no-alternative title
no-alternative title
no-alternative title
no-alternative title

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

នៅទីបំផុតក្រុមហ៊ុន Hongqi New Energy បានធ្វើការប្រកាសចេញលក់រថយន្តអគ្គិសនីសុទ្ធស៊េរីថ្មីរបស់ខ្លួនម៉ូដែល Hongqi EH7 ជាផ្លូវការណ៍នៅទីផ្សារប្រទេសចិន។ រថយន្តអគ្គិសនីស៊េរីថ្មីប្រភេទ all-electric sedan នេះ មានតម្លៃខ្ទង់ប្រហែល $31,900 ទៅដល់ $43,000 នៅទីផ្សារប្រទេសចិន។ EH7 គឺជារថយន្តដំបូងរបស់ក្រុមហ៊ុន Hongqi New Energy ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hongqi។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តអគ្គិសនីស៊េរីថ្មី Hongqi EH7 នេះ ត្រូវបានផលិតឡើងដោយប្រើនៅស្ថាបត្យកម្ម FMEs architecture ដោយនៅផ្នែកខាងមុខរបស់រថយន្តត្រូវបានរចនាឡើងបិតជិតជាមួយនឹងប៉ាណាពណ៌ខ្មៅនៅខាងក្រោមបន្តិចរំលេចជាមួយនឹងចង្កៀងដែលមានការឌីស្សាញឡើងរាងជាលេខ 7  និងផ្នែកខាងក្រោយក៏មានការឌីស្សាញចង្កៀងខាងក្រោយរាងជាលេខ 7 ភ្ជាប់គ្នាពីម្ខាងទៅម្ខាងបានយ៉ាងប្រណិត និងមានភាពទាក់ទាញ។ នៅផ្នែកចំហៀងមានការរចនាដៃទ្វារលឹបចូលក្នុង (Hidden Handle) ជាមួយនឹងយ៉ាន់កង់រាងស្ព័របន្ទះកាំប្រាំរំលេចជាមួយពណ៌ប្រាក់ និងខ្មៅ។

Hongqi EH7 មានបណ្តោយ 4,980mm, ទទឹង 1,915mm, កម្ពស់ 1,490 mm, និងចន្លោះរវាងកង់មុខទៅកង់ខាងក្រោយ 3,000mm។ រថយន្តនេះមានការឌីស្សាញរូបរាងឡើងជាមួយការរំលេចពីរពណ៌ ឬ Dual-color design និងមានដំបូលពណ៌ខ្មៅ។ ហើយដំបូលរបស់ Hongqi EH7 អាចបើកបានទំហំ 1.96 ម៉ែតការ៉េជាប្រភេទដំបូល Panoramic sunroof។

Hongqi EH7 មានពីរជម្រើស ដូចជាជម្រើសប្រើប្រាស់ប៉ុងមួយ ឬ rear-wheel-drive និងជម្រើសប្រើប៉ុងពីរ ឬ Four-wheel-drive។ រថយន្តអគ្គិសនីនេះប្រើប្រាស់កញ្ចប់អាគុយប្រភេទ ternary lithium ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CALT។ EH7 អាចជាន់សន្ទុះល្បឿនពី 0km ទៅ 100km ប្រើពេលខ្ទង់ 3.5 វិនាទី។ រថយន្តអគ្គិសនីស៊េរីថ្មីរបស់ Hongqi នេះ មានជម្រើសចំនួន 5 ស៊េរី ឬ Five-Options: ដូចជា

-EH7 600 Pro ប្រើម៉ូទ័រអគ្គិសនីមួយ real-electric motor កំលាំង 253kW ជាមួយកញ្ចប់អាគុយ 75kWh អាចបើកបានចំងាយផ្លូវ 600km នៅពេលសាកភ្លើងមួយពេញម្តង។

-EH7 690 Pro ប្រើម៉ូទ័រអគ្គិសនីមួយ rear-electric motor កំលាំង 253kW ជាមួយកញ្ចប់អាគុយ 85kWh អាចបើកបានចំងាយផ្លូវ 690km នៅពេលសាកភ្លើងមួយពេញម្តង។

-EH 640 Pro+ AWD ប្រើម៉ូទ័រអគ្គិសនីពីរ Dual-electric motor មានកំលាំង 455kW ជាមួយកញ្ចប់អាគុយ 85kWh អាចបើកបានចំងាយផ្លូវ 640km នៅពេលសាកភ្លើងមួយពេញម្តង។

-EH7 760 Pro+ AWD ប្រើម៉ូទ័រអគ្គិសនីពីរ Dual-electric motor មានកំលាំង 455kW ជាមួយកញ្ចប់អាគុយ 111kWh អាចបើកបានចំងាយផ្លូវ 760km នៅពេលសាកភ្លើងមួយពេញម្តង ។

-EH7 820 Pro ប្រើម៉ូទ័រអគ្គិសនីមួយ rear-electric motor មានកំលាំង 252kW ជាមួយកញ្ចប់អាគុយ 111kWh អាចបើកបានចំងាយផ្លូវ 820km នៅពេលសាកភ្លើងមួយពេញម្តង។

សម្រាប់ការសាកភ្លើងវិញ Hongqi EH7 គាំទ្របច្ចេកវិទ្យា Fast Charging ដែលសាកពី 10% ទៅ 80% ប្រើពេលប្រហែល 20 នាទី និងពី 30% ទៅ 80% ប្រើខ្ទង់ 17 នាទី។ សម្រាប់ការសាកភ្លើងស្ថាននៅក្រោមអាកាសធាតុ -10 អស្សាសេ ការសាកភ្លើងពី 10% ទៅ 80% ប្រើពេលខ្ទង 38 នាទី និងស្ថិតនៅក្រោមសីតុណ្ហភាព 20 អស្សាប្រើពេលខ្ទង់ 48 នាទី។

 

នៅផ្នែកខាងក្នុង Hongqi EH7 មានបំពាក់នូវអេក្រង់នៅពីក្រោយដៃចង្កូតទំហំ 6-inch  LCD និងអេក្រង់កម្សាន្តនៅកណ្តាលទំហំ 15.5-inch រចនាស្រដៀងភ្នែក (eye-catching) ព្រមទាំងមានប៊ូតុងសម្រាប់ចុចបញ្ជាមុខងារសំខាន់មួយចំនួននៅលើដៃចង្កូតដែលមានការឌីស្សាញរាងអក្សរ “D”។ ប៉ុន្តែ គួរឲ្យស្តាយដោយសារតែ Hongqi EH7 មិនមានមុខងារបាញ់លើកញ្ចក់ខាងមុខ ឬ Head-up display (HUD) នោះទេ។

ចំពោះប្រព័ន្ធគ្រប់គ្រងដំណើរការនៅរបស់ Hongqi EH7 គឺបានប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8155។ សម្រាប់ការឌីស្សាញផ្នែកខាងក្នុងផ្សេងទៀតរបស់ Hongqi EH7 មានដូចជា អំពូលភ្លើងប្រភេទ Ambient Light ដែលមានចំនួន 256 គ្រាប់ ដែលមាននៅលើទ្វារ dashboards និងផ្នែកផ្សេងទៀតនៅក្នុងនៃរថយន្តដែលបន្ថែមនៅភាពប្រណិត និងមានផាសុខភាពក្នុងការធ្វើដំណើរបានថែមមួយកម្រិតទៀត។ ទោះជាយ៉ាងណា មិនទាន់មានប្រភពណាបញ្ជាក់ពីការនាំចេញរថយន្តអគ្គិសនីស៊េរីថ្មីរបស់ Hongqi មួយនេះទៅកាន់ទីផ្សារក្រៅពីប្រទេសចិននៅឡើយទេ៕ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម