រថយន្តអគ្គិសនីប្រភេទ Sedan ទ្វារ 4 របស់ក្រុមហ៊ុន BYD ម៉ូដែល BYD Seal បានឆ្លងផុតដោយជោគជ័យដោយទទួលបានពិន្ទុកម្រិតផ្កាយ 5 ពីកម្មវិធីធ្វើតេស្តសុវត្ថិភាព និងការបុកប៉ះកម្រិតធ្ងន់បំផុតពីស្ថាប័ន C-NCAP របស់ប្រទេសចិន។ ដែលធ្វើបានល្អជាងរថយន្តម៉ាក NIO ET7 ទៅទៀត។ តាមរយះកម្មវិធីធ្វើតេស្តរបស់ C-NCAP គឺធ្វើឡើងជាច្រើនដំណាក់កាលដូចជា ការបុកពេញទំហឹងផ្នែកខាងមុខ ការបុកពេញទំហឹងពាក់កណ្តាលផ្នែកខាងមុខ ការបុកពេញទំហឹងផ្នែកចំហៀង ភាពរលាស់សម្រាប់គម្របក្បាលឡាន និងការខាងមុខ រួមនឹងបច្ចេកវិទ្យាសុវត្ថិភាពមួយចំនួនទៀតដែលបំពាក់នូវលើ BYB Seal តែម្តង។
ទោះបីជារាល់ដំណាក់កាលនៃការធ្វើតេស្តនិមួយៗ BYD Seal ធ្វើមិនបានល្អ 100% ក៏ពិតមែន ប៉ុន្តែ វាជួយកាត់បន្ថយគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកបើក និងអ្នករួមដំណើរបាន។ ដោយក្នុងវីដែអូបានបង្ហាញថាការបុកពេញ និងពាក់កណ្តាលផ្នែកខាងមុខរថយន្តក្នុងល្បឿន 50Km/h, ការប៉ះទង្គិចផ្នែកចំហៀងក្នុងល្បឿន 32Km/h, ទទួលបានពិន្ទុ 92.27%, ភាពរលាស់កម្រប និងកាងខាងមុខក្នុងល្បឿន 40Km/h ទទួលបានពិន្ទុវាយតម្លៃ 66.75% និងផ្នែកសុវត្ថិភាពចាប់ហ្វាំងដោយស្វ័យប្រវត្តិ (AEB System) នៅពេលមានមនុស្សឆ្លងកាត់ទទួលបានពិន្ទុ 92.97%។
BYD Seal គឺជារថយន្តអគ្គិសនីប្រភេទ Sedan ស៊េរីថ្មីដែលបានប្រើប្រាស់គ្រោងឆ្អឹងរថយន្តប្រភេទ e-platform 3.0 ដែលមានភាពធន់រឹងមាំកម្រិត 40,000Nm/degree។ រថយន្តអគ្គិសនីនេះមានបណ្តាយ 4.8m, ទទឹង 1.875mm, កម្ពស់ 1.460m និងគម្លាតពីកង់មុខទៅកង់ក្រោយ 2.910m។ BYD Seal មានជម្រើសម៉ូដែល RWD (Rear-wheel-drive) និង 4WD (Four-Wheel-Drive) ជាមួយជម្រើសម៉ូទ័រអគ្គិសនីកំលាំង 150kW/204hp, 230kW/313hp និង 390kW/530hp។ រថយន្ត Sedan ស៊េរីថ្មីនេះរបស់ BYD មានជម្រើសម៉ូដែលប្រើអាគុយអគ្គិសនីទំហំ 61.4kWh ដែលអាចបើកបរបានចំងាយផ្លូវ 550km និងទំហំ 82.5kWh ដែលអាចបើកបរបានចំងាយផ្លូវចន្លោះពី 650km ទៅ 700km ដែលអាគុយអគ្គិសនីរបស់ BYD Seal បានផ្គត់ផ្គង់ដោយក្រុមហ៊ុន CLTC៕