no-alternative title
no-alternative title
no-alternative title
no-alternative title

GAC Group បានបើកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្មីនៅប្រទេសអ៊ីតាលី “GAC R&D Center Europe”

ថ្មីៗនេះ GAC Group បានប្រកាសបើកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ GAC Europe ឬហៅថា GAC R&D Center Europe នៅទីក្រុង Milan ប្រទេសអ៊ីតាលី។ មជ្ឈមណ្ឌល R&D  ថ្មីនេះ គឺជាផ្នែកមួយនៃបេសកកម្មដែលកំពុងបន្តរបស់ក្រុមហ៊ុន GAC ដើម្បីឆ្ពោះទៅកាន់សកលលោក ហើយការចាប់ផ្តើមនៃមជ្ឈមណ្ឌល R&D Center Europe គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងយុទ្ធសាស្ត្រពង្រីកអាណាចក្រទីផ្សាររបស់ក្រុមហ៊ុន។ មជ្ឈមណ្ឌលថ្មីនេះ បានប្រមូលផ្តុំដោយធនធានឧស្សាហកម្មកំពូលរបស់ពិភពលោក រួមទាំងអ្នកផ្គត់ផ្គង់ឈានមុខគេ និងស្ថាប័ន R&D ដែលបង្កើតបានជាប្រព័ន្ធអេកូឡូស៊ីនៃឧត្តមភាពសកល ដើម្បីពង្រឹងសមត្ថភាពច្នៃប្រឌិត និងការរចនារួម។ 

រោងចក្រ GAC Milan កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង R&D របស់ក្រុមហ៊ុននៅបរទេស។ យោងតាមការផ្លាស់ប្តូរយុទ្ធសាស្ត្ររយៈពេលវែង ក្រុមការងារគ្រោងនឹងផ្តល់អាទិភាពដល់ការស្រាវជ្រាវនាពេលអនាគតសម្រាប់ការរចនារថយន្ត គំនិតច្នៃប្រឌិត និងការរចនាម៉ូដែលនៅមុនការផលិត ហើយស្វែងយល់ពីវិស័យបច្ចេកវិទ្យាដែលកំពុងរីកចម្រើននៅដំណាក់កាលក្រោយៗ។ លោក Zhang Fan អនុប្រធាននៃ GAC R&D Centre បាននិយាយថា “ការរចនា គឺជាតម្លៃដ៏សំខាន់បំផុតមួយសម្រាប់សម្ព័ន្ធក្រុមហ៊ុន GAC Group ហើយនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ គឺជាកត្តាសម្រេចចិត្តដ៏សំខាន់សម្រាប់អតិថិជន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

យើងបានជ្រើសរើសទីក្រុង Milan ជាមជ្ឈមណ្ឌលរចនាប្រចាំនៅតំបន់អឺរ៉ុបជាលើកដំបូងរបស់យើង ដើម្បីបង្ហាញនូវអត្តសញ្ញាណវប្បធម៌ និងការច្នៃប្រឌិតដ៏រឹងមាំក្រុមហ៊ុន ដែលរួមបញ្ចូលគ្នានូវគំនិតនៃចលនា ការច្នៃប្រឌិត និងបេតិកភណ្ឌនៃរចនាបថ និងការរចនា។” លោក Stephane Janin នាយកប្រតិបត្តិការទូទៅផ្នែក GAC Advanced Design Europe នឹងត្រួតពិនិត្យប្រតិបត្តិការនៅរោងចក្រថ្មីនៅទីក្រុង Milan ។ លោក Janin ត្រូវបានគេស្គាល់ថាជា "ម្ចាស់នៃការរចនាគំរូរថយន្ត" ក្នុងឧស្សាហកម្មរចនា និងជាអតីតប្រធានផ្នែករថយន្តគំរូរបស់ក្រុមហ៊ុន Renault។

Janin នឹងដឹកនាំក្រុមការងារ “Made in Europe” ដែលមានទេពកោសល្យ ចូលរួមដោយសមាជិកនៃស្ទូឌីយ៉ូ GAC Design ក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក។ ជាមួយគ្នា ពួកគេនឹងដើរតួយ៉ាងសកម្មនៅក្នុងសហគមន៍ច្នៃប្រឌិតនៅក្នុងរោងចក្រង GAC Milan ដែលសម្របសម្រួលនៃការផ្លាស់ប្តូរគំនិតច្នៃប្រឌិត និងការអនុវត្តនៅកម្រិតសកល។ ដោយមានការគាំទ្រពីក្រុមថ្មី GAC MOTOR អាចប្រើប្រាស់វប្បធម៌ និងភាពប៉ិនប្រសប់នៅតំបន់អឺរ៉ុប ក៏ដូចជាបទពិសោធន៍យ៉ាងទូលំទូលាយក្នុងតំបន់ក្នុងការផលិតនៃបណ្តាញ R&D និងទស្សនវិស័យនៃការរចនារីកចម្រើន ដើម្បីបង្កើនភាពទាក់ទាញ និងតម្លៃនៃរថយន្ត GAC MOTOR ។

ក្រុមហ៊ុនផលិតរថយន្ត GAC Group បាននាំចេញ 23,544 គ្រឿងនៅចន្លោះខែមករាដល់ខែកញ្ញាឆ្នាំ 2022 កើនឡើង 84% ពីមួយឆ្នាំទៅមួយឆ្នាំ។ ចាប់តាំងពីចូលទីផ្សារអន្តរជាតិ GAC MOTOR បានបង្កើតបណ្តាញប្រព័ន្ធចែកចាយនៅក្រៅប្រទេសជាង 28 ប្រទេស និងតំបន់។ ដោយមើលឃើញពីសក្ដានុពលនាំចេញដ៏ជោគជ័យរបស់ឧស្សាហកម្មរថយន្ត ពិធីសម្ពោធមជ្ឈមណ្ឌល GAC R&D Europe នឹងផ្តល់ឱកាសដ៏កម្រមួយ ដើម្បីទទួលបានការចូលប្រើប្រាស់កាន់តែស៊ីជម្រៅដល់អតិថិជននៅបរទេស ជាមួយនឹងធនធានជាច្រើនជម្រើស៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
CEO របស់ Xpeng បង្ហាញគំរូរថយន្តស៊េរីថ្មី Xpeng P7+ នៅក្នុងសន្និសិទ្ធ Apsara Conference 2024

CEO របស់ Xpeng បង្ហាញគំរូរថយន្តស៊េរីថ្មី Xpeng P7+ នៅក្នុងសន្និសិទ្ធ Apsara Conference 2024

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន
ស្ដេចតាន់ realme Note 60 ទូរស័ព្ទលំដាប់ថវិកា មកជាមួយទំហំ RAM ធំរហូតដល់ 12GB* នឹងប្រព័ន្ធការពារជ្រាបទឹក IP64 និង ស្រោបដោយ ArmorShell™  ជាមួយតម្លៃចាប់ពី 99 ដុល្លារ

ស្ដេចតាន់ realme Note 60 ទូរស័ព្ទលំដាប់ថវិកា មកជាមួយទំហំ RAM ធំរហូតដល់ 12GB* នឹងប្រព័ន្ធការពារជ្រាបទឹក IP64 និង ស្រោបដោយ ArmorShell™ ជាមួយតម្លៃចាប់ពី 99 ដុល្លារ

ដោយ ប៉េងលីន
Galaxy S25 Ultra មានការឌីស្សាញកាមេរ៉ា Ring ស្តើងជាង iPhone 16 Pro Max

Galaxy S25 Ultra មានការឌីស្សាញកាមេរ៉ា Ring ស្តើងជាង iPhone 16 Pro Max

ដោយ ប៉េងលីន
Galaxy S25 Ultra នឹងមានគែម Bezel អេក្រង់ស្តើងជាង iPhone 16 Pro Max

Galaxy S25 Ultra នឹងមានគែម Bezel អេក្រង់ស្តើងជាង iPhone 16 Pro Max

ដោយ ប៉េងលីន