no-alternative title
no-alternative title
no-alternative title
no-alternative title

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ក្រុមហ៊ុនផលិតរថយន្តម៉ាក Changan នឹងមានការដាក់តាំងបង្ហាញរថយន្តអគ្គិសនីស៊េរីថ្មីប្រភេទ SUV ស៊េរី Qiyuan E07 all-electronic Crossover SUV នៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show ដែលនឹងប្រារព្ធធ្វើឡើងនៅខែឧសភាខាងមុខនេះ ហើយសម្រាប់ការបើកទទួលបញ្ជាទិញមុនសម្រាប់រថយន្តអគ្គិសនីស៊េរីថ្មីនេះអាចនឹងធ្វើឡើងនៅថ្ងៃនោះផងដែរ។ Changan Qiyuan E07 គឺមានលេខកូដសំគាល់ថា CD701 ហើយក៏ជាម៉ូដែលដំបូងស្ថិតក្នុងត្រកូលរថយន្ត Changan Qiyuan E0-Series ផងដែរ។ រថយន្តអគ្គិសនី Crossover-SUV ដ៏ទំនើបរបស់ Changan មួយនេះអាចនឹងចេញលក់នៅលើទីផ្សារនៅក្នុងខែតេលា ឆ្នាំ 2024 ខាងមុខនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះការឌីស្សាញរបស់ Changan Qiyuan E07 គឺស្ថិតក្នុងទម្រង់ Medium-to-large pure electronic crossover ដែលការឌីស្សាញរួមបញ្ចូលគ្នារវាងប្រភេទរថយន្ត SUV និង Pickup truck។ រថយន្តអគ្គិសនីសុទ្ធស៊េរីថ្មីនេះមានផលិតឡើងដោយឈរនៅលើគ្រោងប្រភេទ SDA Platform របស់ Changan ផ្ទាល់ ដោយមានប្រវែង 5045mmx ទទឹង 1996mm x កម្ពស់ 1640mm ឬ 1665/1695mm និងគម្លាតរវាងកង់មុខទៅកង់ក្រោយ 3120mm និងមានកៅអីចំនួន 5 (5-seats) ។

Changan Qiyuan E07 មានជម្រើសពីរម៉ូដែល គឺម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយ (Single-motor) មាន កំលាំង 252kW និងអាចជាន់ល្បឿនលឿនបំផុតដល់ 201km/h ចំនែកជម្រើសប្រើម៉ូទ័រអគ្គិសនីពីរ (dual-motors) វិញ គឺម៉ូទ័រខាងមុខមានកំលាំង 188kW និងម៉ូទ័រខាងក្រោយមានកំលាំង 252kW ដំណើរការដោយប្រព័ន្ធ All-Wheel-Drive និងអាចជាន់ល្បឿន Top-Speed បានដល់ 210km/h។ រថយន្តអគ្គិសនីសុទ្ធ Crossover-SUV របស់ Changan មួយនេះត្រូវបាន ប្រើប្រាស់កញ្ចប់អាគុយ Ternary Lithium battery package ប៉ុន្តែ សម្រាប់ថាមពលកញ្ចប់អាគុយអគ្គិសនីរថយន្តនេះមិនទាន់ត្រូវបាន បង្ហាញលម្អិតនៅឡើយទេក្នុងពេលនេះ។

 

ផ្នែកខាងក្រោយរបស់ Changan Qiyaun E07 ត្រូវបានរចនាឡើងបែបរថយន្ត Pickup ដោយសារតែទ្វារកន្ទុយក្រោយរចនាឡើងបើកទម្លាក់មកក្រោម រីផ្នែកខាងមុខត្រូវបានរចនាឡើងបែប Body-shape ដែលមើលទៅស្រដៀងគ្នានឹងរថយន្ត Pickup truck ដែរ។ ចំនែកផ្នែកដំបូលត្រូវបានរចនាបែបជម្រៀលពីខាងមកក្រោយជាមួយពណ៌ខ្មៅ។ នៅផ្នែកកន្ទុយទ្វារក្រោយមានបង្កប់នូវប្រព័ន្ធកាមេរ៉ា រីនៅផ្នែកចំហៀងមានដៃទ្វាររចនាលាក់ចូលក្នុង (Hidden-door) ជាមួយជម្រើសយ៉ាន់កង់ទំហំ 20-inch និង 21-inch ដែលមានការឌីស្សាញបែប Five-spoke rims។ 

ចូលមកផ្នែកខាងក្នុងវិញ រថយន្តអគ្គិសនីស៊េរីថ្មីនេះមានការឌីស្សាញដៃចង្កូតរាងអក្សរ D (D-Shape Streering Wheel), អេក្រង់កម្សាន្តធំនៅកណ្តាល Dashboard អាចបង្វិលផ្តេក ឬបញ្ឈរបាន។ ជាងនេះទៅទៀតក៏មានអេក្រង់កម្សាន្តធំដាច់ដោយឡែកមួយទៀតស្ថិនលើដំបូលហៅថា Ceiling Entertainment Screen។ រថយន្តនេះមិនមានអេក្រង់សម្រាប់មើលព័ត៌មានផ្សេងនៅខាងក្រោយចង្កូតនោះទេ ដោយវាជំនូសមកវិញនៅមុខងារបាញ់បង្ហាញនៅលើកញ្ចក់ខាងមុខ AR-HUD។ នៅចន្លោះកណ្តាលមានកន្លែងដាក់កែវទឹកចំនួនពីរ និងកន្លែងសាកថ្មទូរស័ព្ទឥតខ្សែ Wireless Charging Pad។ យ៉ាងណាមិញសម្រាប់តម្លៃរបស់ Changan Qiyuan E07 All-electronic Crossover-SUV ស៊េរីថ្មីនេះមិនទាន់ត្រូវបានបង្ហើបឲ្យដឹងនៅឡើយទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម