Royal Enfield ម៉ូឌែលដែលឈានមុខគេក្នុងពិភពលោកផ្នែកម៉ូតូខ្នាតមធ្យមបានធ្វើសកម្មភាពយ៉ាងស្វាហាប់ដើម្បីឆ្ពោះទៅរកការបង្កើនភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់នៅក្នុងបរិបទនៃការជិះម៉ូតូ។ ជាមួយនឹងភាពមមារញឹកនិងសកម្មក្នុងការតាំងបង្ហាញជារៀងរាល់ខែនៅផ្សារទំនើប ក្រុមហ៊ុនម៉ូតូ Royal Enfield ទទួលបានការកក់ដល់ចំនួន 10 គ្រឿងសម្រាប់ការតាំងបង្ហាញនៅផ្សារទំនើប AEON1 កាលពីខែសីហានេះ។ នេះពិតជាសញ្ញាបូកដ៏ល្អមួយសម្រាប់ពាក់កណ្តាលខែសីហាជាមួយនិងការលក់ 28 គ្រឿងនិងការបញ្ចេញម៉ូតូចំនួន 10 គ្រឿងមកហើយ។
Royal Enfield បានក្លាយជាម៉ាកយីហោម៉ូតូពេញនិយមនៅក្នុងប្រទេសកម្ពុជាត្រឹមរយះពេល 2 ឆ្នាំប៉ុន្នោះជាមួយនឹងប្រវត្តិសាស្រ្តដ៏សំបូរបែបនិងយូរអង្វែង ហើយម៉ូតូ នេះផងដែរនៅតែទទួលបានការពេញនិយមពីសំណាក់អតិថិជននៅជុំវិញពិភពលោក។
ជាផ្នែកមួយនៃយុទ្ធសាស្ត្ររីកចម្រើនរបស់ខ្លួននិងផ្តោតលើការជំរុញរបស់អន្តរជាតិក្នុងការឈានមុខគេនិងពង្រីកទីផ្សារម៉ូតូខ្នាតមធ្យមនៅទូទាំងពិភពលោក, ឥឡូវនេះម៉ូឌែលដែលជាទីពេញនិយមនៅកម្ពុជាគឺ Royal Enfield Classic 350cc ម៉ូតូដែលមានការរចនាសម្បូរបែប និងបែបនិមិត្តរូប និង Royal Enfield Himalayan ម៉ូតូដែលមានការរចនាបែបការដើរព្រៃសប្បាយៗ។ ម៉ូឌែលមួយទៀតដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងតាំងពីខែឧសភា ឆ្នាំ 2021 នោះគឺ Royal Enfield Meteor 350cc ប្រភេទម៉ូតូ cruiser បើកបរក្នុងក្រុងដែលពេញនិយមបំផុតសម្រាប់យុវវ័យនិងមនុស្សវ័យកណ្តាលជាមួយនិងពណ័ស្រស់ៗរបស់វាដូចជា Fireball Yellow/Red. បន្ថែមមកជាមួយនិងប្រភេទ Stellar blue/black & Supernova brown/blue កាន់តែស្អាតថ្លៃថ្នូរជាមួយនិងការបំពាក់ដោយគ្រឿងលេងម៉ូតូដូចជា windshield និង passenger back seat។ ទន្ទឹមនិងនេះផងដែរអតិថិជនអាចធ្វើការស្វែងយល់បន្ថែមចំពោះម៉ូឌែលថ្មីមួយទៀតរបស់ Royal Enfield នោះគឺ Scram 411cc ប្រភេទ ADV Crossover ដំបូងបំផុតសម្រាប់ការបើកបរទាំងក្នុងក្រុងនិងប្រភេទ off-road.
យើងអាចនិយាយបានថា, អតិិថិជនរបស់ Royal Enfield មិនមែនត្រឹមតែទិញម៉ូតូហើយចប់នោះទេប៉ុន្តែពួកគេនឹងមានឪកាសជាមួយនឹងទំនុកចិត្តដូចគ្រួសារតែមួយ Royal Enfield Cambodia Family. អតិថិជនទិញម៉ូតូជាមួយនិងសេវាកម្មរោងជាងដែលមានស្រាប់សម្រាប់អោយលោកអ្នកពិភាក្សាពិគ្រោះយោបល់អំពីបញ្ហារឺចំនេះដឹងបច្ចេកទេសម៉ូតូ គ្រឿងបន្លាស់ គ្រឿងលេងម៉ូតូ និងសំភារះខោអាវ គ្រឿងការពារម៉ូតូផ្សេងៗទៀត។
ទាំងអស់នេះជាផ្នែកមួយដែលធ្វើអោយអតិថិជនមានទំនុកចិត្តនៅពេលជ្រើសរើសម៉ាកយីហោមួយនេះបើប្រៀបធៀបនិងម៉ាកយីហោម៉ូតូផ្សេងទៀតក្នុងប្រទេសកម្ពុជា។ មួយវិញទៀតដោយយល់ឃើញថាមនុស្សគ្រប់គ្នាមានរសនិយម និងការប្រើប្រាស់ជីវិតខុសៗគ្នា ក្រុមហ៊ុនម៉ូតូ Royal Enfield តែងតែយកចិត្តទុកដាក់យ៉ាងខ្ពស់ហើយប្រើប្រាស់ចំនុចទាំងអស់នេះមកធ្វើការកែច្នៃសម្រិតសម្រាំងម៉ូដែលនីមួយៗរបស់ខ្លួនអោយត្រូវតាមចំនូលចិត្តរបស់អតិថិជនពួកគេ។