នៅថ្ងៃនេះ Ultraviolette F77 ដែលជាម៉ូទ័រអេឡិចត្រូនិចបែបស្ព័រ បានបង្ហាញខ្លួននៅក្នុងទីផ្សារនៃប្រទេសឥណ្ឌាហើយ។ F77 គឺជាម៉ូតូស្ព័រម៉ូដែលដ៏ប្រណិតរបស់ក្រុមហ៊ុននេះ ហើយនេះ គឺជាម៉ូតូអេឡិចត្រូនិចបែបស្ព័រ ដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រទេសនេះ។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុន EV Startup ដែលទើបតែបញ្ចេញនូវវត្តមានម៉ូតូអេឡិចត្រូនិច F77 នេះ ហើយនេះកជាផលិតផលដំបូងបំផុតរបស់ក្រុមហ៊ុននេះដែរ។
ម៉ូតូ F77 នេះគឺ មានការអាប់ដេតទៅលើ Frame និងការប្រើប្រាស់នូវថាមពលថ្មថ្មីផងដែរ។ នៅក្នុងពេលនេះ ក្រុមហ៊ុននេះក៏បានបង្ហាញចេញនូវម៉ូដែល 2 ម៉ូដែល មាន F77 និង F77 Recon ដែលម៉ូដែលទាំងពីរនេះ នឹងលក់នៅក្នុងទីផ្សារនៃប្រទេសឥណ្ឌានៅក្នុងពេលឆាប់ៗនេះ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុននេះ ក៏មានម៉ូដែល limited edition F77 ផងដែរ ដោយក្រុមហ៊ុននេះ គ្រោងនឹងផលិតនៅក្នុងចំនួនត្រឹមតែ 77 គ្រឿងប៉ុណ្ណោះ។
ម៉ូតូនេះ គឺមានលេខរៀងពី 001 ទៅ 077។ សម្រាប់ម៉ូតូ Gen2 F77 នេះ គឺមានថាមពលថ្មដែលមានកម្លាំង 10.5kWh ។ ម៉ូតូនេះមានអេក្រង់ 5 អ៊ីង, Dual channel ABS, Adjustable suspension និង Drive modes ជាច្រើនផងដែរ។ ម៉ូតូអគ្គិសនីបែបស្ព័រ Ultraviolette F77 នេះ បង្ហាញខ្លួននៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌា ជាមួយនិងមានតម្លៃចាប់ពី 3.8 lakhs INR ខណៈពេលដែល F77 Recon គឺមានតម្លៃចាប់ពី 4.55 lakh INR ៕