no-alternative title
no-alternative title
no-alternative title
no-alternative title

Mazda MX-30 R-EV រថយន្តអគ្គិសនីបំពាក់ម៉ាស៊ីន rotary engine នឹងបង្ហាញវត្តមាននៅដើមឆ្នាំក្រោយ

កាលពីអំឡុងឆ្នាំ 2020 ក្រុមហ៊ុន Mazda បានបង្ហាញផែនការក្នុងការនាំយកម៉ាស៊ីនប្រភេទ rotary engine ដ៏ពេញនិយមរបស់ខ្លួនមកប្រើប្រាស់ឡើងវិញក្នុងការបំពាក់នូវលើស្រឡាយផលិតផលរថយន្តប្រភេទ Crossover ម៉ូដែល MX-30 EV របស់ខ្លួន។ ហើយឥឡូវនេះ ក្រុមហ៊ុននេះ ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចរាល់ហើយក្នុងការណែនាំបង្ហាញចេញរថយន្តម៉ូដែលថ្មីនេះ ដែលត្រូវបានគេរំពឹងថា Mazda MX-30 EV នឹងបង្ហាញវត្តមានលើកដំបូងនៅក្នុងព្រឹត្តិការណ៍ Brussels Motor Show នៅថ្ងៃទី 13 ខែមករា ឆ្នាំក្រោយនេះ (2023)។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់រថយន្តប្រភេទ Crossover ម៉ូដែលMazda MX-30 ដែលកំពុងមានវត្តមាននៅលើដងវិថីនាពេលបច្ចុប្បន្ន គឺប្រើប្រាស់ថាមពលថ្មទំហំតូចត្រឹម 35.5kWh ប៉ុណ្ណោះ ដែលអនុញ្ញាតិឲ្យ MX-30 អាចបើកបរបានប្រើបានត្រឹមតែ 200km ដោយប្រើនូវមុខងារ EV-Mode នេះបើតាមការបញ្ជាក់ពីស្ថាប័ន WLTPដូច្នេះ សម្រាប់ម៉ូដែលថ្មីដែលនឹងចូលខ្លួនជំនូសដំណែងម៉ូដែលចាស់នឹងដោះស្រាយលើបញ្ហានេះ ហើយនិងក្លាយជារថយន្ត EV របស់ក្រុមហ៊ុន Mazda ដែលមានសមត្ថភាពខ្ពស់ក្នុងការបើកបរបានក្នុងរយះចំងាយផ្លូវកាន់ឆ្ងាយ។ 

ទោះជាយ៉ាងណា Mazda មិនបានផ្តល់ព័ត៌មានលម្អិតអំពីការផ្លាស់ក្នុងការគាស់រំលើងម៉ាស៊ីន rotary engine មកប្រើជាថ្មីនៅលើម៉ូដែលជំនាន់ថ្មី និងរយះចំងាយផ្លូវដែលរថយន្ត MX-30 ជំនាន់ថ្មីអាចធ្វើបានជាមួយការប្រើប្រាស់ថាមពលអាគុយ ហើយនិងការឆ្លាស់ប្រើម៉ាស៊ីនសាំងនោះទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម