ដែលមានការរចនាថ្មី ដែលធានា នឹងធ្វើឲ្យអ្នកគាំទ្រ កាន់តែពេញចិត្តស្ដូកតែម្ដង។ បើក្រឡេកមើល មុខមាត់របស់ Venza ពីមុខចំពោរពេញដោយអំណាច និងកាច កាន់តែខ្លាំង ជាពិសេសការឌីហ្សាញរូបរាងមួយជុំរថយន្តខាងក្រៅ ប្រកបដោយភាពទាក់ទាញមែនទែន។
រថយន្តប្រភេទ Crossover លក្ខណៈគ្រួសារនេះ ត្រូវបានឌីហ្សាញឲ្យកាន់តែប្លែក ជាពិសេសប៉ាណាខាងមុខរថយន្តតែម្ដង។ ងាកមកមើលការឌីហ្សាញផ្នែកខាងក្រៅ ជុំវិញរថយន្តវិញ Toyota ក៏បានរំលេចនូវតែមឆ្នូតក្រហម សងខាងទ្វារសងខាង តាំងពីមុខ ដល់ក្រោយ ហាក់បស្សីគ្នាជាមួយស្តុបក្រោយជាបន្ទាប់កាត់ យ៉ាងស្រស់ស្អាត ស័ក្តិសមជារថយន្តប្រណិត mini SUV បែបស្ព័រអ៊ីចឹង។
ដោយឡែក ប្រព័ន្ធបូមរថយន្ត ក៏ត្រូវបានពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំង មានមុខងារយ៉ាងសំបូរបែប អាចបើកបរបានគ្រប់ស្ថានភាពផ្លុវ ប្រកបដោយសមត្ថភាពខ្ពស់។ ប្រព័ន្ធបំពង់ស៊ឺមុ័ង ក៏ត្រូវបានឌីហ្សាញមកបែបស្ព័រ ជាប្រភេទស៊ឺមុ័ងភ្លោះ មាន 4 ផ្ដល់នូវជម្រើស បំពងសំឡេងចេញមកបែបស្ព័របានថែមទៀតផង។ កង់របស់ Toyota Venza 2021 មានទំហំ 20 អ៊ីញ ពណ៌ខ្មៅក្រឹប ប្រើជាមួយសំបកកង់ស្ព័ររបស់ក្រុមហ៊ុន Michelin មកស្រាប់តែម្ដង៕