no-alternative title
no-alternative title
no-alternative title
no-alternative title

លោក Lei Jun បានធ្វើតេស្តបើកបររថយន្តអគ្គិសនី Xiaomi SU7 ផ្ទាល់រយះពេល 15 ម៉ោង ក្នុងរយះចំងាយផ្លូវជាង 3,000 គីឡូម៉ែត្រ

នៅមុនប៉ុន្មានថ្ងៃនៃការចេញលក់រថយន្តអគ្គិសនីដំបូងម៉ូដែល Xiaomi SU7 គឺនៅថ្ងៃទី 28 ខែមីនា ប្រធាននិងនាយកប្រតិបត្តិ Xiaomi លោក Lei Jun បានបង្ហាញនៅលើគណនី Weibo ផ្ទាល់ខ្លួនរបស់គាត់ដោយបានលើកឡើងដូច្នេះថា Xiaomi បានបញ្ចេញគំរូរថយន្តសរុបចំនួន 576 គ្រឿងសម្រាប់ការធ្វើតេស្តនៅលើផ្លូវដែលមានចំងាយសរុបជាង 5.4 លានគីឡូម៉ែត្រក្នុងមួយថ្ងៃ នៅទូទាំងប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មិនត្រឹមតែប៉ុណ្ណោះស្ថាបនិក និងជានាយកប្រតិបត្តិ Xiaomi រូបនេះក៏បានចូលរួមក្នុងការសាកល្បងនៅធ្វើតេស្តបើកបផ្ទាល់ផងដែរ ដោយលោក Lei Jun បានរួមចំណែកក្នុងការបើកបរបានក្នុងរយះចំងាយ 3,000គីឡូម៉ែត្រ ដែលគិតជាម៉ោង គឺមានរយៈពេលធ្វើដំណើរ 15 ម៉ោង ដោយគាត់បានបើកឡានពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងសៀងហៃដោយខ្លួនលោកផ្ទាល់តែម្តង។

“លោកបានបញ្ជាក់ថា ខ្ញុំបានចូលរួមក្នុងការធ្វើតេស្តបើកបរក្នុងរយះចម្ងាយផ្លូវជាង 3,000 គីឡូម៉ែត្រ ដែលជាការធ្វើតេស្តយូរបំផុត គឺនៅថ្ងៃទី 5 ខែមករា ដោយបានបើកបរពីទីក្រុងប៉េកាំងទៅសៀងហៃ។ ការធ្វើដំណើរនោះមានចម្ងាយ 1,276 គីឡូម៉ែត្រ ដោយខ្ញុំជាអ្នកបើកបរតែម្នាក់គត់ លោក Jun បានបញ្ជាក់។ ហើយរយះពេល 15 ម៉ោងនោះ គឺរាប់បញ្ចូលទាំងការឈប់សម្រាប់សាកថ្មរថយន្ត និងការសំរាកផងដែរ។ ការធ្វើដំណើរតាមដងផ្លូវនេះ គឺជាការសាកល្បងនៃការភាពធន់សម្រាប់ម៉ូដែល SU7 Four-Wheel-drive។ នៅក្រោមលក្ខខណ្ឌក្នុងរដូវរងាជាមួយការបើកបរក្នុងល្បឿនជាមធ្យម 100 គីឡូម៉ែត្រក្នុងមួយម៉ោង SU7 ត្រូវការសាកបញ្ចូលថ្មពីរដង។ 

“Xiaomi បានដាក់រថយន្តគំរូម៉ូដែល SU7 ចំនួន 576 គ្រឿងសម្រាប់ការសាកល្បងទ្រង់ទ្រាយធំនៅទូទាំង 300 ទីក្រុងទូទាំងប្រទេសប្រទេសចិន។ ការធ្វើតេស្តផ្លូវរួមមានស្ថិតក្រោមសីតុណ្ហភាពពី -40 °C នៅតំបន់ Heihe ដល់ 60°C នៅ Turpan។ ការធ្វើតេស្តក៏ត្រូវបានធ្វើឡើងនៅរយៈកម្ពស់ 4,768 ម៉ែត្រនៅលើភ្នំ Kunlun ផងដែរ។ ទំហំនៃការធ្វើតេស្ត គឺទូលំទូលាយ ដោយសារមនុស្សជាច្រើននៅក្នុងទីក្រុងផ្សេងៗគ្នាបានឃើញយានជំនិះរបស់យើង។ នៅពេលនេះ Xiaomi SU7 ត្រៀមចេញលក់ហើយ ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Jun បានបញ្ជាក់។ 

Xiaomi SU7 រថយន្តអគ្គិសនីដំបូងរបស់ Xiaomi ហើយជាប្រភេទរថយន្ត EV Sedan ដែលមានការឌីស្សាញឡើងជាមួយប្រវែងប្រមាណ 4,997mm x ទទឹង 1,963mm x កម្ពស់ 1,455mm និងចន្លោះកង់មុខទៅកង់ក្រោយ 3,000mm។ រថយន្តអគ្គិសនី Sedan នេះ ដំណើរការដោយប្រព័ន្ធបើកបរ AWD ឬ All-wheel-drive system ជាមួយការផលិតថាមពលកំលាំងសរុបបាន 495kW និងកំលាំងរមូល 838Nm ដែលអាចជាន់ល្បឿនស្ទុះពី 0 ទៅ 100km/h ចាយពេលប្រមាណ 2.78 វិនាទី ហើយអាចរត់ល្បឿនលឿនបំផុត Top Speed បាន 265km/h។ នៅឆ្នាំ 2023 ក្រុមហ៊ុន Xiaomi Group បានបោះទុនបន្ថែមចូលទៅក្នុងមជ្ឈមណ្ឌល R&D ចំនួន 6.7 ពាន់លានយ៉ាន់ ដោយក្នុងនោះរួមបញ្ចូលទាំងការស្រាវជ្រាវ និងអភិវឌ្ឍន៍លើបច្ចេកវិទ្យារថយន្តឆ្លាតវៃ Smart electric Vehicle ផងដែរ។

ការនាំចេញដំបូងសម្រាប់ Xiaomi SU7 នឹងមាននៅក្នុងមជ្ឈមណ្ឌលសម្រាប់ការដឹកជញ្ជូនទៅកាន់ទីក្រុងចំនួន 29 ដែលត្រូវបានជ្រើសរើសទូទាំងប្រទេសចិន។ មជ្ឈមណ្ឌលចែកចាយទាំងនេះ ត្រូវបានកំណត់ថានឹងចាប់ផ្តើមប្រតិបត្តិការនៅចុងខែមីនា។ ចំនែកទីក្រុងចំនួន 10 ផ្សេងទៀតនឹងត្រូវបានដាក់បញ្ចូលក្នុងបញ្ចីនាំចេញបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។ យ៉ាងណាមិញសម្រាប់តម្លៃពិតប្រាកដរបស់ Xiaomi SU7 មិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់នៅឡើយទេ ដូចនេះ មានតែចាំអ៊ុតតម្លៃទាំងអស់គ្នានៅថ្ងៃទី 28 ខែមីនា សប្តាហ៍នេះតែប៉ុណ្ណោះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម