no-alternative title
no-alternative title
no-alternative title
no-alternative title

មនុស្សពីរនាក់បានស្លាប់នៅក្នុងឧបទេវហេតុកំឡុងពេលដែលកំពុងតែបើកតេស្តសាកល្បងទៅលើរថយន្តអគ្គីសនី Nio EV

យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ គឺមានការបញ្ជាក់ថា មានមនុស្សពីរនាក់បានស្លាប់នៅក្នុងឧបទេវហេតុកំឡុងពេលដែលកំពុងតែបើកតេស្តសាកល្បងទៅលើរថយន្តអគ្គីសនី Nio EV។ ដោយព្រឹត្តិការណ៌ដ៏រន្ធត់មួយនេះ គឺបានកើឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនសៀងហៃ ដែលរថយន្តនេះ បានរអិលធ្លាក់ពីជាន់ទីបីនៃអគារនេះ។ មនុស្សរងគ្រោះទាំងពីរនេះ ត្រូវបានគេរាយការណ៌ថា ម្នាក់បុគ្គលិកនៃក្រុមហ៊ុនផលិត EV និងម្នាក់ទៀតអ្នកបច្ចេកទេសមកពីដៃគូររបស់ក្រុមហ៊ុននេះ។ ជាមួយនិងឧបទ្ទវហេតុនេះ បានធ្វើអោយគ្រប់គ្នាសំដែងនូវការព្រួយបារម្ភអំពីសុវត្ថិភាពជុំវិញរការប្រើប្រាស់ថយន្តអគ្គីសនី  EV នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពខាងលើនេះ បានបន្តថា នៅក្នុងគ្រោះថ្នាក់មួយនេះ គឺដោយសារតែរថយន្តនេះ មិនអាចគ្រប់គ្រងបាន ហើយអ្នកជំនាញទាំងពីរក៏បានទម្លាយកញ្ចក់ចេញពីរថយន្តផងដែរ មុនពេលដែលរថយន្តនេះបានធ្លាក់មកដល់ខាងក្រោម។ អ្វីដែលសំណាងនោះ គឺការធ្លាក់នេះ មិនមានបង្ករអោយមនុស្សនៅខាងក្រោមមានគ្រោះថ្នាក់ជាមួយនិងឧបទេវហេតុនេះ។ សូមជំរាបថា Nio គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គីសនីដ៏ធំរបស់ប្រទេសចិន ហើយគ្រោះថ្នាក់ជាមួយនិងឧបទេវហេតុនេះ គឺបានកើតឡើងកាល ពីថ្ងៃទី 22 ខែមិថុណានេះ។ ក្រុមហ៊ុន Nio បានបញ្ជាក់ហើយថា ពិតជាមានរឿងនេះមែន ហើយខ្លួនបាននឹងកំពុងតែបន្តតាមដានស្រាវជ្រាវរកមូលហេតុនៃការគ្រោះថ្នាក់ជាមួយនិងឧបទេវហេតុមួយនេះផងដែរ។ 

បន្ថែមពីនេះ ក៏មានការបញ្ជាក់ គ្រប់ភាគីពាក់ព័ន្ធទាំងអស់កំពុងតែធ្វើការការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុតចំពោះការការកើតឡើងនៃឧប្បត្តិហេតុនេះ ដើម្បីរកអោយឃើញនូវមូលហេតុនៃការរអិលធ្លាក់រថយន្តនេះ។ ហើយព័ត៌មាននៃការធ្លាក់រថយន្តអគ្គីសនីនេះ ក៏ត្រូវបានគេផ្សាយជាលើកដំបូងដោយទូរទស្សន៍រដ្ឋនៃក្រុងសៀងហៃផងដែរ ប៉ុន្តែអាជ្ញាធរបទប្បញ្ញត្តិរបស់ស្ថាប័ននេះ នៅមិនទាន់ប្រកាសជាសាធារណៈអំពីការធ្លាក់រថយន្តយន្តហោះនេះដោយសារអ្វីនៅឡើយទេ។ បើទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីមានរឿងនេះកើតឡើង គឺបានធ្វើអោយគ្រប់គ្នា បានបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្លួននៅក្នុងការអភិវឌ្ឍន៍នៃយានយន្តស្វ័យប្រវត្តិ និងពាក់កណ្តាលស្វ័យប្រវត្តិនេះកាន់តែខ្លាំង។

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម